**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចុះហេដ្ឋាលេខាលើឯកសារសហប្រតិបតិ្តការជាច្រើនជាមួយក្រសួងព័ត៌មាននិងវិទ្យុនៃប្រទេសបង់ក្លាដែសជាដើម**ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល៖ ការរៀបចំឱ្យមានការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បីលើកកម្ពស់ អភិបាលកិច្ចល្អក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន**យុវជន និងអ្នកពាក់ព័ន្ធស្នើឱ្យរាជរដ្ឋាភិបាលទប់ស្កាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង**អុីរ៉ាក់ កំពុងពិចារណាចាកចេញពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC) ប្រសិនបើមិនអនុញ្ញាតឱ្យខ្លួនបង្កើនការផលិតប្រេងក្នុងកម្រិតខ្ពស់នោះទេ**ភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយឥទ្ធិពលព្យុះត្រូពិកបង្ខំឱ្យអាជ្ញាធរតៃវ៉ាន់ បិទការិយាល័យធ្វើការ និងសាលារៀនជាច្រើន**ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលជាតិបារាំង ផ្អាកដំណើរការម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ២គ្រឿង ដើម្បីកុំឱ្យទឹកក្តៅដែលបញ្ចេញពីរោងចក្រ ហូរចូលទៅក្នុងទន្លេ និងបំផ្លាញបរិស្ថាន**វ៉េណេស៊ុយអេឡា៖ ក្រុមអ្នកជួយសង្រ្គោះ បានពន្លឿនការតាមស្វែងរក និងជួយសង្រ្គោះមនុស្សកំពុងជាប់នៅក្រោមគំនរអគារដែលបាក់រលំបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរ**ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍធនធានមនុស្ស**អ្នកវិ​ភាគ​បង្ហាញ​សុទិដ្ឋិ​និយម​ចំពោះ​ដំណើរ​ទស្សនកិច្ចនៅ​ចិនរបស់សម្តេច​​តេជោ ​ហ៊ុន សែន ជុំវិញ​​ដំ​ណោះ​ស្រាយប​ញ្ហាព្រំដែ​នកម្ពុជា និងថៃ**អ្នកវិភាគព្រមានថា ការលួចឆ្លងដែនទៅធ្វើការនៅថៃដោយខុសច្បាប់ ប្រឈមគ្រោះថ្នាក់ដល់ជីវិត និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សមធម៌យេនឌ័រ និងការងារដែលគិតគូរលើការថែទាំ»**ក្រសួងការងារ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលខ្នាតអន្តរជាតិអ៊ីស្រាអែល ពិភាក្សាពង្រឹងកិច្ចសហការបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការទីផ្សារការងារ**សម្ដេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន ៦**វិចារណកថា៖ ការពារបរិស្ថានរបស់យើង មុនពេលបាតុភូត អែលនីញ៉ូ (El Niño) មកដល់**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពសន្តិសុខ និងសុវត្ថិភាព នៃគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ខេត្តបន្ទាយមានជ័យ**អុីស្រាអែលប្រកាសយ៉ាងដាច់អហង្ការថា កងទ័ពរបស់ខ្លួននឹងដកចេញពីភាគខាងត្បូងប្រទេសលីបង់ លុះត្រាតែក្រុមហេសបូឡា ត្រូវបានរំសាយអាវុធទាំងស្រុង**សម្តេចតេជោ៖ ទំនាក់ទំនងរវាង គណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន ជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់សម្រាប់ការអនុវត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ**សម្តេចតេជោ៖ ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ**ក្នុងក្របខ័ណ្ឌនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្រុមការងារបច្ចេកទេសកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា រៀបចំកិច្ចប្រជុំលើកទី២ បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបប្រតិភូក្រុមហ៊ុនចិន ដែលមានបំណងវិនិយោគបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ក្នុងខេត្តកំពង់ធំ

កម្លាំងកងពលតូចថ្មើរជើងលេខ៤១ សហការចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

ភ្នំពេញ៖ កម្លាំងអង្គភាពវរសេនាតូចលេខ៤១៤ ចំណុះឲ្យកងពលតូចថ្មើរជើងលេខ៤១ នៃយោធភូមិភាគទី៤ ក្រោមបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ រឹម គុយ មេបញ្ជាការការវរសេនាតូចលេខ៤១៤ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ បានចាត់តាំងលោក វរសេនីយ៍ត្រី ស្មុត ម៉ាច មេញ្ជាការរង វរសេនាតូចលេខ៤១៤ ដឹកនាំកម្លាំងចំនួន១៣នាក់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះប្រឡាយ ប្រជាការពារ និងអាជ្ញាធរភូមិ ឃុំ ចំនួន៨នាក់ សរុបមានចំនួន ២១នាក់ ចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋចំនួន ២គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង មកកាន់ទីទួលសុវត្ថិភាព។

ប្រជាពលរដ្ឋទាំង ២គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនោះ ទី១) ឈ្មោះហយ ខ្លី ភេទស្រីអាយុ ៥៩ឆ្នាំ និងទី២) ឈ្មោះសំ សុីម ភេទស្រី អាយុ៤០ឆ្នាំ។ ប្រជាពលរដ្ឋទាំង២គ្រួសារខាងលើមានមុខរបរជាកសិករ និងមានទីលំនៅភូមិត្រពាំងបី (ជាប់ជើងភ្នំដងរែក) ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

សម្ភារដែលរងការលិចខូចខាតរួមមាន៖ លិចស្រូវអង្ករសរុបចំនួន១៩ការ៉ុង ជីដាក់ស្រូវចំនួន៥០ការ៉ុង បាត់មាន់ទាសរុបចំនួន៦០ក្បាល និងលិចសម្ភារមួយចំនួនធំទៀត។

ជាមួយនោះក្រុមសង្គ្រោះបានសង្គ្រោះមកវិញនូវអង្ករ និងស្រូវចំនួន ១៩ការ៉ុង ជីដាក់ស្រូវចំនួន ៥០ការ៉ុង ជ្រូកចំនួន ១០ក្បាល មាន់ទា ៤០ក្បាល គោយន្ត១គ្រឿង ម៉ូតូ១គ្រឿង កង់១គ្រឿង ម៉ាសុីនភ្លើង១គ្រឿង និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំទៀត៕

 

 

អត្ថបទដែលជាប់ទាក់ទង