**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

ប្រធានស្តីទីព្រឹទ្ធសភា ចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ នៅទូទាំង ក្រុង ស្រុកទាំង១០ ក្នុងខេត្តកំពង់ចាម

កំពង់ចាម៖ ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានដឹកនាំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ អញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងមន្ត្រីអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ នៅទូទាំង ក្រុង ស្រុកទាំង១០ ក្នុងខេត្តកំពង់ចាម  សរុបចំនួន ២១២៩នាក់ ដើម្បីផ្សព្វផ្សាយអំពីសភាពការណ៍កម្ពុជា និងពិភពលោកនាពេលបច្ចុប្បន្ន និងសមិទ្ធផលនានា ក៏ដូចជាស្វែងយល់អំពីតម្រូវការ និងសំណូមពរផ្សេងៗនៅមូលដ្ឋាន។

បន្ទាប់ពីការធ្វើបទឧទ្ទេសនាមដោយ ឯកឧត្តម លោកជំទាវសមាជិក សមាជិកា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ស្តីពីការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ផែនការអភិវឌ្ឍន៍មូលដ្ឋាន និងការគ្រប់គ្រងថវិកាឃុំ សង្កាត់ ព្រមទាំងគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ រួចមក ឯកឧត្តមប្រធានស្តីទី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតជូនដល់អង្គពិធីទាំងមូលពីសំណាក់ សម្តេចតេជោ ប្រធានព្រឹទ្ធសភានិងបានជម្រាបជូនអំពីមុខងារស្នូល សកម្មភាព និងសមិទ្ធផលសំខាន់ៗ ក្នុងសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥ ព្រមទាំងបានគូសបញ្ជាក់អំពីគុណតម្លៃមិនអាចកាត់ថ្លៃបាននៃសន្តិភាព ដែលកម្ពុជាទទួលបានតាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលមាន សម្តេចតេជោ ជាបិតាស្ថាបនិក និងជាអគ្គមគ្គុទេសឯក ដែលជាលក្ខខណ្ឌមិនអាចខ្វះបាននៅក្នុងការលើកកម្ពស់សុខមាលភាពប្រជាជន និងការអភិវឌ្ឍប្រទេសជាតិរីកចម្រើនរហូតមកដល់បច្ចុប្បន្ន។

ពាក់ព័ន្ធនឹងករណីជម្លោះព្រំដែនកម្ពុជា-ថៃ ឯកឧត្តមប្រធានស្ដីទីបានរំឮកជូនអង្គពិធីអំពីប្រវត្តិសាវតានៃ  អាណាចក្រខ្មែរ និងជនជាតិសៀម ដោយឆ្លុះបញ្ចាំងអំពីឬសគល់បញ្ហា ជាពិសេសការបំភ្លៃសច្ចៈភាពប្រវត្តិសាស្ត្រ ការលួចចម្លងប្រពៃណី វប្បធម៌ និងអរិយធម៌ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជាតិកម្ពុជា ដែលមានចារឹកទុកនៅលើទំព័រប្រវត្តិសាស្ត្រ និងសិលាចារឹកនៃប្រាង្គប្រាសាទនានា ជាភស្តុតាង។

ជាមួយគ្នានេះ ឯកឧត្តមប្រធានស្ដីទី បានគូសបញ្ជាក់អំពីសុឆន្ទៈ និងគោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរួមរស់ដោយសន្តិសហវិជ្ជមាន ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ ជាមួយបណ្តាប្រទេសទាំងអស់ក្នុងពិភពលោក ដើម្បីជាគុណប្រយោជន៍ដល់សន្តិភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ការគោរពច្បាប់អន្តរជាតិ គោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ព្រមទាំងឯកសារគតិយុត្តិពាក់ព័ន្ធទាំងអស់ដែលភាគីទំាងពីរព្រមព្រៀងគ្នា គឺជាមូលដ្ឋានគ្រឹះសំខាន់ណាស់ក្នុងការកសាងទំនុកចិត្ត និងជាលក្ខខណ្ឌមិនអាចខ្វះបានក្នុងការកសាងសន្តិភាពរឹងមាំពិតប្រាកដ ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជនទាំងពីរ។

ឯកឧត្តមប្រធានស្ដីទី បានបន្ថែមថា ទោះក្នុងកាលៈទេសៈណាក៏ដោយ ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា  នៅតែប្រកាន់ខ្ជាប់ជានិច្ចនូវការអត់ធ្មត់ជាអតិបរមា  និងប្រកាន់ជំហរឥតងាករេខិតខំប្រឹងប្រែងរិះរកដំណោះស្រាយបញ្ហាតាមរយៈការចរចារដោយសន្តិវិធី នៅក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ប្រែក្លាយបន្ទាត់ព្រំដែនជាខ្សែបន្ទាត់សន្តិភាព និងអភិវឌ្ឍ។

ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានស្តីទី បានសម្តែងនូវមោទនភាពជាតិខ្ពស់បំផុត ចំពោះកម្លាំងរួបរួមសាមគ្គី ឯកភាពជាតិជាធ្លុងមួយរឹងមាំរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការនយោបាយ សាសនាទាំងក្នុង និងក្រៅប្រទេស គាំទ្រទាំងកម្លាំងកាយ ចិត្ត និងសម្ភារៈ ដល់វីរយុទ្ធជននៅសមរភូមិជួរមុខ និងបងប្អូនប្រជាជនភៀសសឹក នៅក្នុងដំណាក់កាលដែលប្រទេសជាតិទទួលរងនូវអំពើឈ្លានពានព្រៃផ្សៃព្រមទាំងសម្តែងនូវការគោរពដឹងគុណ និងកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជួរមុខកម្ពុជា នៅតាមបណ្តោយព្រំប្រទល់កម្ពុជា-ថៃ ដែលបានក្រាញននាល តស៊ូពុះពារគ្រប់បែបយ៉ាងក្នុងការការពារបូរណភាពទឹកដីកម្ពុជា។

ឯកឧត្តមបានអំពាវនាវដល់បងប្អូន បន្តជឿជាក់លើការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចតេជោប្រធានព្រឹទ្ធសភា និងសម្តេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា ដែលជាប្រមុខដឹកនាំដ៏ឆ្នើម ក្នុងការការពារបូរណភាពទឹកដី សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានស្តីទី ក៏បានលើកឡើងអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់តម្លៃប្រេងដែលកំពុងហក់ឡើង បង្កឡើងដោយសង្រ្គាមនៅមជ្ឈិមបូព៌ា និងអំពាវនាវដល់ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក បន្តអនុវត្តអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដើម្បីបង្ការ ទប់ស្កាត់ បង្រ្កាប និងបោសសម្អាតបទល្មើសនានា ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងបញ្ហាគ្រឿងញៀន។

ជាទីបញ្ចប់ ឯកឧត្តមប្រធានស្តីទី បានផ្តាំផ្ញើដល់បងប្អូនក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ ត្រូវដុសខាត់សមត្ថភាព និងរៀបចំខ្លួនឱ្យក្លាយជាមន្ត្រីសាធារណៈ គំរូសម្រាប់ត្រៀមការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ នៅឆ្នាំ២០២៧ ខាងមុខ និងចែកជូនសម្ភារៈប្រើប្រាស់មួយចំនួនជូនគ្រប់សមាជិក សមាជិការ ក្នុងអង្គពិធីផងដែរ៕

អត្ថបទដែលជាប់ទាក់ទង