រន្ធត់ណាស់! រថយន្តសាំយ៉ុង បុកគ្នាជាមួយរថយន្តលុចសុីស RX300 យ៉ាងពេញទំហឹង នៅស្រុកបូទុមសាគរ

ខេត្តកោះកុង៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តសាំយ៉ុង បុកគ្នាជាមួយរថយន្តលុចសុីស RX300 យ៉ាងពេញទំហឹង នៅស្រុកបូទុមសាគរ ខេត្តកោះកុង កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។
បើតាមអធិការស្រុកបូទុមសាគរ លោក យេន តូច បានឱ្យដឹងថាករណី គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយសារ រថយន្ត ម៉ាកសាំងយ៉ុងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AH.8232 បើកបរទិសដៅ ពីកោះកុង ទៅអណ្តូងទឹក មកដល់កន្លែងកើតហេតុ បានបុកពេញទំហឹង ជាមួយរថយន្ត ១គ្រឿងម៉ាក លុិចសុីសRX300ពណ៌ស ពាក់ស្លាកលេខ.កោះកុង 1C.1170ទិសដៅ ពេញពីរខេត្តកំពតទៅក្រុមហ៊ុន ញូញៀនទិសដៅបញ្ច្រាស់ទិសគ្នា។
ចំណែករថយន្តសាំងយ៉ុង បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបង្ករដោយតៃកុង សាំងយ៉ុងឈ្មោះ ធឿន ផៃ ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅក្នុងភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរខេត្តកោះកុង(…ស្លា…ប់…)អ្នករួមដំណើរ២នាក់ របួសធ្ងន់ម្នាក់ស្រាលម្នាក់។
រថយន្តលុិចសុីស RX300 ម្ចាស់ ឈ្មោះឆាត់ ម៉ាប់ភេទប្រុសអាយុ៣៤ឆ្នាំ មានទីលំនៅ ភូមិ បឹង ឃុំច្រេស ស្រុក មេសាងខេត្តព្រៃវែង មានអ្នករួមដំណើរចំនួន៥នាក់ រងរបួសចំនួន២នាក់ស្រី១ម្នាក់ រថយន្តលុិចសុីសខូចខាតយ៉ាងធ្ងន់ធ្ងរ។
ដោយឡែកចំពោះរថយន្តទាំងពីរយកមករក្សាទុក នៅកន្លែង អធិការនគរបាលស្រុក បូទុមសាគរដើម្បីរងចាំការដោះស្រាយបន្ត។
អធិការស្រុកបូទុមសាគរ បានអំពាវនាវដល់បងប្អូនទាំងអស់គ្នា ដែលធ្វើដំណើរតាម ដងផ្លូវជាតិមេត្តាជួយគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានទាំងអស់គ្នាដើម្បីសេចក្តីសុខក្នុងក្រុមគ្រួសាររបស់ បងប្អូនជៀសវាងគ្រោះថ្នាក់ចរាចរណ៍៕

