**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា

តោះមកស្គាល់ ព្រះខ័នរាជ្យខ្មែរ មានអាយុ ១០០០ឆ្នាំ ដែលល្បីថា សម្លាប់មុន ចាំកាត់ក្តីក្រោយ

ព្រះខ័នរាជ្យ ឬហៅថាព្រះខ័នជ័យ ជាឈ្មោះសស្ត្រាម្យ៉ាង សឹងរាប់ជាគ្រឿងកកុធភណ្ឌ សម្រាប់ព្រះរាជាម្ចាស់ផែនដី គឺក្សត្រដែលនឹងទទួលព្រះរាជពិធីរាជាភិសេក ជាព្រះរាជាម្ចាស់ផែនដីត្រូវមានគ្រឿងសម្រាប់ រាជ្យឲ្យគ្រប់មុខ ដែលហៅរួមថា បញ្ចកកុធភណ្ឌ ឬរាជកកុធភណ្ឌ ឬក៏ហៅខ្លីថា កកុធភណ្ឌ គឺ១. ព្រះមកុដ, ២. ព្រះវាលវីជនី (ផ្លិតធ្វើដោយរោមសត្វពណ៌ស), ៣. ព្រះខ័ន, ៤.ស្វេតច្ឆត្រ, ៥. ព្រះសុវណ្ណបាទុកា (ស្បែកជើង មាស) ។ ភណ្ឌៈទាំង ៥ យ៉ាងនេះ រាប់ជាគ្រឿងឥស្សរិយយសរបស់ព្រះរាជាម្ចាស់ផែនដី។

ដោយហេតុព្រះខ័ន រាប់បញ្ចូលក្នុងពួករាជកកុធភណ្ឌដូច្នេះហើយ ទើបមិនបានរាប់ជាគ្រឿងចម្បាំងដោយត្រង់ រាប់ទៅជាគ្រឿងកម្រាប់សឹកពិសេស ឬជាគ្រឿងប្រហារជាន់ខ្ពស់, កាលនឹងស្ដេចចេញទៅធ្វើព្រះរាជសង្គ្រាម ក៏ត្រូវយកព្រះខ័នជាប់នឹងព្រះអង្គទៅផងជាដរាបតែមិនមែនយកទៅប្រើកាប់សម្លាប់ផ្ដេសផ្ដាសដូចអាវុធ ឯទៀតទេ លុះតែកាលណាសត្រូវដែលអង់អាចចូលមកដល់ព្រះអង្គ ដែលត្រូវប្រើអាវុធខ្លីប្រហារនោះ ទោះនឹងយកព្រះខ័នប្រហារឲ្យវិនាសទៅបាន រួចសេចក្ដីទៅថា ត្រូវតែសម្លាប់ដោយកិត្តិយស។

(ក.ក.ន) គឺបានន័យថាព្រះខ័នរាជ្យនេះ គឺជាគ្រឿងរាជសម្រាប់ការឡើងសោយរាជមួយក្នុងចំណោមគ្រឿងផ្សេងៗទាំង៥ ដូចរៀបរាប់ខាងលើ។ មិនតែប៉ុណ្ណោះព្រះខ័នរាជ្យនេះ នៅក្នុងសម័យបុរាណ គឺមានអំណាច និងឥទ្ធិពលខ្លាំងណាស់។ មានន័យថា ព្រះខ័នរាជ្យនេះមានអំណាចស្មើស្ដេច ព្រះខ័នរាជ្យទៅដល់ទីណា ទោះបីគ្មានវត្តមានព្រះមហាក្សត្រក៏មន្ដ្រីនាម៉ឺនប្រជារាស្ដ្រ គោរពព្រះខ័នរាជ្យនេះស្មើស្ដេចដែរ។ ពេលខ្លះគេហៅថាជាដាវអាជ្ញាសឹក ខណៈពេលព្រះមហាក្សត្រប្រគល់សិទ្ធិដាវនេះឲ្យមន្ដ្រី នាម៉ឺនណាទៅអនុវត្តបទបញ្ជាព្រះមហាក្សត្រ គឺ អ្នកនោះអាចប្រើដាវនេះសម្រេចកិច្ចជូនព្រះមហាក្សត្រនៅទីនោះដែរ រហូតដល់ថា អ្នកណារឹងទទឹងសម្លាប់មុនកាត់ក្ដីជាក្រោយក៏បាន។

