**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ប្រទេសកម្ពុជា មានអាកាសយានិក ៣២នាក់ និង១៨នាក់ទៀត កំពុងសិក្សាជំនាញ

ភ្នំពេញ៖ ឯក ឧ ត្ត ម ជា អូន រដ្ឋលេខាធិការ ប្រចាំការ និង ជា អ្នកនាំពាក្យ រដ្ឋលេខាធិកា រដ្ឋា ន អាកាសចរណ៍ ស៊ីវិល បានឲ្យដឹងថា គិតមកដល់ពេលនេះ ប្រទេស កម្ពុជាមាន និស្សិត ដែល បាន ទៅ សិក្សា នៅក្រៅ ប្រទេស និង មកពី សកល វិទ្យាល័យ ផ្សេងគ្នា បាន បញ្ជ ប់ ការសិក្សា ជំនាញ របស់ខ្លួន គឺ ផ្នែក អាកាសយានិក ( អ្នកបើក យន្តហោះ ) មកពី ក្រៅប្រទេស ដូចជា សហរដ្ឋអាមេរិក , ចិន និង អឺរ៉ុប ដែល សុទ្ធសឹងតែ ជា សកល វិទ្យាល័យ ដែល ទទួលស្គាល់ ពី អន្តរជាតិ ចំនួន ១៦ នាក់ ដែល សុទ្ធ តែ ជា អាកាសយានិក វ័យក្មេង ហើយក៏ កំពុង បំរើការ នៅតាម ក្រុមហ៊ុន អាកាសចរណ៍ នានា នៅក្នុង ស្រុក ក្នុងនោះ មាន អាកាសយានិក ជានា រី ចំនួន ៣ នាក់ ។

ឯកឧត្តម ជា អូន រដ្ឋលេខាធិការ រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បាន មានប្រសាសន៍ ឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មាន ស្ដីពី “សមិទ្ធផល សម្រេចបាន រយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល” កាលពីថ្ងៃទី១៦ ខែកញ្ញា ២០២២ ដែល រៀបចំ ដោយ អង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាល កម្ពុជា នៅ ទីស្តីការគណៈរដ្ឋមន្ត្រី ។

ឯកឧត្តម ជា អូន បាន មានប្រសាសន៍ថា ៖ បច្ចុប្បន្ន កម្ពុ ជាមាន អាកាសយានិក វ័យក្មេង ចំនួន ១៦ នាក់ និង មាន អាកាសយានិក វ័យ ចំណាស់ ចំនួន ១៦ នាក់ ដែល នៅ សេស សល់ ពី ជំនាន់ ក្រុមហ៊ុន អាកាសចរណ៍ រ៉ូយ៉ាល់ អ៊ែរ កាំ បូត និង កម្ពុជា អ៊ែរ ឡាញ ។ ដូច្នេះ សរុបមក ដល់ពេលនេះ យើង មាន អាកាសយានិក ចំនួន ៣២ រូប ។ ក្រៅពីនេះ ក៏ នៅមាន និស្សិត ប្រម ណា ១៨ នាក់ ទៀត កំពុង សិក្សា និង ខ្លះ បានបញ្ចប់ ហើយ កំពុងតែ ដាក់ពាក្យ ស្នើ សុំចូល បម្រើកា រងារ នៅក្នុង ក្រុមហ៊ុន អាកាសចរណ៍ នានា ក្នុងស្រុក របស់ យើង ។

ឯកឧត្តម ជា អូន បាន បន្តថា ៖ អ្វីដែល គួរ ឲ្យ ចាប់អារម្មណ៍ បំផុត នោះ នៅក្នុង ចំណោម អាកាសយានិក វ័យក្មេង ទាំងអស់ មាន អាកាសយានិក ជា ស្ត្រី ចំនួន ៣ នាក់ ។ ឯកឧត្តម ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល ក៏បាន គាំទ្រ លើកទឹកចិត្ត ឲ្យ មាន នារី ជា អាកាសយានិក ។ ជាមួយគ្នានេះ នៅក្នុង ចំណោម មន្ត្រី បច្ចេកទេស បញ្ជាការ ហោះហើ រ ក៏មាន ជា ស្ត្រី ច្រើន ផងដែរ ។ ឯកឧត្តម ជា អូន បាន លើកឡើងថា សូម្បីតែ អង្គការ និង ប្រទេសមួយ ចំនួន ពេល ជួបប្រជុំ ម្តង គេ បាន លើកសរសើរ ពី កម្ពុជា ដែលមាន ស្ត្រី ជា អាកាសយានិក និង ស្ត្រី ធ្វើ ការងារ ជា អ្នកបញ្ជា ការហោះហើរ ។

