**ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍធនធានមនុស្ស**អ្នកវិ​ភាគ​បង្ហាញ​សុទិដ្ឋិ​និយម​ចំពោះ​ដំណើរ​ទស្សនកិច្ចនៅ​ចិនរបស់សម្តេច​​តេជោ ​ហ៊ុន សែន ជុំវិញ​​ដំ​ណោះ​ស្រាយប​ញ្ហាព្រំដែ​នកម្ពុជា និងថៃ**អ្នកវិភាគព្រមានថា ការលួចឆ្លងដែនទៅធ្វើការនៅថៃដោយខុសច្បាប់ ប្រឈមគ្រោះថ្នាក់ដល់ជីវិត និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សមធម៌យេនឌ័រ និងការងារដែលគិតគូរលើការថែទាំ»**ក្រសួងការងារ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលខ្នាតអន្តរជាតិអ៊ីស្រាអែល ពិភាក្សាពង្រឹងកិច្ចសហការបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការទីផ្សារការងារ**សម្ដេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន ៦**វិចារណកថា៖ ការពារបរិស្ថានរបស់យើង មុនពេលបាតុភូត អែលនីញ៉ូ (El Niño) មកដល់**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពសន្តិសុខ និងសុវត្ថិភាព នៃគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ខេត្តបន្ទាយមានជ័យ**អុីស្រាអែលប្រកាសយ៉ាងដាច់អហង្ការថា កងទ័ពរបស់ខ្លួននឹងដកចេញពីភាគខាងត្បូងប្រទេសលីបង់ លុះត្រាតែក្រុមហេសបូឡា ត្រូវបានរំសាយអាវុធទាំងស្រុង**សម្តេចតេជោ៖ ទំនាក់ទំនងរវាង គណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន ជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់សម្រាប់ការអនុវត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ**សម្តេចតេជោ៖ ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ**ក្នុងក្របខ័ណ្ឌនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្រុមការងារបច្ចេកទេសកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា រៀបចំកិច្ចប្រជុំលើកទី២ បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបប្រតិភូក្រុមហ៊ុនចិន ដែលមានបំណងវិនិយោគបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ក្នុងខេត្តកំពង់ធំ**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ

ពិព័រណ៍ផលិតផលប្រើប្រាស់អន្តរជាតិចិន និងយុទ្ធសាស្ត្របើកចំហកម្រិតខ្ពស់របស់ចិន ក្នុងបរិបទនៃភាពមិនច្បាស់លាស់សកល

 

មិនថាសេដ្ឋកិច្ចសកលប្រឈមមុខនឹងការកើនឡើងនៃភាពមិនប្រាកដប្រជា ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ និងនិន្នាការគាំពារនិយមខ្លាំងយ៉ាងណាក៏ដោយ ប្រទេសចិននៅតែបន្តប្រកាន់ខ្ជាប់យ៉ាងរឹងមាំចំពោះពហុភាគីនិយម សេរីភាវូបនីយកម្ម និងការបើកចំហកម្រិតខ្ពស់។ សម្រាប់ចិន ការបើកចំហកម្រិតខ្ពស់ មិនមែនគ្រាន់តែជាវោហារសាស្ត្រនយោបាយទេ ប៉ុន្តែជាគោលនយោបាយយុទ្ធសាស្ត្រដែលត្រូវបានអនុវត្តតាមរយៈយន្តការជាក់ស្តែងជាបន្តបន្ទាប់។

អនុលោមទៅតាមស្មារតីនៃផែនការប្រាំឆ្នាំ ទី១៤ (២០២០-២០២៥) និងផែនការប្រាំឆ្នាំ ទី១៥ (២០២៦-២០៣០) ការបើកចំហកម្រិតខ្ពស់បានក្លាយទៅជាគោលនយោបាយស្នូល ក្នុងការជំរុញកំណើន និងការតភ្ជាប់សេដ្ឋកិច្ចអន្តរជាតិ។ តួយ៉ាង ការរៀបចំពិព័រណ៍ផលិតផលប្រើប្រាស់អន្តរជាតិចិនលើកទី៦ (China International Consumer Product Expo – CICPE) ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៨ ខែមេសា ឆ្នាំ២០២៦ នៅកោះហៃណានខាងមុខនេះ គឺជាការបោះជំហានទៅមុខមួយទៀតរបស់រដ្ឋាភិបាលចិន ក្នុងការជំរុញគោលនយោបាយបើកចំហកម្រិតខ្ពស់ឱ្យចេញជាលទ្ធផលជាក់ស្តែង។

