**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

វប្បធម៌ចែករំលែកជួយគ្នាគ្រប់គ្រាលំបាក ក្លាយជាគំរូមួយ ដែលអតីតសិស្សសាលាបាក់ទូកមួយក្រុម ធ្វើជាប់ជាប្រចាំ

ភ្នំពេញ៖ នាល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានការជួបជុំអតីតមិត្តភក្តិ រួមជំនាន់សាលាបាក់ទូក មួយក្រុម ដើម្បីធ្វើការប្រគល់ថវិកាជូនដល់មិត្តម្នាក់ ឈ្មោះ កង ចំរើន ដែលកំពុងជួបការខ្វះខាត ក្នុងការព្យាបាលជំងឺរលាកក្រពះពោះវៀនធ្ងន់ធ្ងរ។

អតីតមិត្តរួមជំនាន់សាលាបាក់ទូក ក្នុងវ័យបច្ឆិមមួយក្រុមនេះ តែងតែយកចិត្តទុកដាក់ព្រួយបារម្ភពីមិត្តភក្តិ ក៏ដូចជាអតីត លោកគ្រូអ្នកគ្រូរបស់ខ្លួន ប្រកបដោយមនោសញ្ចេតនាគោរពស្រលាញ់រាប់អានយ៉ាងជ្រាលជ្រៅបំផុត ជាក់ស្តែងគឺតែងតែបាន ជួបជុំប្រារព្ធពិធីដឹងគុណលោកគ្រូអ្នកគ្រូ ជាប្រចាំដោយផ្តល់ថវិកានិងអំណោយមួយចំនួន ជូនដល់ពួកគាត់ និងតែងតែ បានបរិច្ចាគធនធានជួយដល់មិត្តទាំងឡាយណា ដែលជួបការលំបាក ហើយខ្វះលទ្ធភាព គ្រប់ពេលវេលា តាមរយៈគៀងគរគ្នា ប្រមែប្រមូលថវិកាក្នុងបណ្តាញWhatsApp និង Telegram។

ដូចទម្លាប់ផងដែរ ក្នុងគ្រាដែល លោក កង ចំរើន ដែលកំពុង ជួបការខ្វះខាត ក្នុងការព្យាបាលជំងឺនាពេលនេះ មិត្តភក្តិម្នាក់ៗ បានរួមគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួន តាមសទ្ធា សរុបបានថវិកាចំនួន ៥,៧០០ដុល្លារ ដើម្បីយកទៅប្រគល់ជូនលោក ទុកជាការជួយសម្រាលបន្ទុកក្នុងការព្យាបាល តែដោយស្ថានភាពផ្លូវចូលទៅផ្ទះ របស់លោក កង ចំរើន មានសភាពតូចចង្អៀតនិងពិបាកធ្វើដំណើរចូលទៅដល់ ទើបមិត្តភក្តិទាំងអស់ មូលមតិគ្នា យកបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើជាកន្លែងជួបជុំគ្នាប្រគល់ថវិកា។

កាយវិការ យកចិត្តទុកដាក់ព្រួយបារម្ភពីមិត្តភក្តិ របស់អតីតសិស្សសាលាបាក់បាក់ទូកមួយក្រុមនេះ គឺបានធ្វើឡើង អស់រយៈពេលជាច្រើនឆ្នាំមកហើយ រហូតបង្កើតបានជាពាក្យស្លោកប្រចាំក្រុមមួយថា “សាមគ្គី មិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក ” ដែលក្លាយទៅជា វប្បធម៌សាមគ្គីជាគំរូមួយ ក្នុងការរួបរួម យកចិត្តទុកដាក់ជួយគ្នាគ្រប់កាលៈទេសៈ៕

អត្ថបទដែលជាប់ទាក់ទង