អគ្គីភ័យឆេះរោងចក្រ លីវតាន នៅស្រុកគងពិសី

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ មានករណីអគ្គីភ័យឆេះរោងចក្រ លីវតាន នៅចំណុចភូមិព្រៃកេះ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
បើយោងតាមរបាយការន៍ពីសមត្ថកិច្ចបានឲ្យដឹងថា សំភារៈខូចខាតរួមមាន៖ ឆេះអាគា១ ខ្នង ទំហំ៩៥មx៥៤ម ធ្វើអំពីដែកប្រក់សង្គ័សី ។ ឆេះម៉ាស៊ីនដេចំនួន៣០០គ្រឿង។ ឆេះសម្ភារះជាច្រើនទៀត មិនទាន់ដឹងចំនួនច្បាស់ កំពុងសាកសួបន្ត។ មូលហេតុកំពុងស្រាវជ្រាវ ។
ប្រើប្រាស់កម្លាំងរួម៦២នាក់រថយន្តពន្លត់អគ្គិភ័យចំនួន១១គ្រឿង៖ កម្លាំងការិយាល័យនគរបង្ការពន្លត់ អគ្គិភ័យនិងសង្គ្រោះចំនួន៩នាក់ រថយន្តចំនួន២គ្រឿង។ កម្លាំងកងពលតូចលេខ៧០ចំនួន១៧នាក់ រថយន្តចំនួន៥គ្រឿង។កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី ១៨នាក់ រថយន្តចំនួន១គ្រឿង។
កម្លាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ៦នាក់រថយន្តចំនួន១គ្រឿង កម្លាំងអធិការដ្ឋាននគរបាល ស្រុកត្រាំងកក់ ខេត្តតាកែវ ចំនួន៦នាក់រថយន្តចំនួន១គ្រឿង កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី ខេត្តតាកែវ ៦នាក់រថយន្តចំនួន១គ្រឿង៕

