លោកអភិបាលខណ្ឌកំបូល សំណេះសំណាលជាមួយមន្ត្រីរាជការនៃសាលាខណ្ឌ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ រដ្ឋបាលខណ្ឌកំបូល នៅរសៀលថ្ងៃពុធទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានរៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៃសាលាខណ្ឌកំបូល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល។

សមាសភាពចូលរួម រួមមាន៖ លោក-លោកស្រីអភិបាលរងខណ្ឌ លោកនាយករដ្ឋបាលខណ្ឌ លោក-លោកស្រីប្រធាន-អនុប្រធានការិយាទាំង១១ ព្រមទាំងមន្ត្រីរាជការនៃសាលាខណ្ឌកំបូល។
ក្នុងឱកាសនោះ លោកអភិបាលក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនជូនមន្រ្តីរាជការនៃសាលាខណ្ឌកំបូលផងដែរ៕

