**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

អភិបាលខេត្តកំពង់ចាម ចូលរួមរំលែកមរណទុក្ខគ្រួសារសពវីរកងទ័ពម្នាក់ នៅឃុំព្រែកក្របៅ ស្រុកកងមាស


កំពង់ចាម៖ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយឯកឧត្ដម នាយកសាខា និងលោក ភោគ សាវុធ ប្រធានអនុសាខាស្រុក និងក្រុមការងារ បាននាំយកអំណោយមនុស្សធម៌ ទៅសូរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខគ្រួសារសពវីរកងទ័ពជួរមុខ ឈ្មោះ សុីម ម៉េងលី ភេទប្រុស អាយុ៤០ ឆ្នាំ មានទីលំនៅៗ ភូមិទឹកចេញ ឃុំព្រែកក្របៅ ស្រុកកងមាស ដែលបានទទួលមរណភាពនៅទ៏តាំងឈរជើងទិសអូរស្មាច់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ២០២៦ ដោយជម្ងឺគាំងបេះដូង។

សូមបញ្ជាក់ថា វីរយុទ្ធជន សុីម ម៉េងលី ជានាយក្រុម ៣ អនុសេនាតូចដឹកជញ្ជូន នៃកងពលធំអន្តរាគមន៍លេខ ២ មានឪពុកម្តាយដែលនៅរស់ តែមានវ័យ ចាស់ជរា កំពុងជួបលំបាកជីវភាព។ ក្រោយមកទទួលមរណភាព សព វីរយុទ្ធជន សុីម ម៉េងលី ត្រូវបានកងពលបញ្ជូនមកស្រុកកំណើត ហើយបានរៀបចំបូជាតាមប្រពៃណីសាសនា ក្រោមការយកចិត្តទុកដាក់ជួយជ្រោមជ្រែងពីអង្គភាពផ្ទាល់ រួមជាមួយ រដ្ឋបាលមូលដ្ឋានស្រុក ឃុំ និងសប្បុរសជននានា។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានសម្តែងការសោកស្តាយយ៉ាងខ្លាំងជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ កូនប្រុសជាទី ស្រឡាញ់របស់ខ្លួន ដោយការលះបង់ជីវិតដើម្បីបុព្វហេតុការពារបូរណភាពទឹកដី ហើយឧទ្ទិសបូងសួងសូមអោយវិញ្ញាណក្ខ័ន្ធ វីរយុទ្ធជន សុីម ម៉េងលី បានយោនកំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តមប្រធានគណ:កម្មាធិការសាខា បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និង ចូលរួមរំលែកមរណៈទុក្ខ យ៉ាងក្រៀមក្រំបំផុត ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ជាពិសេស ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែគិតគូរ ដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនរងគ្រោះ ដោយមហន្តរាយ វិបត្តិភ័យផ្សេងៗ រួមទាំងគ្រូសារវីរកងទ័ពជូរមុខ ក៏ដូចជាជនភៀសសឹក ដោយមិនរើសអើង ហើយតែងបានចាត់តំណាងរបស់លោក អោយចុះអន្តរាគមន៍ នាំយកជំនួយសង្រ្គោះបន្ទាន់ ឬ សម្ភារ និងបច្ច័យចូលបុណ្យសព ឬ ផ្តល់ជូនគ្រួសាររងគ្រោះបានទាន់ពេលវេលា តាមទិសស្លោក ” កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់គ្នា និង មិនទុកនរណាម្នាក់ចោល “។

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានក្រើនរំលឹកឱ្យបងប្អូនប្រជាពលរដ្ឋ លើកកំពស់ការថែរក្សាអនាម័យលំនៅដ្ឋាន ខិតខំថែទាំសុខភាពអោយបានល្អ តាមទិសស្លោក ” ស្រឡាញ់ខ្លួនឱ្យស្ងួនចំណី ” និង ចូលរួមពង្រឹងសហគមន៍ អោយមានភាពធន់នឹងការប្រែប្រួលអាកាសធាតុនេះ៕

អត្ថបទដែលជាប់ទាក់ទង