**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ឈ្វេងយល់អំពីបទល្មើសបច្ចេកវិទ្យា និងវិធីសាស្ត្រការពារខ្លួន!

ភ្នំពេញ៖ នៅក្នុងយុគសម័យឌីជីថល ការបោកប្រាស់តាមបណ្តាញសង្គមបានក្លាយជាបញ្ហាប្រឈមដ៏ធំជាសកល។ ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាតែងតែប្រើប្រាស់រូបភាព និងវិធីសាស្ត្រថ្មីៗដើម្បីទាញយកផលប្រយោជន៍ពីទំនុកចិត្តរបស់ជនរងគ្រោះ។

ក្រុមការងារបច្ចេកទេស សូមចែករំលែកអំពីប្រភេទនៃបទល្មើសបច្ចេកវិទ្យាដែលកើតឡើងជារឿយៗ និងរបៀបការពារខ្លួន៖
I. ប្រភេទបទល្មើសបច្ចេកវិទ្យា

១. ការក្លែងអត្តសញ្ញាណ (Impersonation): ជនខិលខូចបង្កើតគណនីក្លែងក្លាយដោយប្រើរូបភាព និងឈ្មោះរបស់បុគ្គលល្បីៗ មន្ត្រីជាន់ខ្ពស់ ឬមិត្តភក្តិជិតស្និទ្ធ ដើម្បីផ្ញើសារមកខ្ចីប្រាក់ ឬសុំព័ត៌មានផ្ទាល់ខ្លួន។

២. ការផ្តល់រង្វាន់ក្លែងក្លាយ (Scams & Giveaways): ការផ្សព្វផ្សាយថាអ្នកឈ្នះរង្វាន់ធំ ឬផ្តល់ការងារដែលមានប្រាក់ខែខ្ពស់ដោយគ្រាន់តែចុច Like ឬ Share ប៉ុន្តែតម្រូវឱ្យអ្នកបង់ “ប្រាក់កក់” ឬ “ថ្លៃសេវា” ជាមុន។

៣. ការគំរាមកំហែង និងការបំភ័យ (Extortion): ការផ្ញើសារបន្លាចថាគណនីរបស់អ្នកនឹងត្រូវបិទ ឬថាពួកគេមានរូបភាពអាស្រូវរបស់អ្នក លុះត្រាតែអ្នកចុចលើតំណភ្ជាប់ (Link) ឬវេរប្រាក់ឱ្យពួកគេ។

៤. ការលួចយកទិន្នន័យផ្ទាល់ខ្លួន (Phishing): ការផ្ញើ Link ដែលមានរូបរាងដូចគេហទំព័រពិតប្រាកដ (ដូចជា Facebook ឬ App ធនាគារ) ដើម្បីលួចយកលេខសម្ងាត់ (Password) នៅពេលអ្នកវាយបញ្ចូលព័ត៌មាន។

II. វិធីសាស្ត្រនៃការឆបោក
ដើម្បីជៀសវាងការធ្លាក់ក្នុងអន្ទាក់ អ្នកគួរកត់សម្គាល់សញ្ញាព្រមានដូចជា៖
• ការបង្ខំឱ្យធ្វើសកម្មភាពភ្លាមៗ៖ ប្រើពាក្យដូចជា “ប្រញាប់ឡើង” ឬ “ឱកាសចុងក្រោយ” ដើម្បីកុំឱ្យអ្នកមានពេលគិតពិចារណា ឬពិគ្រោះជាមួយអ្នកដទៃ។
• ការសន្យាផ្តល់ផលប្រយោជន៍ខ្ពស់ខុសធម្មតា៖ ការផ្តល់នូវអត្ថប្រយោជន៍ច្រើនលើសលប់ តែងតែជានុយរបស់ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា។
• ការសួររកព័ត៌មានឯកជន៖ ជនខិលខូចបន្លំខ្លួនដើម្បីស៊ើបសួររកព័ត៌មានដូចជា៖ ឈ្មោះ, ថ្ងៃខែឆ្នាំកំណើត, លេខទូរស័ព្ទ, លេខសម្ងាត់គណនី ឬលេខកូដផ្ទៀងផ្ទាត់ (OTP) តាមរយៈសារ ឬការហៅទូរស័ព្ទ។

III. វិធីសាស្ត្រការពារខ្លួន
១. ផ្ទៀងផ្ទាត់អត្តសញ្ញាណ៖ បើសិនជាមានមិត្តភក្តិ ឬសាច់ញាតិឆាតមកខ្ចីប្រាក់ គួរខលទៅសួរនាំតាមលេខទូរស័ព្ទផ្ទាល់ខ្លួន ឬជួបមុខផ្ទាល់ដើម្បីបញ្ជាក់ព័ត៌មាន។

២. កំណត់មុខងារផ្ទៀងផ្ទាត់ពីរជាន់ (Two-Factor Authentication): ការបើកមុខងារនេះគឺជាវិធីសាស្ត្រដ៏រឹងមាំបំផុតដើម្បីការពារគណនី ទោះបីជាជនខិលខូចដឹងលេខសម្ងាត់របស់អ្នកក៏ដោយ ក៏ពួកគេមិនអាចចូលប្រើប្រាស់បានដែរ។

៣. កុំចុចលើតំណភ្ជាប់ (Link) គ្មានប្រភពច្បាស់លាស់៖ ជៀសវាងការចុចលើ Link ដែលផ្ញើមកតាមរយៈសារ (SMS) ឬការផ្សាយពាណិជ្ជកម្មដែលពុំមានប្រភពត្រឹមត្រូវ។

ប្រសិនបើអ្នកឃើញគណនី ឬការបង្ហោះដែលមានលក្ខណៈបោកប្រាស់ សូមធ្វើការ Report ឬ Block និងរាយការណ៍មកកាន់អាជ្ញាធរមានសមត្ថកិច្ច៕

អត្ថបទដែលជាប់ទាក់ទង