**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

ទូតរុស្ស៊ី៖ នាវាចម្បាំងកងទ័ពជើងទឹករុស្ស៊ី ចូលចតនៅកម្ពុជា នឹងរួមចំណែកដល់ការពង្រឹង និងអភិវឌ្ឍចំណងមិត្តភាពយោធាយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ

ព្រះសីហនុ៖ ឯកឧត្ដម Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បានលើកឡើងថា នាវាចម្បាំងរបស់កងទ័ពជើងទឹករុស្ស៊ី មានប្រពៃណីនៃការមកទស្សនាកំពង់ផែកម្ពុជាជារៀងរាល់ឆ្នាំ ដែលរួមចំណែកដល់ការពង្រឹង និងអភិវឌ្ឍចំណងមិត្តភាពយោធាយ៉ាងជិតស្និទ្ធ។

ឯកឧត្ដមបានលើកឡើងបែបនេះ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសនាវាចម្បាំងរបស់រុស្ស៊ីចំនួន ២ គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ចរយៈ ពេល ៣ថ្ងៃ នៅ កម្ពុជា។ ការមកដល់ របស់ នាវាចម្បាំងទាំងពីរគ្រឿង ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឧត្តម នាវីត្រី អុិន សុខេមរា មេបញ្ជាការ រង មូលដ្ឋាន សមុទ្រ រាម ជាមួយកងទ័ពជើងទឹករបស់កម្ពុជាចំនួន ៦០ នាក់ ដោយមានការចូលរួមពីលោក Anatoly Borovik ផងដែរ។

ក្នុងសុន្ទរកថារបស់ខ្លួន ជាដំបូងឯកឧត្ដមឯកអគ្គរដ្ឋទូត បានស្វាគមន៍សមមិត្តនាវិកនៃកងនាវាប៉ាស៊ីហ្វិក មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសមួយដែលជាមិត្តដ៏យូរអង្វែងរបស់សហព័ន្ធរុស្ស៊ី។

ឯកឧត្ដម Anatoly Borovik បានបន្តថា មេបញ្ជាការ និងសមាជិកនាវិកមួយចំនួននៃនាវានៃកងនាវាប៉ាស៊ីហ្វិកដ៏រុងរឿង ធ្លាប់បានមកទស្សនាប្រទេសនេះពីមុន ហើយបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីកងកម្លាំងកងទ័ពជើងទឹក និងប្រជាជនកម្ពុជា។ ពួកគេត្រូវបានទទួលស្វាគមន៍ដោយការចូលជួបសម្តែងការគួរសមពីថ្នាក់ដឹកនាំនៃក្រសួងការពារជាតិ និងបញ្ជាការដ្ឋានកងកម្លាំងប្រដាប់អាវុធ។

បើតាមឯកឧត្ដម Anatoly Borovik ឆ្នាំនេះគឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរ ដែលជាព្រឹត្តិការណ៍សំខាន់មួយក្នុងប្រវត្តិសាស្ត្រនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើង។ ទំនាក់ទំនងរវាងរដ្ឋទាំងពីរគឺផ្អែកលើមិត្តភាព សាមគ្គីភាព និងភាពជាដៃគូរយៈពេលវែងដែលបានបង្កើតឡើងជាប្រវត្តិសាស្ត្រ។ ទំនាក់ទំនងនេះបាននិងកំពុងអភិវឌ្ឍឥតឈប់ឈរ ដោយកិច្ចសហប្រតិបត្តិការទ្វេភាគីកំពុងពង្រីកនៅក្នុងវិស័យសំខាន់ៗជាច្រើន រួមទាំងការពារជាតិ និងសន្តិសុខ។ អ្នករួមចំណែកយ៉ាងសំខាន់ចំពោះការងារនេះ ដោយជួយពង្រឹងចំណងមិត្តភាពរវាងកងកម្លាំងកងទ័ពជើងទឹករបស់យើង។

ឆ្លៀតឱកាសនេះ ឯកឧត្ដម Anatoly Borovik បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនាយទាហាន និងនាវិកទាំងអស់ ចំពោះការប្តេជ្ញាចិត្តរបស់ពួកគេចំពោះបេសកកម្មដ៏សំខាន់ក្នុងការធានាសន្តិសុខ និងការពារផលប្រយោជន៍របស់សហព័ន្ធរុស្ស៊ី។

