**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ

ក្រសួងបរិស្ថានបន្តជំរុញឱ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់និងកាត់បន្ថយការបំពុលបរិស្ថាន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបានបន្តជំរុញឱ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់និងកាត់បន្ថយការបំពុលបរិស្ថាន និងយល់ដឹងពីការទុកដាក់សំរាម និងសំណល់បា្លស្ទិក តាមរយៈការចែកធុងសំរាមឱ្យដល់មូលដ្ឋាន។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែតបានលើកឡើងបែបនេះ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអថិបតិ ក្នុងពិធីប្រគល់ជូនធុងសំរាម ចំនួន២៧៦៦ធុង បន្ថែមទៀត លើចំនួនធុងចែកជូនមូលដ្ឋានសុខាភិបាល តាមរយៈក្រសួងសុខាភិបាលនាពេលកន្លងទៅ សរុបចំនួន៣ ១៥៥ ធុង ដល់រដ្ឋបាលខេត្តកំពង់ធំ ដើម្បីចែលជូនដល់ សាលារៀន និងមូលដ្ឋានសុខាភិបាល។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបន្ថែមថា ក្រសួងបរិស្ថានបន្តចែកធុងសំរាមជូនដល់មូលដ្ឋានខេត្តនានា ក្នុងឆ្នាំ២០២៦ គឺជាសកម្មភាពជំរុញ ក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលចូលរួមកាត់បន្ថយបរិមាណសំរាម និងសំណល់ប្លាស្ទិក កាត់បន្ថយការបំពុល ផលប៉ះពាល់បរិស្ថាន សុខភាពសាធារណៈ និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ចាប់ពីកម្រិតតាមមូលដ្ឋាន ព្រមទាំងការចូលរួមទាក់ទាញទេសចរ និងអ្នកវិនិយោគមកកាន់កម្ពុជាកាន់តែច្រើនឡើងថែមទៀត។

ឯកឧត្តម មានប្រសាសន៍ថា កន្លងមកនេះក្រសួងបរិស្ថាន បានអនុវត្តតាមវិធានការគន្លឹះជាជំហានៗ ដែលបានពីមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការដឹកនាំវិស័យបរិស្ថាននិងធនធានធម្មជាតិ នៃរាជរដ្ឋាភិបាលដឹកនាំដ៏ខ្ពង់ខ្ពស់ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន អតីតនាយករដ្ឋមន្រ្តី និងបានបន្តយកសមិទ្ធផលនិងស្នាដៃទាំងអស់ មកបន្តអនុវត្តក្នុងរាជរដ្ឋាភិបាល អាណ្ណតិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនោះ ទី១. ការអប់រំ និងផ្សព្វផ្សាយ៖ ក្រសួងបានប្រើប្រាស់យន្តការគ្រប់ទម្រង់ ដើម្បីបញ្ជ្រាបការយល់ដឹង ផ្សព្វផ្សាយ និងកៀរគរការចូលរួមពីសាធារណជន ឱ្យមានភាពស្អាតនៅគ្រប់ទីកន្លែង។ ទី២.ការប្តេជ្ញាចិត្ត តាមរយៈលើកកម្ពស់យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលមាន អ្នកចូលរួមសរុបជាង ១៤ លានអង្គ/នាក់ ចាប់ផ្តើមពីសាលារៀន ដែលជាថ្នាលបណ្តុះកោសិកាសង្គម។ និងទី៣. ការអនុវត្តសកម្មភាពជាក់ស្តែងនិងការជំរុញចលនា តាមរយៈ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» មានអ្នកចូលរួមជាង ៧ លានអង្គ/នាក់ ដោយសិស្សានុសិស្ស ប្រជាពលរដ្ឋ និងសហគមន៍នានា ចេញមករើសសំរាមជុំវិញផ្ទះ សាលារៀន វត្តអារាម និងទីសាធារណៈ ដើម្បីធ្វើឱ្យសង្គម និង បរិស្ថានស្អាត។ យុទ្ធនាការនេះមិនត្រឹមតែជួយសម្អាតបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែក៏ជំរុញឱ្យមានការសហការ រវាងសហគមន៍ និងអាជ្ញាធរមូលដ្ឋាន។ លើសពីនេះ យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាម សំណល់ប្លាស្ទិក» បានសម្អាតផ្លូវជាតិ បានស្អាតជាបណ្តើរៗ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តកំពង់ធំ ក៏ដូចជាការគាំទ្រ ពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ចគ្រប់ប្រភេទ អង្គការសមាគម សង្គមស៊ីវិល ដៃគូសហការ និងអភិវឌ្ឍន៍ជាតិ អន្តរជាតិ ព្រមទាំងសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋ ចូលរួមជាមួយក្រសួងបរិស្ថាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តនូវភារកិច្ច ដោយការទទួលខុសត្រូវ លើការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន ឱ្យកម្ពុជាសម្រេចបាននូវគោលដៅ ភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ យុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅកម្ពុជា។

សូមបញ្ជាក់ថា តាមការគ្រោងទុក ក្រសួងបរិស្ថាន នឹងផ្តល់ជូនធុងសំរាម ឱ្យបានដល់គ្រប់សាលារៀន វត្តអារាម និងមណ្ឌលសុខភាពនៅទូទាំងប្រទេសសរុប ចំនួន ៥៥ ៥០០ធុង និងសម្រាប់ប្រើប្រាស់ក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ កន្លងមកនេះ ក្រសួងបានផ្តល់ធុងដាក់សំរាម សម្រាប់ញែកសំណល់ ជាពិសេសសំណល់ប្លាស្ទិក ដល់សាលារៀន មូលដ្ឋានសុខាភិបាល វត្តអារាម និងមណ្ឌលសុវត្ថិភាព ជនភៀសសឹក សរុប ២២ ៨៥៦ធុង។ ហើយក្នុងពេលនេះ ខេត្តកំពង់ធំបានទទួលចំនួន ៣១១៥ធុងបន្ថែមទៀត ពីក្រសួងបរិស្ថាន ដើម្បីបន្តចែកដល់មូលដ្ឋានគោលដៅ សាលារៀន មណ្ឌលសុខភាព និងវត្តអារាម ជាដើម៕

អត្ថបទដែលជាប់ទាក់ទង