**ឯកឧត្តម កេង សុម៉ារិទ្ធ ដឹកនាំកិច្ចប្រជុំក្រុមការងារវាយតម្លៃភាពគំរាមកំហែង នៅក្នុងម៉ូឌុលទី១ នៃការវាយតម្លៃថ្នាក់ជាតិស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ**ឯកឧត្តម កេង សុម៉ារិទ្ធ ដឹកនាំកិច្ចប្រជុំក្រុមការងារវាយតម្លៃភាពគំរាមកំហែង នៅក្នុងម៉ូឌុលទី១ នៃការវាយតម្លៃថ្នាក់ជាតិស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ**ក្រសួងព័ត៌មាន សហការជាមួយនឹងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំសន្និសីទសារព័ត៌មាន ស្ដីពី ព្រឹត្ដិការណ៍បាល់ទាត់មិត្ដភាពសប្បុរសធម៌ នឹងធ្វើឡើងនាថ្ងៃទី២៧ ខែមេសា ខាងមុខនេះ**នាយកដ្ឋានធារាសាស្ត្រកសិកម្ម រាយការណ៍ពីវឌ្ឍនភាពការងារជួសជុលថែទាំខួបប្រព័ន្ធធារាសាស្ត្រនៅតាមបណ្តាខេត្តមួយចំនួន**ព្រះមហាក្សត្រ ត្រាស់បង្គាប់លើកលែងទោសឱ្យទណ្ឌិតឈ្មោះ គង់ សភា ដែលត្រូវបានតុលាការសម្រេច ផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ឆ្នាំ**ស្វីស បន្តគាំទ្រកំណែទម្រង់វិមជ្ឈការនៅកម្ពុជា និងគម្រោងបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី ស សុខា និងប្រតិភូកម្ពុជា អញ្ជើញទស្សនកិច្ចទីក្រុង Zollikofen**អភិសន្តិបណ្ឌិត ស សុខា និងប្រតិភូកម្ពុជា អញ្ជើញចូលរួមពិធីបូកសរុបដំណើរទស្សនកិច្ចនៅប្រទេសស្វីស និងពិសាអាហារសាមគ្គី**អភិបាលខេត្តពោធិ៍សាត់ ស្នើដល់កម្លាំងដែលប្រចាំការ នៅតំបន់អភិវឌ្ឍន៍ ភូមិប៊ុនរ៉ានី សែនជ័យដំណាក់ត្រយឹង ត្រូវចាត់វិធានការទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពបទល្មើសព្រៃឈើគ្រប់ប្រភេទ**សម្តេចតេជោ ប្រកាសច្រានចោលការបង្ហោះសាររបស់ សាពូន មីដាដា ដែលថា សម្តេចនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយលុយ៦,៧លានដុល្លារ**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “តួនាទីរបស់អង្គការវិជ្ជាជីវៈនិយោជក ក្នុងការជួយសម្រួលដល់អន្តរកាលទៅរកសេដ្ឋកិច្ចក្នុងប្រព័ន្ធនៅកម្ពុជា”**កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកល ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងសន្និសីទរដ្ឋមន្ត្រីនៃអង្គការ OECD**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទស្សនកិច្ចទីក្រុង Zollikofen ប្រទេសស្វីស**ឯកឧត្តមបណ្ឌិត យង់ ពៅ៖ ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ប្រមុខការទូតចិនកម្ពុជាថ្មីៗនេះ គឺនាំមកនូវផ្លែផ្កា និងផលប្រយោជនយ៉ាងច្រើនសម្រាប់ប្រទេសទាំងពីរ**ក្រសួងមហាផ្ទៃ ផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ដស្ដីពី ការលើកកម្ពស់ការគ្រប់គ្រង់រដ្ឋបាលដែនដី សន្ដិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម**ឯកឧត្តម គង់ ភោគ អញ្ជើញចូលរួមវេទិកាអនាគតអាស៊ាន នៅទីក្រុងហាណូយ ប្រទេសវៀតណាម**ឧត្តមសេនីយ៍ឯក ងួន ស្រេង ដឹកនាំកិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធរដ្ឋបាលខេត្តបន្ទាយមានជ័យ**ប្រទះឃើញហ្វូងដំរីព្រៃអាស៉ីប្រមាណ២០ក្បាល បង្ហាញខ្លួននៅស្រុកកែវសីមា**សម្ដេចធិបតី លើកទឹកចិត្តនិងវាយតម្លៃខ្ពស់ ក្នុងកិច្ចការរៀបចំការផ្លាស់ប្តូរវប្បធម៌ និងផ្សព្វផ្សាយវប្បធម៌ ទាំងទ្វេភាគី និងពហុភាគី ដើម្បីផ្សព្វផ្សាយសក្តានុពលរបស់កម្ពុជា និងទាក់ទាញអ្នកទេសចរអន្តរជាតិឱ្យបានកាន់ច្រើនជាអតិបរមា**ឯកឧត្ដម ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ បានចេញពីកម្ពុជាហើយ បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ២ថ្ងៃ

សេចក្ដីបំភ្លឺ! អ្នកដែលដឹកបុរសបេីកម៉ូតូកង់បី ទៅបញ្ចាំទូរសព្ទ មិនមែនជាសមត្ថកិច្ចនៅគោលដៅនោះឡេីយ ជាជនសុីវិលឆ្លៀតឱកាស

ភ្នំពេញ៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺព័ត៌មានទាក់ទងទៅនឹងការចុះផ្សាយថា “ មានជនសុីវិល ដឹកអ្នកបើកបរល្មើសច្បាប់ទៅដាក់បញ្ចាំទូរសព្ទ ដើម្បីយកលុយមកបង់ថ្លៃផាកពិន័យ “។