ចាប់តាំងពីការបង្កើតឡើងដំបូងក្នុងឆ្នាំ២០២១ មក CICPE មិនត្រឹមតែដើរតួនាទីជាវេទិកាតាំងបង្ហាញផលិតផលទេ ប៉ុន្តែវាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការតភ្ជាប់សហគ្រាសអន្តរជាតិទៅកាន់ទីផ្សារក្នុងស្រុកចិន ជំរុញភាពជាដៃគូអន្តរជាតិ និងធ្វើឱ្យស៊ីជម្រៅនូវការបើកចំហកម្រិតខ្ពស់ ដើម្បីផលប្រយោជន៍រួម និងកំណើនប្រកបដោយបរិយាបន្ន។
ភាពជោគជ័យរបស់ CICPE កន្លងមក ដែលទាក់ទាញសហគ្រាសជាង ៣,៨០០ និងម៉ាកយីហោជាង ១២,០០០ មកពី ៩២ ប្រទេស និងតំបន់ គឺជាសក្ខីភាពនៃទំនុកចិត្តរបស់ធុរៈជនអន្តរជាតិចំពោះភាពធន់និងសក្តានុពលនៃទីផ្សារចិន។ យោងតាមការព្យាករណ៍របស់ក្រសួងពាណិជ្ជកម្មចិន ការនាំចូលទំនិញ និងសេវាកម្មរបស់ប្រទេសចិន នឹងមានទំហំលើសពី ១៥ ទ្រីលានដុល្លារអាម៉េរិក ក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ។ ការណ៍នេះបានបង្ហាញយ៉ាងច្បាស់ថា ការកើនឡើងនៃតម្រូវការប្រើប្រាស់ក្នុងស្រុកចិន នឹងនាំមកនូវបង្កើតកាលានុវត្តភាពថ្មីៗសម្រាប់អ្នកនាំចេញអន្តរជាតិ ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

អ្វីដែលធ្វើឱ្យ CICPE លើកទី៦ មានលក្ខណៈពិសេស និងមានទម្ងន់យុទ្ធសាស្ត្រជាងព្រឹត្តិការណ៍មុនៗ គឺការផ្សារភ្ជាប់យ៉ាងស៊ីជម្រៅជាមួយ “កំពង់ផែពាណិជ្ជកម្មសេរីហៃណាន” ដែលបានចាប់ផ្តើមអនុវត្ត ប្រតិបត្តិការពន្ធគយឯករាជ្យពេញលេញ កាលពីចុងឆ្នាំ២០២៥។ ក្រោមក្របខណ្ឌថ្មីនេះ សហគ្រាសអន្តរជាតិនឹងទទួលបានបរិយាកាសអាជីវកម្មដែលកាន់តែអំណោយផលជាងមុន ជាពិសេសការកាត់បន្ថយថ្លៃដើមពាណិជ្ជកម្មតាមរយៈការលុបរបាំងពន្ធគយ ដើម្បីនាំចេញផលិតផលទៅកាន់ទីផ្សារចិន។
តាមរយៈយុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវ និងការតភ្ជាប់ CICPE ជាមួយទីផ្សារក្នុងស្រុក ប្រទេសចិនដែលជាសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក និងរួមចំណែកប្រមាណ ៣០% នៃកំណើនសកល នឹងបន្តដើរតួនាទីជាកម្លាំងចលករមិនអាចខ្វះបាន ក្នុងការជំរុញកំណើនប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ ព្រមទាំងបង្កើតវិបុលភាពរួមសម្រាប់តំបន់ និងសកលលោកទាំងមូល។

សរុបមក ការរៀបចំ CICPE លើកទី៦ គឺជាការផ្ញើសារយ៉ាងច្បាស់ទៅកាន់សហគមន៍អន្តរជាតិថា ទោះបីជាស្ថានភាពពិភពលោកមានការផ្លាស់ប្តូរឆាប់រហ័សយ៉ាងណាក៏ដោយ ទ្វារនៃការបើកចំហកម្រិតខ្ពស់របស់ចិននឹងមិនបិទឡើយ ប៉ុន្តែនឹងបើកកាន់តែធំជាងមុន។ ការរៀបចំជាទៀងទាត់នូវ CICPE នឹងក្លាយទៅជាកាតាលីករសម្រាប់ការពង្រឹងពហុភាគីនិយម ការបើកចំហកម្រិតខ្ពស់ និងការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ ដើម្បីវិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់តំបន់ និងពិភពលោកទាំងមូល។

ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទដែលជាប់ទាក់ទង