រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ទទួលជួបឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារមួយចំនួន

ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានទទួលជួប ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារមួយចំនួនពាក់ព័ន្ធកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ ជាពិសេស ក្នុងវិស័យព្រហ្មទណ្ឌ រួមមាន ការផ្ទេរទណ្ឌិតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ, ការពិនិត្យលទ្ធភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ផ្សេងទៀតឱ្យកាន់តែគ្រប់ជ្រុងជ្រោយ និងការរៀបចំឱ្យមានការផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងតាមរយៈទស្សនកិច្ចសិក្សារវាងថ្នាក់ដឹកនាំ និងមន្រ្តីនៃប្រទេសទាំងពីរ។

