**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

រដ្ឋបាលខេត្តកណ្តាល បិទវគ្គបណ្តុះបណ្តាលតម្រង់ទិសស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ ដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មកពីស្រុកចំនួន៤ ក្នុងខេត្តកណ្ដាលដែលទើបជាប់ឆ្នោតថ្មី

ភ្នំពេញ៖ លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាល បានអញ្ជើញ បិទ វគ្គ បណ្ដុះបណ្ដាល តម្រង់ទិស សម្រាប់ ក្រុមប្រឹក្សាឃុំ សង្កាត់ ជាប់ឆ្នោត ថ្មី ក្នុងការ បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី ៥ ឆ្នាំ ២០២២ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២២ នៅសាលាខេត្តកណ្តាល។

ក្នុងពិធីវគ្គ បណ្ដុះបណ្ដាល នេះ លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាល បានមានប្រសាសន៍ថា៖ ដើម្បី សម្រេចបាន គោលបំណង យុទ្ធសាស្ត្រ របស់ រាជរដ្ឋាភិបាល ដាក់ ឲ្យ ប្រើប្រាស់ ជា ផ្លូវការ នូវ កម្មវិធី ជាតិ សម្រាប់ ការអភិវឌ្ឍ តាមបែប ប្រជាធិបតេយ្យ នៅ ថ្នាក់ក្រោម ជាតិ ដំណាក់កាល ទី ២ ( ឆ្នាំ ២០២១-២០៣០) លោក គ្រុយ ម៉ាឡែន បានសំណូមពរ សូមឱ្យ សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ ជាប់ឆ្នោត ថ្មី ក្នុងការ បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី ៥ ឆ្នាំ ២០២២ នេះ ត្រូវតែ ខិតខំ កែប្រែ ឥរិយាបថ របស់ខ្លួន ក្នុងការ បំពេញ តួនាទី ឱ្យមាន លក្ខណៈ ល្អប្រសើរ ។ ត្រូវមាន ភាពជា តំណាង សាធារណៈ ស្វ័យភាព របស់ មូលដ្ឋាន ការពិគ្រោះ យោបល់ ការចូលរួម ការឆ្លើយ តប និង គណនេយ្យភាព ការលើកកម្ពស់ គុណភាព ជីវិត របស់ ប្រជាជន នៅ មូលដ្ឋាន ។

បន្ថែម ពីនេះ ទៀត សូម សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ យកទៅ អនុវត្តតាម មូលដ្ឋាន ឲ្យ បានល្អ ប្រសើរ ពិសេស គឺ ផ្សព្វផ្សាយ ឱ្យបាន ទូលំទូលាយ នូវ សមត្ថភាព និង ជំនាញ ដែល ខ្លួន បាន សិក្សា រយៈពេល ២ ថ្ងៃ កន្លងមកនេះ ឱ្យមាន តម្លាភាព និង ប្រសិទ្ធភាព ខ្ពស់ ។

លោកបានបន្តថា៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់ឃុំ-សង្កាត់ គឺជាការជំរុញកិច្ចដំណើរការអនុវត្តកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកំណែទម្រង់នេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់អភិបាលកិច្ចនៅថ្នាក់ឃុំ-សង្កាត់ តាមគោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។

ក្នុងឱកាសនោះលោក គ្រុយ ម៉ាឡែន ក៏បានផ្តាំផ្ញើដល់លោក លោកស្រី នៅពេលត្រឡប់ទៅបំពេញការងារនៅតាមរដ្ឋបាលឃុំ-សង្កាត់វិញ សូមលោក លោកស្រី យកចំណេះដឹងដែលទទួលបាននៅក្នុងវគ្គបណ្តុះបណ្តាលនេះទៅឆ្លុះបញ្ចាំងប្រើប្រាស់ និងកែច្នៃនៅក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីដុសខាត់ចំណេះដឹង និងសមត្ថភាពរបស់យើងឱ្យកាន់តែប្រសើរថែមទៀត។

សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលតម្រង់ទិសនេះរយៈពេល០២ថ្ងៃ ស្រុកចំនួន០៤ ដែលទទួលបានវគ្គបណ្ដុះបណ្ដាល រួមមានស្រុកកោះធំ ស្រុកល្វាឯម ស្រុកមុខកំពូល និងស្រុកពញាឮមានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន១៥២នាក់ ៕

អត្ថបទដែលជាប់ទាក់ទង