កម្ពុជា-រុស្ស៊ី នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាលើវិស័យហ្វឹកហ្វឺន សំដៅលើកកម្ពស់សមត្ថភាពកងយោពលខេមរភូមិន្ទឱ្យកាន់តែប្រសើរ

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងឯកឧត្តម Anatoly BOROVIK ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បានផ្លាស់ប្តូរយោបល់គ្នាថា ក្រោយវិបត្តិកូវីដ-១៩ ជាសកលមានភាពធូរស្រាល ក្រសួងការពារប្រទេសទាំងពីរកម្ពុជា-រុស្ស៊ី នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាលើវិស័យហ្វឹកហ្វឺន សំដៅលើកកម្ពស់សមត្ថភាពកងយោពលខេមរភូមិន្ទឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត សម្រាប់ឆ្នាំ២០២២ និងឆ្នាំខាងមុខទៀត។

ការប្រកាសឲ្យដឹងបែបនេះធ្វើឡើង នៅក្នុងឱកាសឯកឧត្តម Anatoly BOROVIK ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ នៅទីស្តីការក្រសួងការពារជាតិ៕

