**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ឯកឧត្តម សាយ សំអាល់៖ ក្នុងនាមយើងជាមន្រ្តីរាជការ ជាយុវជនជំនាន់ក្រោយ យើងមានកាតព្វកិច្ច ចាក់ឬសគល់សន្តិភាពកាន់តែជ្រៅ

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ក្នុងនាមយើងជា មន្រ្តីរាជការស៊ីវិល ជាយុវជនជំនាន់ក្រោយ យើងមានកាតព្វកិច្ច ចាក់ឬសគល់សន្តិភាពកាន់តែជ្រៅ ដើម្បីបន្តមរតក៌សុខសន្តិភាព ការអភិវឌ្ឍនាវាកម្ពុជា អោយកាន់តែរុងរឿងរីកចំរើន ស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់សម្តេចតេជោ។

ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបាឋកថាស្តីពី «ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិរបស់កម្ពុជា» ជូនគណៈអភិបាលខេត្តស្ទឹងត្រែង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង ថ្នាក់ដឹកនាំ ព្រមទាំងអាជ្ញាធរដែនដី មន្ទីរពាក់ពទ្ធ័ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ នៅសាលាខេត្តស្ទឹងត្រែង នារសៀលថ្ងៃ អង្គារ៍ ទី២០ ខែកញ្ញា ឆ្នាំ២០២២។

ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ពី «ដំណើររបស់កម្ពុជា» និង «សច្ចៈធម៌ប្រវត្តិសាស្រ្តកម្ពុជា» ជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការពង្រឹងស្មារតីដឹកនាំ និងសេចក្តីសម្រេចចិត្តនានាក្នុងនាមយើងជាមន្រ្តីរាជការស៊ីវិល និងជាប្រជាជនមួយរូប កំពុងទទួលបានផ្លែផ្កាពីសុខសន្តិភាពដែលប្រមុខរាជរដ្ឋាភិបាល កម្ពុជាខិតខំរកបានដោយកំរ និង ការពារយ៉ាងមុតមាំ។

ឯកឧត្តមរដ្ឋមន្រ្តី បានចែករំលែកចំណេះដឹងទាក់ទងនឹង តួនាទីភារកិច្ចរបស់អគ្គនាយកដ្ឋានជំនាញទាំង៥ទាក់ទងទៅនឹង ការផ្ទេរភារកិច្ចគ្រប់គ្រងសំរាម សំនល់រឹងទីប្រជុំជន ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ការគ្រប់គ្រងទីលានចាក់សំរាម ការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការរក្សាលំនឹងប្រពន្ធ័អេកូឡូស៊ី ការលើកកម្ពស់ជីវភាព និង សុខមាលភាពមន្រ្តីក្រសួងបរិស្ថាន និងប្រជាសហគមន៍ ការអនុវត្តគោលនយោបាយភូមិឃុំសុវត្ថិភាពផ្តោតលើវិស័យបរិស្ថាន យុទ្ធសាស្រ្តផ្សព្វផ្សាយអេកូទេសចរណ៍តំបន់ការពារធម្មជាតិតាមរយៈ «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី» និងបេសកកម្មរបស់ក្រសួងបរិស្ថាន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលគឺការ ដឹកនាំ និងគ្រប់គ្រង កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្រប មាននិរន្តរភាព និងការរស់នៅដោយចីរភាព សម្រាប់ជាឧត្តមប្រយោន៍យូរអង្វែងរបស់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា លំនឹងសេដ្ឋកិច្ចមូលដ្ឋាន ជាយុទ្ធសាស្រ្តដ៏សំខាន់ក្នុងការគ្រប់គ្រងការងារបរិស្ថាន ដូចនេះ ក្រសួងបរិស្ថានត្រូវថ្លឹងថ្លែងធ្វើយ៉ាងណា រក្សាលំនឹងព្រៃឈើផង និង ការគិតគូរលើកកម្ពស់ជីវភាពមន្រ្តី និងប្រជាសហគមន៍អោយកាន់តែប្រសើរឡើង ជារៀងរាល់ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង