**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

អភិបាលខេត្តកណ្តាល គាំទ្រលើកទឹកចិត្តកីឡាករ កីឡាការិនីទូកប្រពៃណីខ្នាតអន្តរជាតិ ដែលត្រូវទៅហ្វឹកហាត់នៅខេត្តកំពត ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេ ឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានថ្លែងគាំទ្រ និងលើកទឹកចិត្ត ដល់ក្រុមកីឡាករ កីឡាការិនីទូកប្រពៃណីខ្នាតអន្តរជាតិ របស់សមាគមកីឡាទូកខេត្តកណ្ដាល ត្រូវខិតខំប្រឹងប្រែងក្នុងការហ្វឹកហាត់ឱ្យបានខ្លាំងក្លាអស់ពីសមត្ថភាព រក្សាសុខភាពឱ្យបានល្អ ប្រកាន់ខ្ជាប់នូវវិន័យ និងបទបញ្ជាក្នុងការប្រកួត ត្រូវធ្វើយ៉ាងណាពង្រឹងសមត្ថភាពខ្លួនឱ្យបានខ្ពស់ សម្រាប់ត្រៀមខ្លួនចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គេម (SEA GAMES) លើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ ឱ្យទទួលបានចំណាត់ជូនជាតិ ។

ការគាំទ្រ និងលើកទឹកចិត្តនេះបានធ្វើឡើង នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ នៅសាលាខេត្តកណ្តាល ក្នុងពិធីជួបសំណេះសំណាលជាមួយកីឡាករ កីឡាការិនីទូកប្រពៃណីខ្នាតអន្តរជាតិ ចំនួន ៣២នាក់ ដែលត្រូវទៅហ្វឹកហាត់នៅខេត្តកំពតជាមួយក្រុមកីឡាជម្រើសជាតិ ត្រៀមចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គេ ឆ្នាំ២០២៣។

នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់កីឡាករ កីឡាការិនី និងគ្រូបង្វឹក ដែលបានសហការគ្នាបានយ៉ាងល្អប្រសើរ ជួយលើកស្ទួយវិស័យកីឡាក្នុងខេត្ត ដើម្បីបង្ហាញមោទនភាពខេត្តលើឆាកជាតិ និងអន្តរជាតិ ដែលនេះគឺជាការសាងប្រវត្តិសាស្រ្តថ្មីមួយសម្រាប់វិស័យកីឡាខេត្តកណ្តាល ក្នុងការប្រកួតកីឡាស៊ីហ្គេម (SEA GAMES) ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជួយឧបត្ថម ដល់ក្រុមកីឡាករកីឡាការិនី និងគ្រូបង្វឹកទាំង ៣២នាក់ ដោយក្នុងម្នាក់ទទួលបានថវិកា ៣ម៉ឺនរៀលក្នុង១ថ្ងៃ ម្រាបអាហារ ៣ពេល ក្នុងអំឡុងពេលហ្វឹកហាត់ នៅខេត្តកំពតដែលមានរយៈពេលប្រមាណជាង ៨ខែ។

សូមបញ្ជាក់ថា សមាគមកីឡាខេត្តកណ្ដាលបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៣ ដែលមានទីតាំងនៅភូមិពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាល សម្រាប់ការចូលរួមហ្វឹកហាត់ជាមួយក្រុមកីឡាករជម្រើសជាតិនៅខេត្តកំពតសមាគមបានជ្រើសរើសកីឡាករ កីឡាការិនី និងគ្រូបង្វឹកចំនួន ៣២នាក់ក្នុងនោះកីឡាករមានចំនួន ១៤នាក់ កីឡាការិនីចំនួន ១៤នាក់ គ្រូបង្វឹកចំនួន ២នាក់ និងគ្រូជំនួយចំនួន ២នាក់ ៕

អត្ថបទដែលជាប់ទាក់ទង