ព្រះខ័នរាជ្យសព្វថ្ងៃនេះ គេតម្កល់ទុកនៅហោព្រះបញ្ចក្សេត្រ (ហោទេវរូប) នៅក្នុងព្រះបរមរាជវាំង មានពួកបារគូជាភ្នាក់ងារថែរក្សាយ៉ាងតឹងរ៉ឹង ហើយនឹងមានកិច្ចធ្វើពិធីបូជារៀងរាល់ខែផង កំណត់ពលីការក្នុង ១ខែ ២ដង, តាមប្រក្រតី គេធ្វើខាងខ្នើតម្ដង, ខាងរនោចម្ដង, តែជួនកាលខាងខ្នើតមិនបានធ្វើ គេទៅធ្វើខាងរនោចពីរដងតែម្ដងក៏មាន, ការធ្វើខាងខ្នើតខាងរនោចនេះ មិនមានកំណត់ឲ្យជាការទៀងទាត់ទេ ស្រេចតែមានឱកាសស្រួលកាលណា ក៏ធ្វើកាលនោះទៅ មានកំណត់ទៀងតែក្នុង១ខែត្រូវធ្វើពីរដង នឹងបន្ថយឲ្យតិចទៅជាងនេះពុំបាន, ហើយមានកំណត់ឈ្មោះថ្ងៃដែលត្រូវធ្វើបានតែ៣ឈ្មោះ គឺ ថ្ងៃអង្គារ ១, ថ្ងៃព្រហស្បតិ៍ ១, ថ្ងៃសៅរ៍ ១។

តែក្នុងមួយខែៗ គប្បីធ្វើឲ្យត្រូវក្នុងព្រហស្បតិ៍ម្ដងៗ ជាដរាបដល់គ្រប់ទាំង ១២ខែ, ឯថ្ងៃអង្គារ និងថ្ងៃសៅរ៍ គេធ្វើឆ្លាស់គ្នា ឧបមាដូចយ៉ាងផ្ដើមធ្វើឡើងក្នុងខែមិគសិរជាដំបូង ក្នុងខែដំបូងនោះ បើវារៈដំបូងធ្វើក្នុងថ្ងៃអង្គារក្ដី ឬក្នុងថ្ងៃសៅរ៍ក្ដី នោះវារៈទី២ ត្រូវធ្វើនៅក្នុងថ្ងៃព្រហស្បតិ៍ ឬវារៈដំបូងធ្វើក្នុងថ្ងៃព្រហស្បតិ៍ វារៈទី២ នឹងធ្វើក្នុងថ្ងៃអង្គារ ឬថ្ងៃសៅរ៍ឯណានីមួយក៏បាន។

ក្នុងខែទី២ បើក្នុងខែដំបូងធ្វើក្នុងថ្ងៃអង្គារនិងថ្ងៃព្រហស្បតិ៍ហើយ ត្រូវធ្វើក្នុងថ្ងៃសៅរ៍ និងថ្ងៃព្រហស្បតិ៍ គេឆ្លាស់គ្នាដូច្នេះរៀងគ្រប់ៗខែ រហូតរយឆ្នាំ ពាន់ឆ្នាំទៅ ។ ឯគ្រឿងពលីការព្រះខ័នរាល់ៗខែនោះ មានកំណត់ចំនួនដូច្នេះ សំពត់ស ៤ត្បូង គឺ ៣២ហត្ថ, បាយសី ៥រួត ១គូ, ស្លាធ័រ ១គូ, ស្លាជម ១គូ, ស្លាត្រួយ ៥, បាយព្រះ ៥កញ្ចប់, ប្រាក់ ៥ស្លឹង (វេលានេះគេដាក់ ៥កាក់), ចម្អាប ២តុ, បង្អែម ២តុ, ក្បាលជ្រូក ១គូ, ទាស្ងោរ ១គូ, មាន់ស្ងោរ ១គូ ។ គេរៀបតុ១ តូចទាបក្រាលពូក ដាក់ខ្នើយតូច១ ពីមុខតុ គឺពីខាងកើត គេក្រាស់ព្រំ ហើយរៀបគ្រឿងពលីការ ដូចមានខាងលើនេះ វេលាប្រមាណយាម ២ គឺម៉ោង ១០ព្រឹក គេអញ្ជើញព្រះខ័នមកដាក់តម្កល់លើពូក ដាក់ចុងទៅខាងត្បូង គល់ទៅខាងជើង ហើយពួកព្រាហ្មណ៍ ៨នាក់សូត្របូជា ស្រេចហើយអញ្ជើញទុកកន្លែងដើមវិញ។ ការហូតព្រះខ័ននេះចេញពីស្រោម មានកំណត់ហូតបានតែក្នុងថ្ងៃអង្គារ ដែលមានធ្វើពិធីពលិការ ថ្ងៃឯទៀតដូចយ៉ាងថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ សូម្បីមានពលីការក៏ហូតមិនបាន ។