ក្រោយពីជួបទល់មុខគ្នារវាងមន្ត្រីទាំងអស់នៅគោលដៅកួចកាណុង និងបុរសអ្នកបេីកម៉ូតូកង់៣ បានបញ្ជាក់យ៉ាងច្បាស់ថា ជនសុីវិលដែលដឹកគាត់ទៅបញ្ចាំទូរសព្ទ ហេីយយកលុយពីគាត់ មិនមែនជាសមត្ថកិច្ចនៅគោលដៅនោះឡេីយ ជាជនសុីវិលឆ្លៀតឱកាស

បន្ទាប់ពីបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ទាក់ទងទៅនឹងករណី ដែលកេីតឡេីងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១០:៣០នាទីព្រឹក មានអ្នកបើកបរម៉ូតូកង់បីដឹកទំនិញម្នាក់ បានបើកបរទិសដៅពីវត្តភ្នំ គោលដៅឆ្លងស្ពានជ្រោយចង្វារ លុះមកដល់គោលដៅរង្វង់មូលកួចកាណុង ក៏ស្រាប់តែមានមន្រ្តីនគរបាលចរាចរណ៍ ឃាត់ធ្វើការផាកពិន័យ ករណីមិនកិបគន្លឹះមួកសុវត្ថិភាព ពេលនោះមន្ត្រីអនុវត្តច្បាប់ បានបញ្ជាក់ថា តាមច្បាប់លេីករណីល្មេីសនេះត្រូវផាកពិន័យ ៦០,០០០រៀល ពេលនោះគាត់ក៏បាននិយាយថា គាត់គ្មានប្រាក់ដើម្បីបង់ពិន័យនោះទេ រួចមកគាត់ក៏ទូរសព្ទទៅនិយាយជាមួយថៅកែរបស់គាត់ បន្ទាប់មកគាត់ក៏ហុចទូរសព្ទជូនមន្រ្តីដើម្បីនិយាយគ្នាជាមួយថៅកែរបស់គាត់ គោលបំណងស្នើសុំមន្រ្តីនគរបាលចរាចរណ៍ កុំផាកពិន័យ ត្រឹមតែអប់រំទៅបានហើយ។

ភ្លាមនោះមន្រ្តីរបស់យើងក៏បានប្រគល់ទូរសព្ទជូនគាត់វិញ ព្រមទាំងអនុញ្ញាតឲ្យរូបគាត់ទៅដោយមិនបានផាកពិន័យ ឆ្លៀតពេលនោះមានជនឱកាសនិយម ស្លៀកពាក់សុីវិលឆ្លៀតឱកាស ហៅបុរសនោះចេញមកក្រៅ ដោយប្រាប់ថាបេីអត់លុយ គាត់អាចនាំទៅកន្លែងបញ្ចាំ ដេីម្បីបង់ថ្លៃល្មេីសចរាចរណ៍ ដោយមិនចាប់អារម្មណ៍ ហេីយប្រញាប់ផង ក៏ជឿមិនបានគិត ហេីយក៏បានផ្តល់លុយនោះទៅឲ្យជនសុីវិលដែលបន្លំខ្លួនជាសមត្ថកិច្ចអនុវត្តច្បាប់ ។

បន្ទាប់ពីទទួលបានព័ត៌មាននេះ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការស្រាវជ្រាវ និងបានអញ្ជើញប្រធានគោលដៅ មន្រ្តីទាំងអស់នៅគោលដៅកួចកាណុង និងអ្នកបើកបរមកបំភ្លឺនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ព្រមទាំងបានអញ្ជើញគ្រប់ភាគីពាក់ព័ន្ធចុះទៅសួរនាំ និងឆែកកាមេរា សុវត្ថិភាពនៅហាងបញ្ចាំយីហោ ៥៨៥ ទទួលបានលទ្ធផលបញ្ជាក់របស់ម្ចាស់ហាងបញ្ចាំថា ៖ នៅវេលាម៉ោងប្រហែលជិត ១១:០០ នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ មានជនស៊ីវិល ចំនួន ០២នាក់ បានជិះម៉ូតូម៉ាក PCX មិនចាំផ្លាកលេខ យកទូរសព្ទមកដាក់បញ្ចាំនៅហាងរបស់គាត់ពិតប្រាកដមែន ប៉ុន្តែគាត់បានបដិសេធថា ជនទាំង ០២នាក់ខាងលើ គឺមិនមែនជាមន្រ្តីនគរបាលចរាចរណ៍នោះទេ ។

ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កំពុងស្រាវជ្រាវរកមុខជនខិលខូចខាងលើ ដែលមិនមែនជាសមត្ថកិច្ច ដើម្បីយកមកសួរនាំបញ្ជាក់ឲ្យបានច្បាស់ថា តើមានជាប់ពាក់ព័ន្ធជាមួយនឹងមន្រ្តីនគរបាល ចរាចរណ៍ណាម្នាក់នៅគោលដៅខាងលើដែរឬអត់? ដើម្បីរកការពិត និងផ្តន្ទាទោសតាមច្បាប់។

ជាមួយនោះដែរ ក្នុងនាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់មន្ត្រីទាំងអស់ត្រូវប្រេីប្រាស់កាយវិការ និងពាក្យសំដីឲ្យបានសមរម្យ ជាមួយប្រជាពលរដ្ឋ ទោះជាកំពុងរវល់ ឬហត់នឿយក្នុងការបំពេញតួនាទីភារកិច្ចយ៉ាងណាក៏ដោយ ។ ម្យ៉ាងវិញទៀត ត្រូវអនុវត្តការងារប្រកបដោយសីលធម៌ និងណែនាំអប់រំបន្ថែមអំពីច្បាប់ចរាចរណ៍ ត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា ដេីម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង