**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

អំណោយកញ្ចប់Pandaកីឡា ២៥៥០ ឈុតរបស់CFPDតាមរយៈCSAF ពង្រឹងសុខភាពរបស់សិស្សជាង ៧០០ សាលា នៅទូទាំងកម្ពុជា

ដើម្បីចូលរួមក្នុងសកម្មភាពកីឡាដែលជាគន្លឹះសម្រាប់ការអភិវឌ្ឍឱ្យមានសមត្ថភាពគ្រប់ជ្រុងជ្រោយដល់កុមារ និងយុវជន នៅតាមគ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សានានាក្នុងប្រទេសកម្ពុជា នោះអំណោយកញ្ចប់ផែនដា សម្ភារកីឡាចំនួន២៥៥០ឈុត គ្រោងនឹងត្រូវចែកជូនដល់វិទ្យាល័យ អនុវិទ្យាល័យ សាលាបឋមសិក្សា និងមត្តេយ្យសហគមន៍សរុបជាង៧០០កន្លែងនៅទូទាំងប្រទេសកម្ពុជា ដែលជាអំណោយដ៏មានតម្លៃពីមូលនិធិ ចិនដើម្បីអភិវឌ្ឍជនបទ (China Foundation for Rural Development, CFRD) តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល (Civil Society Alliance Forum, CSAF) នៃទីស្តីការគណៈរដ្ឋមន្ត្រី ដោយបានរំលេចថា អំណោយនេះត្រូវបានរំពឹងថានឹងមានតួនាទីសំខាន់ក្នុងការលើកកម្ពស់សុខភាពរាងកាយ និងស្មារតីរបស់សិស្សានុសិស្ស។

ភ្នំពេញ៖ ដើម្បីបំពេញបាននូវតម្រូវការជាក់ស្តែងក្នុងបរិបទអប់រំនៅតាមតំបន់ជនបទ ដែលកង្វះខាតសម្ភារកីឡាគឺជាបញ្ហា តែងតែជួបប្រទះ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធាននាយកដ្ឋានផែនការនិងគម្រោងនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល យល់ថា ការផ្តល់ជូនកញ្ចប់ផែនដាសម្ភារកីឡានេះ មិនត្រឹមតែជួយបំពេញតម្រូវការផ្នែក សម្ភារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យចូលរួមក្នុងសកម្មភាពកីឡាបានយ៉ាងសកម្ម និងមាន សុខភាពល្អប្រសើរឡើង។ កីឡាជួយបង្កើនវិន័យ ការងារជាក្រុម និងស្មារតីប្រកួតប្រជែងប្រកប ដោយសុចរិត ដែលជាគុណតម្លៃសំខាន់សម្រាប់កម្ពុជាក្នុងការអភិវឌ្ឍយុវជនបន្តវេនប្រកបដោយគុណភាព។

ដើម្បីធានាថាការចែកចាយ និងប្រើប្រាស់សម្ភារទាំងនេះមានប្រសិទ្ធភាពខ្ពស់ នាយកដ្ឋានផែនការនិងគម្រោង ដែល ជាសេនាធិការរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល បានរៀបចំបើកវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់នៅតាមខណ្ឌ ក្រុង និងស្រុកនានា។ ជាក់ស្តែង កាលពីថ្ងៃទី២៥ ខែមេសា វគ្គបណ្តុះបណ្តាលទី១ ត្រូវបានរៀបចំនៅស្រុកតាំងគោក ខេត្តកំពង់ធំ ដោយមានការចូលរួមពីតំណាងមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ និងភាគីពាក់ព័ន្ធក្នុងវិស័យអប់រំ។ បន្តមកទៀត វគ្គទី១០ ត្រូវបានរៀបចំនៅស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី២៩ ខែមេសា ខណៈដែលវគ្គទី២០ ក៏ត្រូវបានរៀបចំនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបង្ហាញពីការពង្រីកវិសាលភាពនៃការអនុវត្តគម្រោងនេះ ទៅកាន់តំបន់ផ្សេងៗទូទាំងប្រទេស។

