**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

លោកជំទាវ ម៉ុម ថានី អញ្ជើញសំណេះសំណាលជាមួយមន្រ្តីចូលនិវត្តន៍ ប៉ូលីស សន្តិសុខ អ្នកអនាម័យ និងអ្នកថែសួន

ភ្នំពេញ៖ គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យបរិស្ថាន បានរៀបចំកម្មវិធីសំណេះសំណាលជាមួយមន្រ្តីចូលនិវត្តន៍ ប៉ូលីស សន្តិសុខ អ្នកអនាម័យ និងអ្នកថែសួន ក្រោមអធិបតីភាពលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន ។

ពិធីខាងលើនេះធ្វើឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងបរិស្ថាន ដោយមានការចូលរួមពីលោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការ លោក ដាញ់ សេរី ប្រធាននាយកដ្ឋាន វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក លោកស្រី អនុប្រធាន សមាជិកាក្រុមការងារ និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យបរិស្ថាន ក្នុងកម្មវិធីសំណេះសំណាលជាមួយមន្ត្រីចូលនិវត្តន៍ ប៉ូលីស សន្តិសុខ អ្នកអនាម័យ និងអ្នកថែសួនដែលមានជីវភាពខ្វះខាត ចំនួន ៣៦នាក់។

លោកជំទាវរដ្ឋលេខាធិការ មានមតិស្វាគមន៍ និងបាននាំយកនូវការសួរសុខទុក្ខ និងពីសំណាក់ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ បានជម្រាបជូនក្នុងកម្មវិធីផងដែរ នូវការគិតគូ និងយកចិត្តទុកដាក់ពីសុខទុក្ខ សុខមាលភាព ជីវភាពរស់នៅ និងឱកាសការងារសម្រាប់មន្រ្តីរាជការដែលជួបការខ្វះខាត ដែលបានឆ្លើយតប ទៅនឹងគោលនយោបាយកិច្ចគាំពារមន្រ្តីរាជការរបស់ក្រសួងបរិស្ថាន។

ទន្ទឹមនឹងនេះ លោកជំទាវក៏បានផ្តាំផ្ញើដល់ សន្តិសុខ ប៉ូលីស និងអ្នកអនាម័យ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួន និងក្រុមគ្រួសារ ក្នុងពេលជួបវិបត្តិនៃការ ឆ្លងរីករាលដាលជំងឺកូវីដ១៩ ដោយអនុវត្តវិធានការសុខាភិបាល «៣កុំ ៣ការពារ» ឱ្យបានខ្ជាប់ខ្ជួនឱ្យបានគ្រប់ៗគ្នា។

ឆ្លៀតក្នុងឱកាសនេះដែរ តាងនាមឯកឧត្ដមរដ្ឋមន្ត្រី លោកជំទាវរដ្ឋលេខាធិការ បាននាំយកនូវសម្ភារឧបភោគរបស់ ឯកឧត្ដមរដ្ឋមន្ត្រី ដើម្បីចែកជូន សន្តិសុខ ប៉ូលីស និងអ្នកអនាម័យចំនួន ៣៦នាក់ រួមមាន៖ ត្រីខចំនួន ១យួរ មីចំនួន១កេស និងភេសជ្ជៈ (ទឹកសុទ្ធ១កេស និងទឹកក្រូច១កេស) និងថវិកាក្នុងមួយនាក់ទទួលបានចំនួន ២០០ ០០០រៀល (ម្ភៃម៉ឺនរៀលគត់)៕

អត្ថបទដែលជាប់ទាក់ទង