ឯកឧត្ដមសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបង្ហាញពីគុណសម្បត្តិល្អបំផុត ដែលមាននៅក្នុងកងទ័ពជើងទឹករុស្ស៊ី ដោយមានសមត្ថភាពដោះស្រាយភារកិច្ចស្មុគស្មាញក្នុងកាលៈទេសៈណាក៏ដោយ និងបម្រើជាគំរូ។ ពួកគេចាំបាច់ត្រូវធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីធានាថាទង់ជាតិ St. Andrew តែងតែហើរដោយមោទនភាពឆ្លងកាត់មហាសមុទ្រពិភពលោក។

ដោយដឹងថាថ្ងៃឈប់សម្រាកដ៏ធំមួយនៅថ្ងៃទី២១ ខែឧសភា ដែលជាខួបនៃការបង្កើតកងនាវាប៉ាស៊ីហ្វិកកាន់តែជិតមកដល់ហើយនោះ លោក Anatoly Borovik បានជូនពរឱ្យអ្នកទាំងអស់គ្នាវិលត្រឡប់ទៅកាន់កំពង់ផែកំណើតរបស់អ្នកនៅ Vladivostok ដោយសុវត្ថិភាព ជាកន្លែងដែលអ្នកអាចជួបជុំជាមួយក្រុមគ្រួសាររបស់អ្នក សាច់ញាតិជិតស្និទ្ធ និងជាទីស្រឡាញ់របស់អ្នក។

ឯកឧត្ដមក៏បានជូនពរឱ្យអ្នក នាវិកនៃកងនាវាប៉ាស៊ីហ្វិកដ៏រុងរឿង ស្នាក់នៅប្រកបដោយផ្លែផ្កានៅកម្ពុជា ការបំពេញភារកិច្ចដែលកំណត់ដោយបញ្ជាការសម្រាប់យុទ្ធនាការនេះ និងភាពជោគជ័យជាបន្តបន្ទាប់ក្នុងការបម្រើ និងជីវិត។

សូមជម្រាបថា នាវាចម្បាំងរបស់រុស្ស៊ី ដែលចតនៅកម្ពុជា គឺពីថ្ងៃទី៦ ដល់ទី៨ ខែមេសា ឆ្នាំ២០២៦នេះ រួមមាន នាវា Sovershenny លេខ៣៣៣ និងនាវា Rezky លេខ៣៤៣។ នាវា ចម្បាំង ទាំងពីរគ្រឿងនេះ ដឹកនាំដោយមេបញ្ជាការ លោកវរនាវីឯក SHMAGIN Artem និងមេបញ្ជាការ លោកវរនាវីឯក KOVALEV Evgenii ហើយមាន នាវិកសរុប ប្រមាណ ២៦២នាក់។

នាវាចម្បាំង Sovershennyy ដាក់ដំណើរការកាលពីឆ្នាំ២០១៧។ វាជានាវាចម្បាំងប្រភេទ corvette ថ្នាក់ Steregushchy-class ទម្ងន់២២០០តោន ប្រវែង១០៤ម៉ែត្រ ដើរដោយម៉ាស៉ីនម៉ាស៊ូត និងល្បឿន៤៨គីឡូម៉ែត្រ ក្នុងមួយម៉ោង។ នាវាចម្បាំងនេះ មានបំពាក់ប្រព័ន្ធរ៉ាដា និងមីស៉ីលចម្រុះ ហើយមានកន្លែងសម្រាប់ឱ្យឧទ្ធម្ភាគចក្រអាចចុះចតបាន។

នាវាចម្បាំង Rezky ដាក់ដំណើរការកាលពីឆ្នាំ២០២៣។ វាមានលក្ខណៈបច្ចេកទេស ស្រដៀងគ្នាទៅនឹងនាវាចម្បាំង Sovershennyy ដែរ ដោយសារជានាវាប្រភេទ corvette ស្ថិតក្នុងថ្នាក់ Steregushchy-class ដូចគ្នា។ ពួកវាមានតម្លៃខ្ទង់ ១២០-១៥០លានដុល្លារក្នុងមួយគ្រឿង។

គួរជម្រាបដែរថា ដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹករុស្ស៊ី និងនាវាចម្បាំងទាំងពីរគ្រឿងនេះ គឺជាកម្ម វិធីមួយ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារ ជាតិ រវាងកម្ពុជា និងរុស្ស៊ី ដែលប្រទេសទាំងពីរតែងប្រកាន់យកក្នុងប្រវត្តិនៃទំនាក់ទំនង៕

អត្ថបទដែលជាប់ទាក់ទង