ដើម្បីរួមគ្នានៅក្នុងការថែរក្សាឱ្យបានយូរអង្វែង និងការបង្រៀនកីឡាដែលសមស្របទៅនឹងកម្រិតអាយុរបស់ សិស្សានុសិស្ស នោះវគ្គបណ្តុះបណ្តាលទាំងនេះនឹងផ្តល់ទឡ្ហីករណ៍ជាក់ស្តែងដោយមានលោក ណុប ផល អនុប្រធាននាយកដ្ឋានផែនការនិងគម្រោងនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលជាអ្នកសម្របសម្រួល និងមានគ្រូឧទ្ទេស ដែលជាប្រធានផ្នែកគម្រោងរបស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទជាអ្នកពន្យល់និងមគ្គុទេសក៍ពន្លឺនៃការអនុវត្តគម្រោងនេះប្រយោជន៍ដល់ការប្រើប្រាស់សម្ភារកីឡាឱ្យបានត្រឹមត្រូវ។ ហើយក្រោយពេលដែលសាលាទាំង៧០០នេះ ទទួលបានអំណោយទាំងនេះ គ្រូបង្រៀន និងអ្នកគ្រប់គ្រងសាលាត្រូវបាន លើកទឹកចិត្តឱ្យយកចិត្តទុកដាក់លើការ ចូលរួមរបស់សិស្សទាំងអស់។

ដើម្បីធានាថាកីឡាក្លាយជាផ្នែកមួយនៃជីវិតសិក្សាប្រចាំថ្ងៃ។ គម្រោងនេះមានសារៈសំខាន់ជាពិសេស ព្រោះវាជា លើកទី១ដែលមូលនិធិចិនដើម្បីអភិវឌ្ឍជនបទបានផ្តល់អំណោយជាកញ្ចប់ផែនដាសម្ភារកីឡា បន្ថែមពីលើការគាំទ្រ ដែលបានអនុវត្តមករួច។ ចាប់តាំងពីឆ្នាំ២០១៨មក មូលនិធិនេះបានផ្តល់អំណោយជាកាតាបផែនដាចំនួនជាង ២០ ម៉ឺនកញ្ចប់ និងកង់ជិត៨ពាន់គ្រឿង ដល់សិស្សានុសិស្សកម្ពុជា តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលបានជួយ សម្រួលដល់ការសិក្សា និងការធ្វើដំណើររបស់កុមារជាច្រើន ជាពិសេសនៅតំបន់ជនបទ។

ដើម្បីបង្កើននូវកិច្ចសហប្រតិបត្តិការល្អរវាងសង្គមស៊ីវិលនៃប្រទេសទាំងពីរ និងរួមចំណែកផ្តល់ចលករដល់ត្រីវិស័យ នៃមិត្តភាពដែលបន្តរីកចម្រើនទៅមុខ នោះការគាំទ្ររបស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទបង្ហាញពីការយកចិត្តទុក ដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍវិស័យអប់រំ និងសុខុមាលភាពសង្គមនៅកម្ពុជា ស្របតាមប្រសាសន៍ណែនាំរបស់ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល។

គួរជម្រាបថា អំណោយកញ្ចប់ផែនដាសម្ភារកីឡាគ្រោងនឹងចែកជូនដល់សាលាបឋមសិក្សានាពាក់កណ្តាលខែឧសភា ឆ្នាំ២០២៦។

ជារួម ការផ្តល់អំណោយកញ្ចប់ផែនដាសម្ភារកីឡាលើកនេះ មិនត្រឹមតែជាការឧបត្ថម្ភសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគលើអនាគតយុវជនកម្ពុជា។ វានឹងជួយបង្កើតបរិយាកាសសិក្សាដែលសម្បូរបែប លើកកម្ពស់សុខភាព និងជំរុញការអភិវឌ្ឍយុវជនឱ្យក្លាយជាកម្លាំងសំខាន់សម្រាប់សង្គមនៅពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង