**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

បទវិភាគ៖ធាតុពិតនៃអ្វីដែលហៅថា “សហរដ្ឋអាមេរិកជាអាទិភាព” គឺ”សន្លឹកឆ្នោតសំខាន់ជាងប្រជាជន”


នាពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានអាមេរិកបានបញ្ចេញសញ្ញាខុសឆ្គងជាញឹកញាប់ដោយអះអាងថា អាមេរិកកំពុងពិភាក្សាអំពីការលុបចោលគោលនយោបាយយកពន្ធគយខ្ពស់មួយចំនួនទៅលើផលិតផលចិនដែលបានដាក់ចេញដោយរដ្ឋាភិបាលអាណតិ្តមុនដើម្បីបន្ធូរបន្ថយកម្លាំងសម្ពាធខាងអតិផរណាដែលបានបំបែកកំណត់ត្រាថ្មីជាច្រើនលើកច្រើនសារ ។ ប្រព័ន្ធសារព័ត៌មានជាច្រើនបានដកស្រង់ពាក្យសម្តីរបស់ឥស្សរជនអ្នកដឹងប្រភពព័ត៌មានថា រដ្ឋអំណាចលោក ចូ បៃដិន ប្រហែលនឹងលុបចោលពន្ធគយ”បន្តិចបន្តួច” ។
តើពន្ធគយ”បន្តិចបន្តួច”នេះដល់កម្រិតយ៉ាងណា? ពោលគឺ ១ ម៉ឺនលានដុល្លារអាមេរិកប្រហែលត្រូវជា ២,៧ ភាគរយនៃផលិតផលចិនដែលត្រូវហូតពន្ធខ្ពស់ក្នុងតម្លៃសរុប ៣៧០ ពាន់លានដុល្លារអាមេរិក ។
នៅសហរដ្ឋអាមេរិក ដោយសារអ្នកនយោបាយមួយចំនួនគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងខ្លាំងនិងការរឹតត្បិតគ្នាទៅវិញទៅមកនៃក្រុមផលប្រយោជន៍ខុសៗគ្នា បានជារឿងជាច្រើនគឺ ប្រហែលគ្រាន់តែជាពាក្យស្លោកប៉ុណ្ណោះ វាមិនអាចទទួលបានលទ្ធផលអ្វីនៅទីបំផុតឡើយ ។ ដោយឡែកលើកនេះ គ្រាន់តែជាសម្តែងឆាកល្ខោនជាថ្មីឡើងវិញប៉ុណ្ណោះ ។ តាមពិតទៅ អ្នកផងទាំងពួងបានឃើញច្បាស់នូវការពិតពីរចំណុច ពោលគឺ៖ទីមួយ អ្នកនយោបាយអាមេរិកដាច់ខាតមិនអាចទទួលរងការខាតបង់ខាងនយោបាយផ្ទាល់ខ្លួនដើម្បីគាំពារផលប្រយោជន៍ជាតិរបស់អាមេរិក ស្តាប់និងដោះស្រាយនូវសំណូមពររបស់សហគ្រាសនិងប្រជាជននោះទេ នៅចុងបំផុត អ្វីៗទាំងអស់សុទ្ធតែសម្រេចដោយ”សន្លឹកឆ្នោត” ។ ទីពីរ ក្នុងបញ្ហាលុបចោលគោលនយោបាយយកពន្ធលើផលិតផលចិន រដ្ឋាភិបាលអាមេរិកបានអូសបន្លាយកាន់តែយូរ ក៏នឹងបណ្តាលឱ្យសេដ្ឋកិច្ចអាមេរិកខាតបង់កាន់តែច្រើន ។
សូមបញ្ជាក់ថា ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ការពិតជាក់ស្តែងនិងទិន្នន័យដ៏ច្រើនរាប់មិនអស់បានបញ្ជាក់ថា សង្គ្រាមពាណិជ្ជកម្មដែលអាមេរិកបំផុសសំដៅចំពោះប្រទេសចិនទទួលបរាជ័យទាំងស្រុង ។ ចាប់ពីពាក់កណ្តាលឆ្នាំ ២០១៨ ដល់ខែមេសាឆ្នាំនេះ សង្រ្គាមពាណិជ្ជកម្មដែលអាមេរិកបំផុសសំដៅចំពោះប្រទេសចិនបានបណ្តាលឱ្យជនជាតិអាមេរិករងការខាតបង់ប្រាក់ចំនួន ១២៩ ពាន់លានដុល្លារអាមេរិកទៀត ។ លោក Alex Durante សេដ្ឋវិទូនៃធនាគារគំនិតសម្រាប់សិក្សាស្រាវជ្រាវពីគោលនយោបាយពន្ធដាររបស់អាមេរិកបានចេញផ្សាយអត្ថបទនាពេលថ្មីៗកន្លងទៅនេះថា ពន្ធគយដែលដំឡើងទៅលើផលិតផលចិន វាស្ទើរតែទទួលរងដោយសហគ្រាសនិងអ្នកប្រើប្រាស់នៃអាមេរិកទាំងស្រុង តែមិនមែនជាសហគ្រាសចិនតាមផែនការដំបូង ។
បំណាច់ជាបែបនេះ ហេតុអ្វីបានជាអ្នកនយោបាយអាមេរិកតែងតែមានការស្ទាក់ស្ទើរមិនដាច់ស្រេច ? កត្តាសំខាន់បំផុត គឺ “សន្លឹកឆ្នោត” ។ ឥស្សរជនអ្នកដឹងប្រភពព័ត៌មានបានបង្ហើបថា មួយផ្នែក លោក ចូ បៃដិន គ្រោងនឹងលុបចោលគោលនយោបាយយកពន្ធគយ”បន្តិចបន្តួច”លើផលិតផលចិន មួយផែ្នកទៀត លោកមានបំណងចង់បង្កើនការត្រួតពិនិត្យចំពោះពន្ធគយក្នុងវិស័យសំខាន់ៗ ដូចជា វត្ថុពាក់កណ្ដាលចម្លងជាដើម ក្នុងន័យទទួលបានអ្វីដែលហៅថា “តុល្យភាព” ។
ដើម្បីទទួលបានជោគជ័យក្នុងការបោះឆ្នោត អ្នកនយោបាយអាមេរិកជ្រើសរើសការបោះបង់ចោលផលប្រយោជន៍របស់ប្រជាជនសាមញ្ញដែលបាននិងកំពុងធ្លាក់ក្នុងភាពលំបាកដោយសារការឡើងថ្លៃនៃថ្លៃជួលផ្ទះ ថ្លៃសាំងនិងថ្លៃស្បៀងអាហារ ។ ដូច្នេះ ធាតុពិតនៃអ្វីដែលហៅថា “សហរដ្ឋអាមេរិកជាអាទិភាព” តាមពិតទៅ បើនិយាយកាន់តែត្រឹមត្រូវទៅគឺថា “សន្លឹកឆ្នោតសំខាន់ជាងប្រជាជន” ។
ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំបំផុតទាំងពីរនៅទូទាំងពិភពលោក បើសិនជាចិននិងអាមេរិក”មានទំនាក់ទំនងល្អនឹងអាចផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក តែបើសិនជាធ្វើបដិបក្ខគ្នាក៏នឹងមានផលប៉ះពាល់ទាំងសងខាង “នេះគឺជាការពិតជាក់ស្តែងដែលត្រូវបញ្ជាក់ម្តងហើយម្តងទៀត ។ ប្រឈមនឹងសហរដ្ឋអាមេរិកដែលមានការការស្ទាក់ស្ទើរមិនដាច់ស្រេចលើបញ្ហាពន្ធគយ ប្រទេសចិនក៏បានបង្ហាញឱ្យឃើញនូវអាកប្បកិរិយាយ៉ាងច្បាស់លាស់ថា មានតែលុបចោលគោលនយោបាយដំឡើងពន្ធគយទាំងអស់ទៅលើផលិតផលចិន ទើបអាចមានអំណោយផលដល់ប្រទេសទាំងពីរ ចិននិងអាមេរិក ក៏ដូចជាមានអំណោយផលដល់ពិភពលោកផងដែរ ៕
វិទ្យុមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង