**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង

ឧត្តមសេនីយ៍ទោ សោម ស៊ុន បើកវគ្គហ្វឹកហ្វឺនរៀនសូត្របំប៉ន ម្ចាស់ការរយៈពេលខ្លី ជូននាយ ទាហាន នាយទាហានរង និងពលទាហានក្នុងអង្គភាព

ភ្នំពេញ៖ ដោយអនុវត្តតាមផែនការហ្វឹកហ្វឺនរៀនសូត្រ របស់ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរ ភូមិន្ទ និងឯកឧត្តម មេបញ្ជាការយោធភូមិភាគទី៤ ។ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅទីបញ្ជាការកងវរសេនា តូចលេខ១ នៅភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុក ប្រាសាទ បល្ល័ង្ក ខេត្តកំពង់ធំ បានដំណើរការបើកវគ្គហ្វឹកហ្វឺន រៀនសូត្របំប៉នម្ចាស់ការរយៈពេលខ្លី ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលពិធីនេះប្រព្រឹត្ត ទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

លោកវរសេនីយ៍ទោ អ៊ូ ឆេងកន នាយសេនាធិការរង និងជាអនុប្រធានគណៈកម្មការគ្រប់គ្រងវគ្គហ្វឹកហ្វឺន បានឡើងរាយការណ៍ អំពីសមាសភាពនិងចំនួនសិក្ខាកាម ដែលត្រូវចូលរៀនសូត្រនៅពេលនេះ មានចំនួន១០៧ នាក់ និងគណៈកម្មការគ្រប់វគ្គ គ្រូយោធាចារ្យ ព្រមទាំងក្រុមបំរើការចំនួន២៥នាក់បន្ថែមទៀត សរុបក្នុងដំណើរការវគ្គហ្វឹកហ្វឺន រៀនសូត្រនេះមានចំនួន១៣២នាក់ ដែលត្រូវដំណើរការហ្វឹកហ្វឺនរៀនសូត្របំប៉នរយៈពេល២០ថ្ងៃ ដោយត្រូវអនុវត្ត ចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះតទៅ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯក ភាព និងគណៈកម្មការគ្រប់គ្រងវគ្គហ្វឹកហ្វឺនរៀនសូត្រ ដែលបានរៀបចំកម្មវិធីបើកវគ្គហ្វឹកហ្វឺនបំប៉នម្ចាស់ការនៅពេល នេះ បានល្អប្រសើរ ស្របតាមផែនការរបស់ថ្នាក់លើដែលបានដាក់ចេញ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្ដាំផ្ញើដល់យោធិនទាំងអស់ ដែលជាសិក្ខាកាមត្រូវចូលរួមហ្វឹកហ្វឺនរៀន សូត្រនៅពេលនេះ ត្រូវយកអស់កម្លាំងកាយចិត្ត ដើម្បីសិក្សារៀនសូត្រ ក្រេបយកចំណេះដឹងតាមខ្លឹមសារមេរៀន និង កាលវិភាគរៀនសូត្រ ដោយត្រូវគោរពយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជាផ្ទៃក្នុងរបស់សាលា ដែលបានដាក់ចេញនឹងត្រូវអនុ វត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ របស់សម្ដេចតេជោហ៊ុន សែន ក្នុងការបង្កាទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ។

លោកនាយចំណង់ ឈួន រ៉ុម តំណាងឱ្យសិក្ខាកាមក្នុងវគ្គហ្វឹកហ្វឺនរៀនសូត្របំប៉នម្ចាស់ការ រយះពេលខ្លី នៅ ពេលនេះ បានឡើងប្ដេជ្ញាចិត្តគោរពឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជាផ្ទៃក្នុងរបស់សាលា និងខំរៀនសូត្រ ក្រេបយកចំណេះ ដឹង ដើម្បីយកទៅបម្រើការនៅតាមអង្គភាពរៀងៗខ្លួនវិញឲ្យទទួលបានលទ្ឋផលល្អ ។

នៅក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឧបត្ថម្ភថវិកាចំនួន ២.១០០.០០០រៀល មីជាតិចំនួន ៥០កេស អង្ករចំនួន៥០០ គឺឡូក្រាម សម្រាប់ផ្គត់ផ្គង់បន្ថែមលើគោលរបប ដែលបាន កំណត់ និងបានឧបត្ថម្ភបរិក្ខាពេទ្យ សម្រាប់ការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ក្នុងវគ្គរៀនសូត្រនៅពេលនេះ និង សម្រាប់ប្រើប្រាស់នៅតាមបណ្ដាអង្គភាពនីមួយៗផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង