**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ចូលសម្តែងការគួសម និងភាក្សាការងារជាមួយ អគ្គលេខាធិការរង អង្គការសហប្រជាជាតិ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានចូលសម្តែងការគួសម និងភាក្សាការងារ ជាមួយឯកឧត្តម Jean- Pierrere Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ។

ជំនួបខាងលើនេះបានធ្វើឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ នៅការិយាល័យកណ្តាល អង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ក្នុងជំនួប ឯកឧត្តម សែម សុវណ្ណនី បានលើកពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើន ការចូលរួមរបស់នារី ក៏ដូចជាការត្រៀមកងកម្លាំងនៅក្នុងប្រព័ន្ធត្រៀមបម្រុង គឺកងកម្លាំងអាវុធហត្ថមួកខៀវ និងកងកម្លាំងវិស្វកម្ម និងការត្រៀមលក្ខណៈរួចជាស្រេចក្នុងការបញ្ជូន កងកម្លាំងស្ពានបណ្តែតទឹកនិង លើគោកទៅកាន់តំបន់បេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

ក្នុងជំនួបនេះដែរ ឯកឧត្តម សែម សុវណ្ណនី បានស្នើសុំបន្ថែមកម្លាំងចល័តចំនួន៤៦នាក់ ក្នុងកងអនុសេនា ធំរាជអាវុធហត្ថមួកខៀវ ទៅកាន់សាធារណរដ្ឋស៊ូដង់ខាងត្បូង ដោយសារថា កម្ពុជា និងUN បានចរចាររួច ហើយកាលពីឆ្នាំ២០១៧ ជាមួយគ្នាសម្ភារនិងកម្លាំងក៏កម្ពុជា បានត្រៀមរួចជាស្រេចអស់ហើយ ដូច្នេះស្នើសុំទៅឯកឧត្តម អគ្គលេខាធិការរង UN សូមជួយជំរុញដើម្បីធ្វើការបញ្ជូនចេញទៅ បេសកកម្មឱ្យបានឆាប់ផងដែរ។

ពាក់ព័ន្ធទៅនឹងកងកម្លាំងEOD ទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល ឯកឧត្តម ក៏បានជម្រាបជូនទៅ ឯកឧត្តម Jean-Pierrere Lacroix ថា គឺកម្ពុជាបានត្រៀមកម្លាំងនិងសម្ភាររួចជាស្រេច។ចំពោះកងម្លាំងEOD ទៅកាន់សាធារណរដ្ឋម៉ាលី ក៏កម្ពុជាបានត្រៀមកម្លាំងនិងសម្ភាររួចជាស្រេចផងដែរ ដូច្នេះសូមឱ្យខាង UN ជំរុញការចល័តកម្លាំងឱ្យបានឆាប់រហ័សផងដែរ។
ឯកឧត្តម អគ្គនាយក ក៏បានស្នើសុំឱ្យមានប៉ុស្តិ៍នាយទាហានសេនាធិការនៅសាធារណរដ្ឋលីបង់ និងស្នើសុំបន្ថែមប៉ុស្តិ៍នាយទាហានសេនាធិការ និងនាយទាហានសង្កេតការណ៍នៅសាធារណរដ្ឋម៉ាលី។

ក្នុងជំនួបពិភាក្សាការងារនោះ ឯកឧត្តម Jean-Pierrere Lacroix បានកត់ទុកនូវសំណូមពរទាំងអស់ ដើម្បីយកទៅពិភាក្សាជាមួយ ក្រុមការងាររបស់លោក ដើម្បីបង្កើនប៉ុស្តិ៍SOUNMOនៅសាធារណរដ្ឋម៉ាលី ក៏ដូចជាបង្កើតឱ្យមានប៉ុស្តិ៍នាយទាហានសេនាធិការនៅសាធារណរដ្ឋលីបង់។

ឯកឧត្តម Lacroix បានអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្តេជ្ញាចិត្តចូលរួម ចំណែក ក្នុងការងារដ៏មានសារៈសំខាន់នៅក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

ជាមួយគ្នា ឯកឧត្តម Lacroix សង្ឃឹមថា នឹងទៅទស្សនៈកិច្ចនៅប្រទេសកម្ពុជា នាពេលខាងមុខ ដើម្បីឆ្លៀតឱកាស ទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងទៅពិនិត្យមើលការត្រៀមសម្ភារ និងកម្លាំងដែលកម្ពុជាបានត្រៀមលក្ខណៈរួចជាស្រេច៕

អត្ថបទដែលជាប់ទាក់ទង