លោកថា ព្រះខ័នរាជ្យអង្គនេះ ជារបស់បុរាណ សង្កេតមើលលក្ខណៈក៏គួរជឿដូច្នោះពិត តាមក្នុងរាជពង្សាវតារថា សាងឡើងក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះកេតុមាលា រួមវេលាប្រមាណជាង ១០០០ឆ្នាំហើយ រាប់ជារបស់បុរាណដោយពិត។

«លក្ខណៈព្រះខ័នរាជ្យ» ផ្លែព្រះខ័ន មានមុខទាំងសងខាង រាងប្រហែលនឹងស្លឹកស្រូវ ខ្នាតវាស់រួមពីដងដល់ចុងស្រោម ១ ម ០៨៧ បណ្ដោយទាំងដងទាំងផ្លែ ១ ម ០០៧ បណ្ដោយផ្លែ ០ ម ៧២ ទទឹងផ្លែ ០ ម ០៦ បណ្ដោយដងប្រវែង ០ ម ២៨៧ បណ្ដោយស្រោម ០ ម ៨០ ទទឹងស្រោម ០ ម ០៨៥ ។

ក្បាច់រចនា៖ នៅគល់ផ្លែនិងតាមជួរកណ្ដាលផ្លែមានក្បាច់ វៀរតែមុខនិងចុង, នៅរវាងក្បាច់ខាងគល់ផ្លែទាំងសងខាង មានរូបព្រះឥន្ទគង់លើដំរីក្បាលបី និងរូបព្រះវិស្ណុឈរលើក្បាលរាហូ ។ ដងមាសក្បាច់សុស ហើយបញ្ចុះថ្នាំពណ៌ ចុងដើមដងមានប្រដាប់ត្បូងផ្សេងៗជាច្រើនគ្រាប់ ។

ស្រោមមាស មានរចនាសុស រវាងកណ្ដាលស្រោមមានរូបព្រះវិស្ណុ និងព្រះរាមគង់លើពាហនៈផ្សេងៗ គឺនៅខាងចុងស្រោមឬនៅខាងលើបង្អស់ រូបព្រះវិស្ណុព្រះហស្ដ៤ គង់លើគ្រុឌ នោះចាប់នាគដោយជើងទាំងសងខាង, តមក ៥រូប គេស្មានថា រូបព្រះរាមគង់លើស្ដេចពានរផ្សេងៗ គឺគង់លើមហាជម្ពូ១, គង់លើពាលី១, គង់លើសុគ្រីព (សុគ្រីវៈ) ១, គង់លើអង្គទ១, គង់លើហនុមាន១ ។

(សម្រង់ចាកពីព្រះរាជពិធីទ្វាទសមាស, ភាគ១, ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ, ព.ស.២៥១២, ទំ.១២២១២៦)
កំណត់សម្គាល់ ព្រះខ័នមានបីប្រភេទ គឺ ៖ ១.ព្រះខ័នរាជ្យ ២.ព្រះខ័នរង ៣.ព្រះខ័នស្ដេចត្រាញ់

 

អត្ថបទដែលជាប់ទាក់ទង