**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ៖ អាជ្ញាធរសមត្ថកិច្ចក្នុង២៥រាជធានី-ខេត្តត្រូវចូលរួមអនុវត្តច្បាប់ថ្មីស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីស្តារកិត្តិយសជាតិកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប. បានណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត អាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធនៅទូទាំងប្រទេស ឱ្យយកចិត្តទុកដាក់អនុវត្តច្បាប់ថ្មីនេះ ដោយការទទួលខុសត្រូវ ដើម្បីជំរុញការបោសសម្អាតអំពើល្មើសឆបោកអនឡាញនេះ ឱ្យអស់ពីកម្ពុជា និងចូលរួមធានាថាមិនឱ្យឧក្រិដ្ឋកម្មឆ្លងដែននេះ វិលត្រលប់មកកម្ពុជាវិញឡើយ។
ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានមានថ្លែងបែបនេះក្នុងឱកាសឯកឧត្តមបាន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅអគារ ភាតរភាព នៃទីស្តីកាគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមផ្ទាល់ពីតំណាងក្រសួង ស្ថាប័នចំណុះរាជរដ្ឋាភិបាល ក្រុមការងារនៃលេខាធិការដ្ឋាន គ.ប.ឆ.ប. និងការចូលរួមតាមប្រព័ន្ធZoom ពីសំណាក់គណៈអភិបាលរាជធានី-ខេត្ត អាជ្ញាធរ និងសមត្ថកិច្ចជំនាញនៅថ្នាក់ក្រោមជាតិ សរុបចំនួនប្រមាណ ៤០០ នាក់។ កិច្ចប្រជុំផ្សព្វផ្សាយ ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅពេលនេះ មានគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹងអំពីច្បាប់ថ្មីនេះ ដល់គណៈបញ្ជាការឯកភាពរាជធានី-ខេត្តទាំង២៥ សម្រាប់សម្រួលដល់ការអនុវត្តការងារឱ្យមានប្រសិទ្ធភាព។
ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានមានប្រសាសន៍ជំរុញ រដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក្រៅពីខ្លឹមសារផ្សព្វផ្សាយទទួលបានពីកិច្ចប្រជុំ ឱ្យបន្តស្វែងយល់ពីខ្លឹមសារច្បាប់ថ្មីនេះ ឱ្យបានច្បាស់លាស់ ដើម្បីធានាការអនុវត្តពេញលេញ ចំគោលដៅ ឱ្យទទួលបានផលជាផ្លែផ្កា សំដៅបង្រ្កាប និងបោសសម្អាតការឆបោកអនឡាញនេះ ឱ្យអស់ពីមូលដ្ឋានរាជធានី-ខេត្ត របស់ខ្លួន។
ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមាន៥ជំពូក និង២៤មាត្រា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ហើយ ក្រោយការចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នេះ។ តាមរយៈច្បាប់នេះ បទល្មើសព្រហ្មទណ្ឌថ្មីចំនួន៥ ត្រូវបានបង្កើតឡើង ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការអនុវត្ត គឺរួមមាន៖ ១- បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២- បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣- បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ៤- បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារ ព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥- ការបង្កើតទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ បទល្មើសទាំងនេះ បានកំណត់ដាក់ទោសជនល្មើសត្រូវប្រឈមនឹងការជាប់ពន្ធនាគារខ្ពស់បំផុតរហូតដល់១ជីវិត និងពិន័យជាប្រាក់ដល់ទៅ ១ ០០០ លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់ថាការប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាកិច្ចការអាទិភាព ដ៏សំខាន់ ដែលប្រតិបត្តិករ និងអ្នកពាក់ព័ន្ធក្នុងការអនុវត្តច្បាប់ ត្រូវអនុវត្តដោយមឺុងម៉ាត់ ហ្មត់ចត់ និងតម្លាភាព ដោយមិនត្រូវមានការយោគយល់ដាច់ខាត។
នាឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់រដ្ឋបាលរាជធានី-ខេត្ត ត្រូវធ្វើការជិតស្និទ្ធជាមួយកម្លាំងនគរបាលយុត្តិធម៌ និងអង្គភាពជំនាញបច្ចេកវិទ្យា ដើម្បីបង្ក្រាបបទល្មើសឱ្យបានទាន់ពេលវេលា។ ជាងនេះទៀត មន្ត្រីអនុវត្តច្បាប់ត្រូវស្វែងយល់ពីល្បិចកលថ្មីៗ និងក្តាប់ឱ្យជាប់នូវបច្ចេកទេសដែលក្រុមឧក្រិដ្ឋជនប្រើប្រាស់ ដូចជាការប្រើប្រាស់ AI ការឆបោកតាមរយៈតេឡេក្រាម ឬការបង្កើតទម្រង់វិនិយោគក្លែងក្លាយនានាផ្សេងទៀត។ មិនតែប៉ុណ្ណោះ រដ្ឋបាលរាជធានី-ខេត្តត្រូវបង្កើនការផ្សព្វផ្សាយដល់ពលរដ្ឋអំពីហានិភ័យ និងគ្រោះថ្នាក់ដែលអាចកើតមានឡើង ដោយសារការល្បិចលួងលោម ឆបោកតាមបច្ចេកវិទ្យា និងតាមបណ្តាញសង្គម។ អាជ្ញាធរមូលដ្ឋានត្រូវរៀបចំការផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលប្រើមធ្យោបាយឌីជីថលក្នុងជីវភាពប្រចាំថ្ងៃ ដើម្បីកុំឱ្យធ្លាក់ក្នុងល្បិចបោកបញ្ឆោត ដែលនាំឱ្យខាតបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងប៉ះពាល់ដល់សន្តិសុខសង្គម។
កម្ពុជាគឺជាប្រទេសឈានមុខគេមួយនៅក្នុងតំបន់ និងពិភពលោក ដែលបានរៀបចំឱ្យមានច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការរៀបចំឱ្យមានច្បាប់នេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំង ឱ្យឃើញច្បាស់នូវការប្តេជ្ញាចិត្តដ៏មោះមុត និងឥតដកថយរបស់ រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។
សូមបញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាបានប្រព្រឹត្តទៅ ដោយមានការធ្វើបទបង្ហាញ ពីតំណាងក្រសួងយុត្តិធម៌ ដោយបានផ្តោតការពន្យល់លម្អិតលើខ្លឹមសារសំខាន់ៗ នៃច្បាប់នេះជូនដល់អ្នកចូលរួមទាំងអស់ ដោយទទួលបានមកវិញនូវការយល់ដឹងច្រើនជុំវិញទិដ្ឋភាព និងលក្ខណៈពិសេសនៃច្បាប់ថ្មី ជាមួយការ លើកឡើងជាសំណួរដែលសុទ្ធសឹងមានសារៈសំខាន់ សម្រាប់ការស្វែងយល់ស៊ីជម្រៅពីសំណាក់មន្ត្រីជំនាញយ៉ាងផុលផុសផងដែរ៕

អត្ថបទដែលជាប់ទាក់ទង