**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

ចៅសង្កាត់ជ្រាវ និងក្រុមប្រឹក្សាទើបជាប់ឆ្នោតអាណត្តិថ្មី ប្តេជ្ញាបម្រើពលរដ្ឋ និងអភិវឌ្ឍសង្កាត់ឱ្យកាន់តែរីកចម្រើន


ប្រធានក្រុមប្រឹក្សា សមាជិកក្រុមប្រឹក្សាសង្កាត់និងជាចៅសង្កាត់ ចៅសង្កាត់រង ដែលទើបជាប់ឆ្នោតថ្មីៗនៅក្រុងសៀមរាប
បន្ទាប់ពីប្រកាសរបស់ក្រសួងមហាផ្ទៃចូលកាន់តំណែង និងដើម្បីឆ្លើយតបនូវការជឿទុកចិត្ត បានប្តេជ្ញាចិត្តបំរើពលរដ្ឋឲ្យអស់ពីកម្លាំងកាយចិត្ត។

លោក ក្អោប រ៉ន តំណាងឲ្យអ្នកជាប់ឆ្នោតក្រុមប្រឹក្សា ក្នុអាណត្តិបានមានប្រសាសន៍ប្តេជ្ញាចិត្តថា គោរពរដ្ឋធម្មនុញ្ញច្បាប់ ព្រះរាជក្រឹត្យ អនុក្រិត្យ សារាចរ ប្រកាស សេចក្តី សម្រេច បទបញ្ជា និងលិខិតបទដ្ឋានគតិយុទ្ធជាធរមានរដ្ឋាភិបាលកម្ពុជានិងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់អោយបានល្អ ។ លោកបន្តថានឹងជួយបន្តយន្តការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ដោយខិតខំប្រឹងប្រែងប្រមូល មូលនិធិសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងជួយប្រជាពលរដ្ឋដើម្បីបង្កើនការផលិតកសិកម្មជាពិសេសេដំណាំស្រូវ ហើយព្រមទាំងយកចិត្តទុកដាក់សម្របសម្រួល គាំទ្រ និងដោះស្រាយបញ្ហាសេវា សង្គមចាំបាច់មួយចំនួនសំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង ហើយខិតខំយកចិត្តទុកដាក់ ផ្តល់សេវាអត្រានុកូលដ្ឋានជូនប្រជាជនស្របតាមបែបបទនីតិវិធី និងគោលការណ៍របស់ក្រសួង ឬស្ថាប័នមានសមត្ថកិច្ច ។ លោក ក្អោប រ៉ន បានបញ្ជាក់ថារដ្ឋបាលសង្កាត់ជ្រាវគឺជាច្រកចេញចូលតែមួយសម្រាប់ផ្តល់សេវារដ្ឋបាលជូនប្រជាជន ស្របតាមបែបបទ និងនីតិវិធីនៃការ ផ្តល់សេវារដ្ឋបាល ព្រមទាំងខិតខំព្យាយាមដោះស្រាយរាល់សំណើរ សំណូមពរ របស់ប្រជាពលរដ្ឋដោយ ភាពយុត្តធម៌ ត្រឹមត្រូវ និងទទួលខុសត្រូវខ្ពស់។ នៅក្នុងឱកាសនោះផងដែរលោក លេង ពលៈ អភិបាលរងក្រុងសៀមរាប ក៍បានមានប្រសាសន៍ណែនាំ ដល់សមាជិកក្រុមប្រឹក្សាដែលជាប់ឆ្នោតអាណត្តិថ្មីទាំងអស់ អោយរក្សា សាមគ្គីភាពផ្ទៃក្នុងអោយបានល្អ ហើយសហការគ្នា ដើម្បី ជួយបម្រើប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន អោយបានល្អប្រសើរ ឈានទៅមានជំនឿទុកចិត្តហើយ ប្រជាពលរដ្ឋគាំទ្រ បោះឆ្នោតជួននៅអាណត្តិក្រោយៗទៀត ។ត្រូវបន្តនិរន្តរភាព នៃការដឹកនាំគ្រប់គ្រង និងអភិវឌ្ឍនៅមូលដ្ឋានក្នុងអាណត្តិ៥ឆ្នាំទៅមុខបន្តទៀត ដោយបន្តគ្រប់គ្រង និងការអភិវឌ្ឍមូលដ្ឋាន ពីក្រុមប្រឹក្សាសង្កាត់អាណត្តិចាស់ សំដៅធានាឱ្យមាននិរន្តរភាពក្នុងកិច្ចការរដ្ឋបាល និងការផ្តល់សេវា ព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋានជាបន្តទៀត។ លោកអភិបាលរងក្រុង ក៍បានមានប្រសាសន៍បញ្ជាក់ថា៖ «ក្នុងនាមជាសមាជិកក្រុមប្រឹក្សាដែលបានជាប់ឆ្នោត ទោះបីជាអស់លោក លោកស្រី មានសមាសភាព មកពីគណបក្សនយោបាយតែមួយ ឬគណបក្សនយោបាយ ផ្សេងៗគ្នាក៏ពិតមែន ប៉ុន្តែតាមគោលការណ៍ច្បាប់ ក្រុមប្រឹក្សា គឺជាតំណាងឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល»។ លោកលេង ពលៈ ក៍បានស្នើដល់ សមាជិកក្រុមប្រឹក្សា នៅក្នុងអាណត្តិការងារ ៥ ឆ្នាំនេះ ត្រូវខិតខំបំពេញតួនាទី ភារកិច្ចក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការក្នុងមូលដ្ឋានរបស់ខ្លួន ហើយត្រូវ ចេះសម្របសម្រួល និង ផ្តល់ឱកាសឱ្យគ្នាទៅវិញទៅមក ដើម្បីឱ្យបញ្ចេញមតិយោបល់ ដើម្បីយកមតិយោបល់នោះជាឧត្តមប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ ព្រមទាំងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព ដោយយុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ ព្រោះពេលដែលមកកាន់តំណែង ជាក្រុមប្រឹក្សានេះគឺត្រូវទទួលខុសត្រូវចំពោះប្រជាពលរដ្ឋទាំងអស់គ្នាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង