**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ឯកឧត្ដម ហួត រិទ្ធី ៖ យុទ្ធនាការ «កម្ពុជាស្អាត កម្ពុជាប៉ៃតង» គឺជាសកម្មភាពធ្វើឲ្យលើកមុខលើកមាត់ខេត្តព្រះសីហនុ និងប្រទេសកម្ពុជាយើងទាំងមូល


នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ នៅឆ្នេរអូរឈើទាល១ ក្រុងព្រះសីហនុ បានប្រារព្ធពិធីសម្អាតឆ្នេរក្រោមយុទ្ធនាការ «កម្ពុជាស្អាត កម្ពុជាប៉ៃតង» ក្រោមអធិបតីភាព ឯកឧត្តម ហ៊ួត រិទ្ធី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតក្រសួង ទេសចរណ៍ និងលោក ឡុង ឌីម៉ង អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីអគ្គនាយកគ្រប់គ្រងស្តីទី និងជានាយកជាន់ ខ្ពស់ផ្នែកហិរញ្ញវត្ថុរបស់ក្រុម ហ៊ុនស្រាបៀរខេមប្រ៊ូវ ព្រមទាំងមានការចូល រួមពីថ្នាក់ដឹកនាំ មន្ត្រី នៃមន្ទីរអង្គភាពក្នុងខេត្ត បងប្អូនអាជីវករ ប្រជាពលរដ្ឋយុវជន សិស្ស និស្សិតយ៉ាងច្រើនកុះករ ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានមាន ប្រសាសន៍ថា ផ្អែកលើបរិបទនេះទាមទារឲ្យយើងមានការយកចិត្តទុក ដាក់ខ្ពស់ ក្នុងការពិចារណាគិតគូរឲ្យបានដិតដល់អំពីទិដ្ឋភាព សណ្តាប់ធ្នាប់ បរិស្ថាន ភាពស្អាត សន្តិសុខ សុវត្ថិភាព ការ អភិវឌ្ឍន៍ និងគ្រប់គ្រង់ទីក្រុងរបស់យើងដើម្បីផ្តល់នូវផាសុខភាព និងភាពរីករាយដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ដែលចូលមកទស្សនា និងសម្រាកកំសាន្តនៅខេត្តព្រះសីហនុ។

លោកអភិបាលរង ក៏បានបន្តទៀតថា ដើម្បីសម្រេចឲ្យបាននូវគោលដៅ និងគោលបំណងខាងលើ យើងទាំងអស់គ្នាចាំបាប់ត្រូវយកចិត្តទុកដាក់ខ្ពស់ និងមានកិច្ចសហការល្អពីគ្រប់ស្ថាប័នពាក់ ព័ន្ធគ្រប់លំដាប់ ថ្នាក់ រួមទាងម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ និងប្រជាពលរដ្ឋ ជាពិសេសគឺយុវជន ដែលជាទំពាំងស្នងឬស្សី ក្នុងការឈានមុខចូលរួមចំណែកអនុវត្ត និងផ្សព្វផ្សាយបន្តទៅដល់ញាតិមិត្ត ក្រុមគ្រួសារ និងសង្គមជាតិរបស់យើងឲ្យបានកាន់តែទូលំទូលាយ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត សូមអំពាវនាវដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ បង ប្អូនប្រជាពលរដ្ឋ យុវជន សិស្សនិស្សិត និងវិស័យឯកជនទាំងអស់ បង្កើនកិច្ច សហការឲ្យកាន់តែល្អ និងចូលរួមគ្រប់សកម្មភាពការពារថែរក្សា លើកកម្ពស់សណ្តាប់ធ្នាប់ អនាម័យបរិស្ថាន និងសេវាកម្មសាធារណៈក្នុងទីក្រុង និងមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ទាំង អស់ ឲ្យបានស្អាត និងល្អប្រសើរ។

នាឱកាសនោះ ឯកឧត្តម ហ៊ួត រិទ្ធិ បានលើកឡើងថា តាំងនាមអោយគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេចរណ៍ តែងតែកោតសរសើរនៅខេត្តតំបន់ឆ្នេរយើងនេះណាស់ ដូច នេះមិនថាតែប្រជាពលរដ្ឋកម្ពុជាទេ គឺប្រជាពលរដ្ឋទូទាំងពិភពលោក តែងតែចង់មកលេងឆ្នេរដែលស្អាត ដូច្នោះហើយសកម្មភាពដែលបានចូលរួមនេះ គឺជាសកម្មភាពធ្វើឲ្យលើកមុខលើកមាត់ខេត្តព្រះសីហនុ និងប្រទេសកម្ពុជាយើងទាំងមូល ។

ឯកឧត្តមបានបន្តទៀតថា ទាំងអស់គ្នាត្រូវគិតថា ការរើសសំរាម ការសម្ពាតឆ្នេររបស់យើងនេះ គឺចូលរួមដើម្បីប្រទេសជាតិយើងស្អាត ហើយអ្នកខ្លះតែងតែយល់ថាការរើសសំរាមខ្មាស់គេ ជាការ ងារមិនល្អ ប៉ុន្តែអ្នករើសសំរាមសុទ្ធតែជាអ្នកចូលរួមចំណែកយ៉ាងធំបំផុត ដែលធ្វើអោយឆ្នេររបស់យើងស្អាត ទីក្រុងស្អាត មានសោភ័ណ្ឌភាពល្អ ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកលេងកំសាន្តផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង