សម្តេចពិជ័យសេនា ទៀ បាញ់ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូត តួកគី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អនុញ្ញាតឱ្យ លោកជំទាវ UIku Kcaefe ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបនេះបានធ្វើឡើងនៅទីស្តីការក្រសួងការពារជាតិ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ។

នៅក្នុងនោះសម្តេចពិជ័យសេនា និងលោកជំទាវ Uiku Kcaef បានលើកឡើងថា នៅក្រោយវិបត្តិកូវីដ-១៩ ជាសកលមានភាពធូរស្រាល ក្រសួងការពារប្រទេសទាំងពីរកម្ពុជា-តួកគី នឹងពិនិត្យលទ្ធភាពកិច្ចសហប្រតិបត្តិការទ្វេភាគីលើការទំនាក់ទំនងការងារហ្វឹកហ្វឺន បណ្តុះបណ្តាលធនធានមនុស្ស ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្រ្ត បច្ចេកទេស ឧស្សាហកម្មការពារជាតិ និងការចែករំលែកព័ត៌មានគ្នាទៅវិញទៅមក៕

