**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត

បាត់ដំបង៖ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ សាខាកាកបាតក្រហមកម្ពុជាខេត្តបាត់ដំបងបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានអចិន្ដ្រៃយ៍ អនុប្រធាន ហេរញ្ញិគណៈកម្មាធិការសាខា សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខាក្រុងស្រុកទាំង១៤ និងក្រុមប្រតិបត្តិសាខាសរុបចំនួន៣៦រូបស្រី៦នាក់ កិច្ចប្រជុំនេះប្រារព្វធ្វើនៅសាលប្រជុំសាខាកាកបាតក្រហមកម្ពុជា ខេត្តបាត់ដំបង។

កិច្ចប្រជុំនេះបានផ្ដោតនូវរបៀបវរៈសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១- ឆ្លង និងអនុម័តរបាយការណ៍សរុបលទ្ធផលសកម្មភាពសាខាឆ្នាំ២០២៥និងទិសដៅសម្រាប់ឆ្នាំ២០២៦ អានដោយ ឯកឧត្តម ផេង សិទ្ធី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា ។
២- ឆ្លងនិងអនុម័តរបាយការណ៍ថវិកាឆ្នាំ២០២៥ និងផែនការថវិកាឆ្នាំ២០២៦អានដោយ លោក សុវណ្ណ វិទិត្យា ហេរញ្ញឹកគណៈកម្មាធិការសាខា
៣-កិច្ចពិភាក្សាសេចក្តីព្រាង សេចក្តីសម្រេចស្តីពីដំណើប្រព្រឹត្តិទៅរបស់សាខាអាណត្តិទី៦ ២០២៥-២០៣០
៤-ពិភាក្សាការងារត្រៀមរៀបចំប្រារព្វទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៦
និង៥-ការងារផ្សេងៗ…។

លោក ផេង សិទ្ធី អនុប្រធានអចិន្រ្តៃយ៍ បានលើកឡើងថាដោយមានការយកចិត្តទុក ដាក់ពី សំណាក់ ឯកឧត្តម សុខ ផល ប្រធានកិត្តិយសសាខា ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានៅឆ្នាំ ២០២៥ នេះសាខាកាកបាទ ក្រហមកម្ពុជាខេត្តបាត់ដំបងសម្រេចបានក្នុងវិស័យស្នូលទាំង៤ ក្នុងនោះរួមមានទី១.ការងារគ្រប់គ្រងគ្រោះមហន្តរាយ ទី ២.ការងារសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ទី ៣.ការងារលើកកម្ពស់ គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌ និងទី៤ ការអភិវឌ្ឍស្ថាប័ននិងអភិវឌ្ឍន៍ធនធាននិងឈរលើគោលកាណ៍គ្រឹះទាំង៧របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់រងទុក្ខដោយមិនមានការជួយជ្រោមជ្រែងពីអាជ្ញាធរ និងថ្នាក់ដឹកនាំសាខាខេត្ត អនុសាខាក្រុងស្រុកឡើយ។ ជាក់ស្តែងក្នុងឆ្នាំ២០២៥កន្លងទៅនេះសាខាខេត្តបាត់ដំបង អនុសាខាក្រុងស្រុកទាំង១៤ បានផ្តល់អំណោយមនុស្សធម៌សរុបបានចំនួន២១០លើកគ្រួសារ មានអ្នកទទួលផលចំនួន២,៩៦២ គ្រួសារ មនុស្សរាយចំនួន៨,៦៧៨នាក់/ស្រី៤,៥៣៨នាក់ ក្នុងក្រុងស្រុកទាំង១៤ នៃខេត្តបាត់ដំបងក្នុងនោះអំណោយ៖កាកបាទក្រហមកម្ពុជាថ្នាក់កណ្តាលចំនួន ១២៦គ្រួសារ ,អំណោយសាខាខេត្តផ្ទាល់ ចំនួន២,២៤៤គ្រួសារបានប្រគល់ផ្ទះមនុស្សធម៌ ចំនួន ៥ខ្នង គ្រួសារ គ្រួសារជនមានពិការ ចំនួន៨៨០គ្រួសារ និង,អំណោយរបស់អនុសាខាក្រុង/ស្រុកផ្ទាល់ចំនួន៦០៧គ្រួសារ។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានថ្លែងនូវការកោតសរសើរនិងបានវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការសាខានិងមន្ត្រីក្រុមប្រតិបត្តិសាខា និងអនុសាខាដែលបានខិតខំ បំពេញភារកិច្ចយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៎របស់ខ្លួន ក្នុងការជំរុញសកម្មភាពធ្វើឲ្យសម្រេចបាននូវលទ្ធផល គួរឱ្យកត់សំគាល់ ជាពិសេសប្រជាពលរដ្ឋដែលបានរងគ្រោះដោយជំលោះព្រំដែន និងភៀសសឹកមកកាន់មណ្ឌលសុវត្ថិភាព។