បើតាម ឯកឧត្តម រដ្ឋលេខាធិកា រ បាន បញ្ជាក់ថា នៅក្នុង កិច្ចការ បញ្ជាការ ហោះហើរ ស្ត្រី ធ្វើ ការងារ បានល្អ ជាង បុរស , ចំណុច ល្អ នៅត្រង់ថា មនុស្ស ស្រី មាន សម្លេង ប្រ៉េ កង់ ខ្ពស់ ជាង បុរស ដូច ធ្វើ ឲ្យ ការសន្ទនា ទៅកាន់ អាកាសយាន និក បានល្អ ជាង ធ្វើ ឲ្យ អាកាសយានិក អាច ស្តាប់ និង ធ្វើការ ងារ ដោយ ការយកចិត្តទុកដាក់ ។

លោក វីរៈ សេនីយ៍ ឃួន ថោង ស៊ីន មន្ត្រី កងទ័ពអាកាស នៃ កងយោធពល ខេមរភូមិន្ទ បាន ពន្យល់ថា ៖ អាកាសយានិក ពាណិជ្ជកម្ម មានន័យថា អាកាសយាន និក មាន តួនាទី និង មាន សិទ្ធិ ហោះហើរ ដឹក អ្នកដំណើរ ទៅ គោលដៅ ផ្សេងៗ ដោយឡែក អាកាសយាន និក យោធា គឺ មិនបាន បញ្ចេញ ដោយ សេរី នោះទេ ។ ដូចនេះ នៅក្នុង ជួរ កងយោធពល ខេមរភូមិន្ទ ក៏មាន អាកាសយាន និក យោធា ផងដែរ ។

បើតាម លោក វីរៈ សេនីយ៍ ការបណ្តុះបណ្តាល អាកាសយាន និក ដើម្បី ឲ្យ បាន ធនធានមនុស្ស អាកាសយា និក មួយរូប ត្រូវ ចំណាយ ទុន ប្រមាណ ជាង ១០ ម៉ឺន ដុល្លារ សម្រាប់ ឲ្យ ក្លាយ ទៅជា អ្នក អាកាសយានិក ពាណិជ្ជកម្ម ម្នាក់ ។ ដូចនេះ យុវជន ដែលមាន បំណង ចង់ ក្លាយខ្លួនជា អ្នកបើក យន្ដហោះ ( អាកាសយាន និក ) ឥឡូវ ការិយាល័យ ផ្នែក អភិវឌ្ឍ ធន មនុស្ស និង ទីផ្សារ បាន ចុះ កិច្ចព្រមព្រៀង ជាមួយ បណ្ដា សាលា ក្នុង តំបន់ អាស៊ាន ហើយ ។

ក្រសួង កិច្ចការនារី កាលពី ថ្ងៃទី ២ ខែមករា ឆ្នាំ ២០២០ បាន សម្តែង ការអបអរសាទរ ជា ពន់ពេក ក្រោយពី ស្ត្រី ខ្មែរ ទី ១ កញ្ញា ចិន្តា ដូ រី ដែល បានក្លាយ ជា នារី អាកាសយានិកា ដំបូង គេ បង្អស់ នៅ កម្ពុជា ។ ជាមួយគ្នានេះ ស្ថានទូត អង់គ្លេស ប្រចាំ នៅ កម្ពុជា ក៏បាន ធ្វើ ការអបអរ ដល់ក ញ្ញា ចិន្តា ដូ រី ផងដែរ ។ កញ្ញា ចិន្តា ដូ រី បានសម្រេច ក្តី ស្រមៃ របស់ខ្លួន បន្ទាប់ពី បញ្ចប់ ការសិក្សា នៅឯ សាកលវិទ្យាល័យ ន័ រ តុ ន ដោយ កញ្ញា ជាមួយ និង មិត្ត រួម ថ្នាក់ ជាច្រើន នាក់ បាន ជាប់ ជា បាហុនិកា ក្រុមហ៊ុន អាកាសចរណ៍ ក្នុងស្រុក មួយ ។ អតីត និស្សិត ផ្នែក បដិសណ្ឋារកិច្ច និង ទេសចរណ៍ កញ្ញា ចិន្តា ដូ រី ទទួលបាន ជោគជ័យ មួយ ជំហាន ហើយ តែ នាង មិនបាន បញ្ឈប់ ត្រឹមនេះ ទេ ព្រោះ នាង មាន ក្តី ស្រមៃ ធំ នាង បាន បន្ត ការហ្វឹកហាត់ ជា អាកាសយានិក នៅឯ ក្រៅប្រទេស រហូត ទទួលបាន ជោគជ័យ ខ្លាំង នៅលើ វិស័យនេះ ។ មិន ត្រឹមតែ ប៉ុណ្ណោះ ទេ នាង ក៏បាន ជំរុញ ទឹកចិត្ត ឲ្យ យុវជន យុវនារី ខ្មែរ ដែលមាន សមត្ថភាព និង លទ្ធភាព គួរ ពិចារណា ជំនាញ មួយ នេះ ផង ព្រោះ បើ ប្រៀបធៀប ទៅ ប្រទេស ផ្សេងទៀត ចំនួន អាកាសយានិក ជំនាញ ជនជាតិខ្មែរ នៅមាន កំណត់ នៅឡើយ ៕

អត្ថបទដែលជាប់ទាក់ទង