**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

អភិបាលខេត្តកណ្ដាល៖ ការចុះល្បាតជាប្រចាំរបស់កម្លាំងមានសមត្ថកិច្ច បានធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅ

ភ្នំពេញ៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា ការចុះល្បាតជាប្រចាំរបស់កម្លាំង មានសមត្ថកិច្ច បានធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅ ហើយបទល្មើសមួយចំនួន ក៏ដូចជាល្បែងស៊ីសងខុសច្បាប់ មិនហ៊ានប្រព្រឹត្តឡើយ។

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានស្នើដល់កងកម្លាំងមានសមត្ថកិច្ច អភិបាលក្រុង-ស្រុកទាំង១១ ទូទាំងខេត្តកណ្ដាល ត្រូវជំរុញឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលឃុំ-សង្កាត់ទាំងអស់ ត្រូវចុះល្បាតនៅក្នុងភូមិសាស្ត្ររបស់ខ្លួនជាប្រចាំ សំដៅបង្ការ បង្ក្រាបរាល់បទល្មើសនានាដែលកើតមានឡើងនៅ ក្នុងភូមិសាស្ត្ររបស់ខ្លួន។

ឯកឧត្តមបញ្ជាក់ថា “ការចុះល្បាតជាប្រចាំរបស់កម្លាំងមានសមត្ថកិច្ច បានធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅ ហើយបទល្មើសមួយចំនួន ក៏ដូចជាល្បែងស៊ីសងខុសច្បាប់ មិនហ៊ានប្រព្រឹត្តឡើយ ក៏ព្រោះតែកងកម្លាំងមាន សមត្ថកិច្ចមានការចុះល្បាតជាប្រចាំដូច្នេះ”។

ឯកឧត្តមបន្ថែមទៀតថា ការចុះល្បាតជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួន គឺរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់បានជាអតិបរមានូវ បទល្មើសគ្រប់ប្រភេទ ជាពិសេសបញ្ហាល្បែងស៊ីសង បទល្មើសនេសាទ និងបញ្ហាគ្រឿងញៀន ក្មេងទំនើង និងអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវលក្ខណៈសម្បត្តិទាំង ៧ យ៉ាង របស់គោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព”ផងដែរ ។

ទន្ទឹមនឹងនោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តកណ្ដាលក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ពាក់ព័ន្ធបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានស្នើដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ និងអ្នកដែលកំពុងប្រើប្រាស់ផ្លូវសាធារណៈ សូមចូលរួមគោរពច្បាប់ ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា ដោយបើកបរត្រូវចេះយល់អធ្យាស្រ័យឱ្យគ្នា ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ ឱ្យបានខ្ពស់បំផុត។

បើតាមរបាយការណ៍របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានអោយដឹងថា បទល្មើសមានការកើតឡើងចំនួន ១០៤ លើ ៣៥២ករណី ថយចុះចំនួន២៤៨ករណី ក្នុងនោះបទល្មើសឧក្រិដ្ឋចំនួន២១ករណី បទល្មើសមជ្ឈឹមចំនួន៧៧ករណី បទល្មើសគ្រឿងញៀនបង្ក្រាបបាន ១៧៥ករណី បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទបានចំនួន ៣៧ករណី គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១៣២ លើ ៩១លើក មានការកើនឡើង ៤១លើក។

បើតាមរបាយការណ៍បានបញ្ជាក់ផងដែរថា មូលហេតុបណ្ដាលឱ្យមានការកើនឡើងនូវគ្រោះថ្នាក់ចរាចរណ៍នោះ បណ្ដាលមកពី រថយន្តដឹកជញ្ជូនមានការកើនឡើង ពិសេសរថយន្តបែនដឹកដី ថ្ម និងខ្សាច់ ដែលបម្រើដល់ ការអភិវឌ្ឍន៍ក្នុងភូមិសាស្ត្រ។ អ្នកប្រើប្រាស់ផ្លូវ មិនយកចិត្តទុកដាក់ក្នុងការគោរពច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ដូចជា ការបើកលើសល្បឿនកំណត់ បើកបរមិនគោរពសិទ្ធិអាទិភាព បំពានគំនូសសញ្ញា និងស្លាកសញ្ញ ក្នុងពេល កំពុងបើកបរជាដើម៕

អត្ថបទដែលជាប់ទាក់ទង