ឯកឧត្តមក៏បានណែនាំនិងជម្រុញអំពីវិធានការចាំបាច់មួយចំនួន ដោយត្រូវត្រួតពិនិត្យ និងត្រៀមគ្រប់លទ្ធភាព ទាំងកម្លាំងមធ្យោបាយ ថវិកានិងសម្ភារៈក្នុងការចុះជួយអន្តរាគមន៍ឆ្លើយតបឲ្យបានទាន់ពេលវេលា ដល់ជនដែលងាយរងគ្រោះក្នុងខណៈពេលមានគ្រោះអាសន្នកើតឡើងនិងគ្រោះមហន្តរាយផ្សេងៗដែលបានកើតឡើងភ្លាមៗ ដោយមិនត្រូវទុកឱ្យមានការរ៉ាំរ៉ៃយូរឡើយ។

ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានសំណូមពរនិងបានដាស់តឿនដោយក្រើនរំឭក ដល់មន្រី្តប្រតិបត្តិសាខា និងអនុសាខាទាំងអស់ ត្រូវបន្តខិតខំនិងលះបង់នូវស្មារតីក្នុងការចូលរួមបន្តអនុវត្តគ្រប់សកម្មភាពមនុស្សធម៌លើការងារវិស័យស្នូលទាំង៤របស់កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឲ្យបានកាន់តែល្អប្រសើរនិងសកម្មផុលផុសក្នុងការប្រមូលផ្តុំកម្លាំងមនុស្សធម៌ ដើម្បីចូលរួមលើកកម្ពស់ជីវភាពរបស់ជនងាយរងគ្រោះបំផុតនិងជនរងគ្រោះ តាមរយៈនៃវិស័យអាទិភាពចំនួន៤ រួមមាន៖១-ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យនិងការប្រែប្រួលអាកាសធាតុ។ ២-សុខភាព និងការថែទាំសុខភាពនៅក្នុងសហគមន៍។ ៣-ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌។និង៤-ការអភិវឌ្ឍស្ថាប័ន។បន្ថែមពីនេះផងដែរ ត្រូវបន្តជួយដល់ជនរងគ្រោះដោយប្រការផ្សេងៗ និងជនងាយរងគ្រោះនៅតាមមូលដ្ឋានរបស់ខ្លួននីមួយៗ ដូចជា៖អ្នកផ្ទុកមេរោគអេដស៍ចាស់ជរាគ្មានទីពឹងកុមារកំព្រា និងបន្តពិនិត្យក្នុងការធ្វើផ្ទះជូនជនទីទ័លក្រជាដើម…។
កិច្ចប្រជុំក៏បានដាក់ទិសដៅបន្ត ជំរុញការងារអភិវឌ្ឍន៍សាខា និងអនុសាខាដែលក្នុងនោះគឺសកម្មភាពការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស និងការងាររដ្ឋបាលនិងហិរញ្ញកិច្ច ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ និងការពិនិត្យតាមដានវាយតម្លៃ របាយការណ៍ របស់អនុសាខា ដោយមានផែនការសកម្មភាពមួយជាក់លាក់ ជាពិសេសក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។ សាខា អនុសាខាក្រុងស្រុកទាំងអស់ត្រូវ ខិតខំរួមគ្នាគៀងគររកសប្បុរសជន មានព្រះសង្ឃ សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា សប្បុរជនគ្រប់មជ្ឈដ្ឋានដើម្បីជួយឧបត្ថម្ភគាំទ្រដល់សាខាកាកបាទក្រហមខេត្តជាថវិកាក្តី ជាសម្ភារៈក្តី ក្នុងការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយគ្រោះធម្មជាតិ និងខ្វះខាតនៅមូលដ្ឋានជាបន្តទៀត។

ជាកិច្ចបញ្ចប់កិច្ចប្រជុំឯកឧត្តមប្រធានគណៈកម្មាធិការសាខាបាន ថ្លែងអំណរគុណដល់អនុសាខាក្រុងស្រុកទាំង១៤ ដែលបានខិតខំបំពេញការងារក្នុងការងារឆ្លើយតបសកម្មភាពមនុស្សធម៌ នៅតាមមូលដ្ឋានរបស់ខ្លួន ស្របតាមទិសស្លោក កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង