**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្តព្រះសីហនុ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលស្រុកកំពង់សីលា

 

ព្រះសីហនុ៖ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២២ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូល កាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

តាមអនុក្រឹត្យលេខ៦៣៩អនក្រ.តត ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ស្តីពីការផ្ទេរភារកិច្ចមន្ត្រីរាជការ សម្រេច ផ្ទេរភារកិច្ចមន្ត្រីរាជការ០២រូបឱ្យកាន់មុខ តំណែងជាអភិបាលស្រុក ខេត្តព្រះសីហនុ លោក ឆាយ សុគន្ធដា ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៦ ពីអភិបាល នៃគណ:អភិបាលស្រុកស្ទឹងហាវ ទៅជាអភិបាល នៃគណ:អភបាលស្រុកកំពង់សីលា។

 

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍សំណេះសំណាល តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំ របស់អាជ្ញាធរស្រុក បំពេញការងារដោយទំនួលខុសត្រូវ និងទទួលបានសមិទ្ធផលជាច្រើនក្នុងការ លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ដូច្នេះយើងត្រូវរួមគ្នាសម្រេចនូវសមិទ្ធផលថ្មីៗបន្ថែមទៀត។ ហើយអ្វីដែលសំខាន់ គឺការរៀបចំផែនការអភិវឌ្ឍ៥ឆ្នាំរបស់ខ្លួន សម្រាប់ការអភិវឌ្ឍមូលដ្ឋាន និងបំរើប្រជាពលរដ្ឋ បន្តបណ្តុះបណ្តាលសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដើម្បីរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាដោះស្រាយបញ្ហាទាន់ពេលវេលា។ ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ដែលមានស្មៀន ជាសេនាធិការបំរើសេវារដ្ឋបាលសាធារណៈនិងរៀបចំផែនការអភិវឌ្ឍរយ:ពេល៥ឆ្នាំរបស់ខ្លួន។ ម្យ៉ាងទៀតការជ្រើសរើសជំនួយការរដ្ឋបាលឃុំសង្កាត់ គឺដើម្បីបង្កើនការទទួលខុសត្រូវសម្រាប់ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពរ ប្រជាពលរដ្ឋ។ ចំពោះការងារសន្តិសុខ និងការអភិវឌ្ឍ រួមគ្នាបង្កាទប់ស្កាត់បញ្ហាគ្រឿងញៀនខុសច្បាប់ បង្កគ្រោះថ្នាក់ក្នុងសហគមន៍ ព្រោះគ្រឿងញៀនវាបានបំផ្លាញលុយកាក់ បំផ្លាញសុខភាព និងបង្កអំពើហឹង្សាក្នុងគ្រួសារជាដើម។ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២កន្លងមកនេះ រដ្ឋបាលខេត្ត បានដាក់ឱ្យដំណើរការយន្តការ ច្រកចេញចូលនៅតាមឃុំសង្កាត់ទាំង២៩ ក្នុងខេត្តព្រះសីហនុ ដើម្បីចូលរួមកាត់បន្ថយអំពើពុករលួយ និងបង្ខិតសេវាឱ្យកាន់តែជិតប្រជាពលរដ្ឋ។ យើងជាមន្ត្រីជាអ្នកបំរើសេវាជូនប្រជាពលរដ្ឋឱ្យបានលឿន និងធានាគុណភាព។

ឯកឧត្តម អភិបាលខេត្តបញ្ជាក់ថា ចាប់ពីឆ្នាំ២០២៣ ខាងមុខ យើងនឹងពង្រាយសមិទ្ធផលអភិវឌ្ឍតាម ឃុំ-សង្កាត់នីមួយៗ ០១គម្រោង បន្ថែមលើគម្រោងឃុំសង្កាត់។ ចំណែកការងារសង្គម ក៏ជាតម្រូវការ ចាំបាច់យើងជាមន្ត្រីប្រៀបដូចជាទូក រីឯប្រជាពលរដ្ឋដូចជាទឹកដូច្នេះត្រូវខំបំរើការងារ និងឈ្វេងយល់ពី សុខទុក្ខប្រជាពលរដ្ឋនៅមូលដ្ឋាន។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងសណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ជាតម្រូវការចាំបាច់ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ និងថែរក្សាអនាម័យ បរិស្ថាន ដោយមានការចូលរួម ពីមហាជន៕

 

អត្ថបទដែលជាប់ទាក់ទង