**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជើញថ្វាយទាន ធូប កម្រងផ្កា និងគ្រឿងរន្តាប់បូជា គោរពជូនចំពោះបារមី ទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ

ពោធិ៍សាត់៖ នារសៀលថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦ នៅបូជនីយដ្ឋានប្រវត្តិសាស្ត្រ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន, ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញថ្វាយទាន ធូប កម្រងផ្កា និងគ្រឿងរន្តាប់បូជា គោរពជូនចំពោះបារមី ទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ។

ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម តាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ត្រីអ្នកមុខអ្នកការជុំវិញខេត្តមួយចំនួនទៀត។

ក្នុងបរិយាកាសទីដ៏ស័ក្តិសិទ្ធិ ថ្នាក់ដឹកនាំខេត្ត និងអង្គពិធីទាំងមូល បានសម្តែងនូវគារវភក្តីភាពយ៉ាងជ្រាលជ្រៅ ចំពោះវីរភាពដ៏ឧត្តុង្គឧត្តម របស់ទេពឧកញ៉ា ឃ្លាំង មឿង ដែលជាមេទ័ពដ៏ស្មោះត្រង់ និងមានមហិទ្ធិឫទ្ធិខ្លាំងក្លា ក្នុងរជ្ជកាលព្រះបាទច័ន្ទរាជា។

ទេពឧកញ៉ា និងជំទាវ គឺជាជានិមិត្តរូបនៃការពលិកម្មដ៏ខ្ពង់ខ្ពស់ ដោយបានសម្រេចចិត្តលោតចូលរណ្តៅកម្ចាត់សត្រូវ ដើម្បីកេណ្ឌទ័ពខ្មោចទៅជួយច្បាំងយកជ័យជម្នះ បណ្តេញសត្រូវសៀម ដែលឈ្លានពានទឹកដីខ្មែរនាពេលនោះ។

នាឱកាសដ៏មហានក្ខត្តឫក្ស ខណៈដែលសង្ក្រាន្តឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ជិតឈានចូលមកដល់ ឯកឧត្តមអភិបាលខេត្ត និងសហការី បានតាំងចិត្តទិដ្ឋិដ្ឋានបួងសួង ដល់បារមីស័ក្តិសិទ្ធិរបស់ទេពឧកញ៉ា និងជំទាវ សូមជួយបីបាច់ថែរក្សាកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន ឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា និងស្មារតីវៃឆ្លាត ដើម្បីការពារឃុំគ្រងទឹកដីខ្មែរឱ្យបានគង់វង្សជារៀងរហូត ជៀសផុតពីការរំលោភបំពានពីសំណាក់សត្រូវថៃ ដែលស្រេកឃ្លានទឹកដី។

សូមបារមីទេពឧកញ៉ា ជួយរុញច្រាន និងប្រទានពរជ័យ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឱ្យទទួលបានជោគជ័យ ក្នុងការដោះស្រាយទំនាស់ព្រំដែន កម្ពុជា-ថៃ ដោយប្តូរពីការប្រើប្រាស់អាវុធ មកជាការដោះស្រាយតាមយន្តការច្បាប់អន្តរជាតិ និងសន្តិវិធី ដើម្បីសន្តិភាពយូរអង្វែង។ ជាមួយគ្នានោះ សូមឱ្យមានភ្លៀងធ្លាក់គ្រប់គ្រាន់តាមរដូវកាល ដើម្បីឱ្យប្រជានុរាស្ត្របង្កបង្កើនផលបានផល្លានុផលខ្ពស់ សម្បូរណ៍សប្បាយ និងជៀសផុតពីជំងឺដង្កាត់ទាំងឡាយទាំងពួង។

ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ក៏បានឧទ្ទិសបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសិរីសួស្តី ជួនដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល សូមឱ្យធ្វើដំណើរទីជិតទីឆ្ងាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ គ.២០២៦នេះ បានប្រកបដោយសុវត្ថិភាព និងរីករាយក្នុងរង្វង់គ្រួសារ ក្រោមម្លប់នៃសន្តិភាព៕

អត្ថបទដែលជាប់ទាក់ទង