ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញបិទសិក្ខាសាលា ស្ដីពីនីតិវិធីសម្រុះសម្រួល និងស៊ើបអង្កេតបណ្ដឹងរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្ត

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្ដីពីនីតិវិធីសម្រុះសម្រួល និងស៊ើបអង្កេតបណ្ដឹងរបស់ការិយាល័យប្រជាពល់រដ្ឋរាជធានី ខេត្ត។
ពិធីខាងលើនេះបានធ្វើឡើងនៅខេត្តបាត់ដំបង នារសៀលថ្ងៃសុក្រទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដោយមានសិក្ខាកាមអញ្ជើញចូលរួមជា ប្រធាន និងអនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ទាំង២៥ សរុបចំនួន៤៧រូប៕

