**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង

ភ្នំពេញ៖ ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង ។

ក្នុងឱកាសនោះឯកឧត្តម លេង វី បានមានប្រសាសន៍ថា សមិទ្ធផល និងស្នាដៃដែលខេត្តព្រៃវែងសម្រេចបាននាពេលកន្លងមក ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដែលជាការចូលរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចប្រទេសកម្ពុជាទទួលបានកំណើនគួរឱ្យកត់សម្គាល់បន្ទាប់ពីរងនូវវិបត្តិដែលបណ្តាលមកពីជំងឺកូវីដ-១៩ និងបានបង្កលក្ខណៈសម្បត្តិដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ សំដៅកសាងសង្គមកម្ពុជាយើង ឲ្យមានការរីកចម្រើនប្រកបដោយចីរភាពបន្តទៀត។

ឯកឧត្ដមបានអបអរសាទរចំពោះលោក ឈាង សុវណ្ណារ៉ា លោក លាត ភិរុណ លោក ហ៊ី ធួក និងលោកស្រី ហ៊ន់ សុធារី ដែលទទួលបានការតែងតាំងមុខតំណែងជាអភិបាលរងខេត្តព្រៃវែង នាពេលនេះ។ ឯកឧត្ដមសង្ឃឹមជឿជាក់ថា លោក លោកស្រីអភិបាលរងខេត្តថ្មីទាំង ៤រូប នឹងខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន តាមរយៈចំណេះដឹង សមត្ថភាព និងបទពិសោធន៍ដែលមានពីមុនមក ដើម្បីបន្តចូលរួមក្នុងការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍ខេត្តព្រៃវែងរបស់យើងឲ្យកាន់តែរីកចំរើន និងទទួលបានសមិទ្ធផលថ្មីៗថែមទៀត ។

ក្នុងស្មារតីនេះ ឯកឧត្ដមរដ្ឋលេខាធិការ បានស្នើឲ្យក្រុមប្រឹក្សាខេត្តព្រៃវែង អភិបាល អភិបាលរងខេត្តព្រៃវែង មន្ទីរ អង្គភាពនានា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង ផ្តល់ការគាំទ្រដល់លោក លោកស្រីអភិបាលរងខេត្តថ្មីទាំង ៤រូបខាងលើ ដើម្បីបន្តរួមគ្នាថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងខិតខំរួមគ្នាធ្វើការអភិវឌ្ឍខេត្តព្រៃវែង ឲ្យកាន់តែមានការរីកចម្រើនលើគ្រប់វិស័យបន្តទៀត។

ឯកឧត្ដមរដ្ឋលេខាធិការក៏បានផ្តល់នូវការណែនាំដល់ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក អំពីកិច្ចការសំខាន់ៗមួយចំនួន ដូចខាងក្រោម៖

ទី១៖ ការបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈការបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៅតែជាកត្តាគន្លឹះសម្រាប់បង្កបរិយាកាស ដល់ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការបន្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការដោះស្រាយផលប៉ះពាល់បណ្តាលមកពីវិបត្តិនៃជំងឺនេះ និងវិបត្តសាកលនានា សំដៅអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យប្រកបដោយចីរភាព និងពង្រឹងសុខដុមនីយកម្មក្នុងសង្គម ។

ទី២៖ ការបន្តអនុវត្តវិធានការដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការដោះស្រាយផលប៉ះពាល់ដែលបណ្តាលមកពីវិបត្តិនៃជំងឺនេះ
ក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះ ជំងឺកូវីដ-១៩ បានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង។ រាជរដ្ឋាភិបាលបានចាត់វិធានការនានាដើម្បីគ្រប់គ្រង ឆ្លើយតបបានទាន់ពេលវេលាចំពោះការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងបានបើកប្រទេសឱ្យដំណើរការលើគ្រប់វិស័យចាប់ពីចុងឆ្នាំ២០២១ ធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចសង្គម មានដំណើរការជាប្រក្រតីឡើងវិញ។

ទី៣៖ ការគ្រប់គ្រង និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន
អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនានា ត្រូវបង្កើនកិច្ចសហការក្នុងការគ្រប់គ្រង ព្រំដែន សំដៅថែរក្សាការពារឱ្យបានគត់មត់នូវបូរណភាពទឹកដី អធិបតេយ្យជាតិ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ។

ទី៤៖ អំពីការផ្តល់សេវាសាធារណៈ ការផ្តល់សេវាសាធារណៈ គឺជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតប និងដោះស្រាយនូវសំណើ សំណូមពរ និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ។

ទី៥៖ អំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
ក្នុងគោលបំណងជំរុញការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ឱ្យកាន់តែស៊ីជម្រៅ រាជរដ្ឋាភិបាលបានសម្រេចអនុម័តនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ សម្រាប់រយៈពេល១០ឆ្នាំបន្តទៀត គឺចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០។

ទី៦៖ ការដឹកនាំ ការគ្រប់គ្រង និងរបៀបរបបការងាររបស់រដ្ឋបាលខេត្ត
ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានកំណត់ឱ្យមានក្រុម-ប្រឹក្សា និងគណៈអភិបាល ដែលជាតួអង្គដឹកនាំដ៏សំខាន់របស់រដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ទី៧៖ ការបំពេញតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥
ផ្អែកតាមលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ក្រុម-ប្រឹក្សាថ្មីដែលកើតចេញពីការបោះឆ្នោតតាមឃុំ សង្កាត់នីមួយៗ បានរៀបចំពិធីប្រកាសចូលកាន់តំណែងរួចរាល់អស់ហើយចាប់ពីថ្ងៃទី០៤ ខែកក្កដា ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២នេះ។

ជាថ្មីម្តងទៀត ក្នុងនាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្ដម លេង វី សម្តែងនូវការកោតសរសើរដោយស្មោះ និងសូមវាយតម្លៃខ្ពស់ទៅលើ សមិទ្ធផលការងារគ្រប់វិស័យ របស់ខេត្តព្រៃវែងនាពេលកន្លងមក ៕

អត្ថបទដែលជាប់ទាក់ទង