**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

បទវិភាគ៖ អាមេរិកដើរលើផ្លូវក្លែងបន្លំកាន់តែឆ្ងាយទៅៗ

ក្នុងរយៈពេលជិត៥ឆ្នាំកន្លងមកនេះ “ប្រតិបត្តិការកម្លាំងឥទ្ធិពលសម្ងាត់” របស់អាមេរិកបានបង្កើតគណនីក្លែងក្លាយរាប់រយ ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនៅលើវេទិកាបណ្តាញទំនាក់ទំនងសង្គមជាច្រើន ដោយឃោសនាបំប៉ោងពីពាក្យសំដីជិតស្និទ្ធលោកខាងលិច និងបង្កាច់បង្ខូចប្រទេសជាច្រើនដែលក្នុងនោះបូករួមទាំងប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់ជាដើម។ គណនីទាំងនេះប្រហែលជាត្រូវបានប្រតិបត្តិដោយភាគីយោធារបស់អាមេរិក ហើយបច្ចុប្បន្ននេះសុទ្ធតែត្រូវបានបិទដោយប្រព័ន្ធផ្សព្វផ្សាយសង្គម។
ការបង្កើតព័ត៌មានក្លែងក្លាយ និងគ្រប់គ្រងនិងបំភាន់មតិសាធារណៈ គឺជាល្បិចដ៏ពូកែរបស់អាមេរិកជាប់រហូតមក។ លោក Rand Paul សមាជិកព្រឹទ្ធសភាអាមេរិកធ្លាប់បាននិយាយត្រង់ៗថា “តើអ្នកដឹងទេថានរណាជាអ្នកផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដ៏ធំបំផុតនៅលើពិភពលោក? គឺរដ្ឋាភិបាលអាមេរិក”។ “ប្រតិបត្តិការកម្លាំងឥទ្ធិពលសម្ងាត់” ដែលត្រូវបានបែកធ្លាយដោយស្ថាប័នមួយចំនួន ក្នុងនោះបូករួមទាំងសាកលវិទ្យាល័យ Stanford ជាដើម គឺគ្រាន់តែជាមួយជ្រុងតូចនៃសង្រ្គាមព័ត៌មានក្លែងក្លាយតាមអ៊ីនធើណេតរបស់អាមេរិកប៉ុណ្ណោះ ហើយមានការប៉ុនប៉ងជាច្រើនទៀតនៅពីក្រោយនោះ។
ការប្រឌិតព័ត៌មានក្លែងក្លាយជាមធ្យោបាយដ៏សំខាន់របស់អាមេរិកក្នុងការផ្តួលរំលំរដ្ឋអំណាចនៃប្រទេសដទៃ។ សៀវភៅ 《ផ្នែកមួយទៀតដែលលាក់កំបាំងក្នុងបដិវត្តន៍អារ៉ាប់》 ធ្លាប់បានទម្លាយឱ្យដឹងថា អាមេរិកបានបណ្ដុះបណ្ដាលអ្នកសរសេរអត្ថបទតាមអ៊ីនធើណេតជាច្រើនដែលនិយាយភាសាអារ៉ាប់ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក ហើយពួកគេបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយតាមបែបវីរុសនៅវេទិកាបណ្តាញទំនាក់ទំនងសង្គម។ មធ្យោបាយស្រដៀងគ្នានេះត្រូវបានលាតត្រដាងថាធ្លាប់បានប្រើប្រាស់នៅក្នុង “បដិវត្តន៍ពណ៌” ដែលបានគ្រោងទុកដោយអាមេរិកពីមុនផងដែរ។
ព្រមជាមួយគ្នានេះ ភាគីអាមេរិកបានឆ្លៀតឱកាសប្រឌិតនិងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដើម្បីចាក់សាំងពីលើភ្លើង និងឆក់យកផលប្រយោជន៍ ។ របាយការណ៍នៃស្ថាប័នមួយចំនួនដូចជាសាកលវិទ្យាល័យStanfordជាដើមបានចង្អុលបង្ហាញថា នៅតំបន់អាស៊ីកណ្តាល អាមេរិកបានបង្កការប៉ះទង្គិចរវាងរុស្ស៊ី និងអ៊ុយក្រែន តាមរយៈគណនីក្លែងក្លាយ ហើយក៏មិនភ្លេចតែងលំអខ្លួនឯងឡើយ ដើម្បីបង្កើតនូវរូបភាពដែលហៅថាជាម្ចាស់សង្គ្រោះលោក ។
លើសពីនេះទៅទៀត ភាគីអាមេរិកក៏បានប្រើប្រាស់ព័ត៌មានក្លែងក្លាយ ដើម្បី“ទម្លាក់កំហុស”និងរុញច្រានទំនួលខុសត្រូវ ហើយលាបពណ៌លើសត្រូវស្រមើស្រមៃ។ ជាឧទាហរណ៍ ក្នុងអំឡុងពេលផ្ទុះការរាតត្បាតនៃជំងឺកូវីដ១៩នៅឆ្នាំ២០២០ របាយការណ៍ស៊ើបអង្កេតចំនួន២៧ទំព័រដែលចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវអូស្ត្រាលីបានបង្ហាញថា គណនីដែលមានទំនាក់ទំនងជាមួយគណបក្សសាធារណៈរដ្ឋអាមេរិក និងពួកកម្លាំងស្តាំនិយមចំនួនរាប់ពាន់នៃប្រព័ន្ធផ្សព្វផ្សាយសង្គមអាមេរិក បានផ្សាយបន្តពាក្យមួលបង្កាច់ចិនយ៉ាងឆ្កួតលីលាតាមទំនើងចិត្ត។ គណនីទាំងនេះ ភាគច្រើនគឺជាគណនី “មនុស្សយន្ត” ។បន្ទាប់ពីការពិតត្រូវបានបែកធ្លាយ សហគមន៍អន្តរជាតិបាននាំគ្នាថ្កោលទោសចំពោះទង្វើដ៏ថោកទាបរបស់អាមេរិកដែលប្រឌិតរឿងភូតកុហក។
ពីការសូកប៉ាន់ប្រព័ន្ធសារព័ត៌មានដើម្បីញាក់ខ្សែបញ្ជាពីក្រោយមតិសាធារណៈក្នុងកំឡុងពេលសង្គ្រាមត្រជាក់ ដល់ការផ្ទុះសង្រ្គាមចំពោះប្រទេសអ៊ីរ៉ាក់ដោយយក“ម្សៅសាប៊ូ”ធ្វើជាលេស រហូតដល់ការប្រើប្រាស់គណនីក្លែងក្លាយជាច្រើនសម្រាប់ផ្សព្វផ្សាយពាក្យចចាមអារ៉ាមដែលសំដៅចំពោះប្រទេសផ្សេងទៀតនៅលើអ៊ីនធើណេត អាមេរិកបានដើរលើផ្លូវក្លែងបន្លំកាន់តែឆ្ងាយទៅៗ ហើយខ្លាចពិភពលោកមិនមានភាពវឹកវរ។ កលល្បិចដែលចង្អុលសត្វក្តាន់ថាសេះ និងនិយាយប្រែសជាខ្មៅរបស់“ប្រទេសប៉ិនកុហក”
បានប្រើយូរមកហើយ ហើយកេរ្តិ៍ឈ្មោះរបស់ខ្លួនក៏បានក្ស័យធនតាំងពីដើមមកម្ល៉េះ ៕
វិទ្យុមិត្តភាពកម្ពុជាចិន

 

អត្ថបទដែលជាប់ទាក់ទង