**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

កម្ពុជាជំរុញសហគមន៍ចូលរួមទប់ស្កាត់ប្លាស្ទិកនៅតាមតំបន់ទន្លេមេគង្គ

កំពង់ចាម៖ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅវិទ្យាល័យកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ឯកឧត្តម កូប រ៉លី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក គន់ សុភា អភិបាលរងខេត្តកំពង់ចាម បានអញ្ជេីញជាគណ:អធិបតី​ក្នុងយុទ្ធនាការផ្សព្វផ្សាយ ស្តីពីការទប់ស្កាត់ការបំពុលដោយប្លាស្ទិកសម្រាប់សហគមន៍ និងទន្លេមេគង្គនៅកម្ពុជា គាំទ្រដោយមូលនិធិពិសេសសហប្រតិបត្តិការមេគង្គ-ឡានឆាង​ និងដោយមានការចូលរួមដោយ​ថ្នាក់ដឹកនាំ មន្ត្រីក្រសួងបរិស្ថាន​ មន្ទីរបរិស្ថានខេត្តកំពង់ចាម តំណាងរដ្ឋបាលស្រុកកំពង់ចាម តំណាងរដ្ឋបាលស្រុកកំពង់សៀម តំណាងរដ្ឋបាលស្រុកកោះសូទិន តំណាងរដ្ឋបាលក្រុងកំពង់ចាម តំណាងឃុំសង្កាត់ នៃស្រុកកោះសូទិន និងក្រុងកំពង់ចាម រួមទាំងលោកគ្រូ អ្នកគ្រូ យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម យុវជនស.ស.យ.ក សិស្សានុសិស្សវិទ្យាល័យកោះសូទិន និងក្រុមហ៊ុនប្រមូលសំរាម សរុបប្រមាណ៣០០រូប។

យុទ្ធនាការនេះបានរៀបចំឡើងក្រោមការគាំទ្រពីមូលនិធិពិសេសមេគង្គ-ឡានឆាង តាមរយៈស្ថានទូតចិនប្រចាំកម្ពុជា និងសម្របសម្រួលមូលនិធិពីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម កូប រ៉លី អនុរដ្ឋលេខាធិការបានមានប្រសាសន៍បើក ដោយសង្កត់ធ្ងន់លើសារៈសំខាន់ និងសារសំខាន់ៗរបស់ក្រសួងបរិស្ថានដោយផ្អែកលើយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ក្រោមការដឹកនាំ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន សម្រាប់ការចូលរួមយ៉ាងសកម្មពីមន្រ្តីរាជការ និងប្រជាជនគ្រប់ស្រទាប់ចូលរួមលើកកម្ពស់ និងប្រែក្លាយបរិស្ថានកម្ពុជាឱ្យកាន់តែល្អប្រសើរស្របតាមស្នូលយុទ្ធសាស្ត្រចំនួន ៣ គឺ ១-ភាពស្អាត ២-ភាពបៃតង និង ៣-ចីរភាព។

ឯកឧត្តមក៏បានលើកពីផលប៉ះពាល់ប្លាស្ទិកចំពោះបរិស្ថាន ជាពិសេសផលប៉ះពាល់សុខភាពដែលកើតចេញប្លាស្ទិក និងបានផ្តល់សារអប់រំលើកកម្ពស់ការយល់ដឹងរបស់អ្នកចូលរួម និងកាត់បន្ថយការប្រើប្រាស់ ការបដិសេធ ការញែកសំណល់ប្លាស្ទិក ការប្រមូលសម្រាប់កែច្នៃប្លាស្ទិក ការប្រើប្រាស់ឡើងវិញ និងការបង្កើតជម្រើសប្លាស្ទិក ដើម្បីសហគមន៍៕

អត្ថបទដែលជាប់ទាក់ទង