**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជួបសម្តែងការគួរសមជាមួយឯកឧត្តមអនុប្រធានាធិបតីឥណ្ឌា នាទីក្រុងញូដេលី

ភ្នំពេញ៖ នៅក្នុងឱកាសបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌា គណៈប្រតិភូអន្តរសភាអាស៊ាន(AIPA) ដឹកនាំដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានអាយប៉ា លេីកទី៤៣ បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម SHRI JAGDEEP DHANKHAR អនុប្រធានាធិបតី និងជាប្រធានសភាជាន់ខ្ពស់ នៃសាធារណរដ្ឋឥណ្ឌា។

នៅក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានាធិបតី បានសម្តែងការស្វាគមន៍យ៉ាងរាក់ទាក់ និងមានមោទកភាពចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងឥណ្ឌា និងអាស៊ាន ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី នៃស្ថាប័ននីតិប្បញ្ញតិ និងនីតិប្រតិបត្តិ របស់ប្រទេសសមាជិកអាស៊ាន។

ឯកឧត្តម ក៏បានរំលឹកអំពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនានានៃចំណងការទូតរបស់ឥណ្ឌាជាមួយប្រទេសសមាជិកអាស៊ាន ជាមួយនិងការរំពឹងទុកថា វឌ្ឍនភាពដែលប្រសូត្រចេញពីចំណងការទូតនេះ នឹងត្រូវបានពង្រឹង និងពង្រីកជាបន្តទៀត ជាពិសេសទៅលេីវិស័យអាទិភាពរួមមាន ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាដើម ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈប្រតិភូ បានសម្តែងមនោសញ្ចេតនា រីករាយ ពេញចិត្ត និងគាំទ្រចំពោះការលើកឡើងរបស់ភាគីឥណ្ឌា និងបានអបអរសាទរយ៉ាងក្លៀវក្លាចំពោះ ឯកឧត្តម ដែលបានជាប់ឆ្នោតជាអនុប្រធានាធិបតីឥណ្ឌា និងជាប្រធានសភាជាន់ខ្ពស់ឥណ្ឌា ជាពិសេស បានចំណាយពេលវេលាលើកដំបូងគេ ក្នុងនាមជាអនុប្រធានាធិបតី ទទួលជួបគណៈប្រតិភូអាយប៉ានៅពេលនេះ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតប្រធានគណៈប្រតិភូ បានផ្តល់ឱកាសឱ្យសមាជិកគណៈប្រតិភូប្រទេសសមាជិកអាយប៉ា បានរួមចំណែកផ្តល់ទស្សនៈយល់ឃើញនានាជុំវិញផលវិជ្ជមាននៃទំនាក់ទំនងមិត្តភាពអាស៊ាន-ឥណ្ឌា និយាយជារួម និងផលប្រយោជន៍ផ្ទាល់រវាងឥណ្ឌា និងប្រទេសសាមីនីមួយៗ និយាយដោយឡែក ជាមួយការប្តេជ្ញាចិត្តបន្តជម្រុញ និងលើកទឹកចិត្តអោយស្ថាប័ននីតិប្រតិបត្តិឥណ្ឌា-អាស៊ាន ខិតខំពង្រឹង និងពង្រីកទំនាក់ទំនងនេះថែមទៀត ។

បន្ទាប់ពីជំនួបខាងលើ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតប្រធានគណៈប្រតិភូ បានដឹកនាំគណៈប្រតិភូអាយប៉ា ផ្តល់បទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក និងទូរទស្សន៍សភា របស់ឥណ្ឌា។ ក្នុងបទសម្ភាសន៍ ឯកឧត្តមប្រធាន បានជម្រាបពីលទ្ធផលនៃជំនួបទាំឡាយជាមួយថ្នាក់ដឹកនាំឥណ្ឌា ក៏ដូចជាការទៅទស្សនាទី តាំងប្រវត្តិសាស្រ្តរបស់ឥណ្ឌា និងបានចាត់តាំងអោយគណៈប្រតិភូសមាជិកសភាតំណាងប្រទេសនីមួយៗចូលរួមជួបសម្ភាសន៍ដោយផ្ទាល់ទៀតផង ។

នៅក្នុងអំឡុងពេលនៃដំណេីរទស្សនកិច្ចនេះ ក៏មានចេញនូវប្រកាសព័ត៌មានរួម ស្តីពីលទ្ធផលនៃដណេីរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពរបស់គណៈប្រតិភូអន្តរសភាអាស៊ាន នៅសាធារណរដ្ឋឥណ្ឌា ផងដែរ។

សូមជម្រាបថា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ បានដឹកនាំគណៈប្រតិភូអន្តរសភាអាស៊ាន អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋឥណ្ឌា ក្នុងនាមជាតំណាងប្រធានអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២៕

អត្ថបទដែលជាប់ទាក់ទង