**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

មហាសេដ្ឋី និងជាស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates លុបចោលសុន្ទរកថាសំខាន់របស់ខ្លួននៅក្នុងសន្និសីទ AI Impact Summit នៅទីក្រុងញូដេលី


បរទេស៖ លោក Bill Gates មហាសេដ្ឋី និងស្ថាបនិកក្រុមហ៊ុន Microsoft បានលុបចោលសុន្ទរកថាសំខាន់របស់ខ្លួននៅក្នុងសន្និសីទ AI Impact Summit នៅទីក្រុងញូដេលី ប្រទេសឥណ្ឌា នៅវេលាចុងក្រោយ បន្ទាប់ពីការត្រួតពិនិត្យជាសាធារណៈឡើងវិញអំពីទំនាក់ទំនងអតីតកាលរបស់លោកជាមួយ Jeffrey Epstein បានកើនឡើង។

មូលនិធិ Gates បានបញ្ជាក់ថា ការសម្រេចចិត្តនេះមានគោលបំណងដើម្បីរក្សាឱ្យការពិភាក្សានៅសន្និសីទផ្តោតលើប្រធានបទបញ្ញាសិប្បនិម្មិត (AI) ជាចម្បង មិនឲ្យរឿងវិវាទខាងក្រៅបង្វែរចំណាប់អារម្មឡេីយណ៍។ តំណាងមូលនិធិម្នាក់បានចូលរួមជំនួសលោក Gates នៅព្រឹត្តិការណ៍នេះ។​ការដកខ្លួនរបស់លោកកើតឡើងបន្ទាប់ពីមានការបញ្ចេញឯកសារថ្មីៗពីអាជ្ញាធរសហរដ្ឋអាមេរិក ដែលបានលើកឡើងម្តងទៀតអំពីទំនាក់ទំនងមុនៗរវាង Gates និង Epstein ដែលជាអ្នកហិរញ្ញវត្ថុដែលធ្លាប់ត្រូវបានផ្តន្ទាទោសពីបទពាក់ព័ន្ធនឹងអំពើផ្លូវភេទ។ ការបង្ហាញឯកសារនេះបានបង្កើនការចាប់អារម្មណ៍ពីសារព័ត៌មាន និងសាធារណៈជាថ្មី។

កន្លងទៅ លោក Gates បានទទួលស្គាល់ថា លោកបានជួប Epstein ច្រើនដងក្នុងរយៈពេលឆ្នាំ ២០១១ ដល់ ២០១៤ ដោយអះអាងថា ការជួបពាក់ព័ន្ធនឹងការងារសប្បុរសធម៌។ ទោះយ៉ាងណា លោកបានបដិសេធការចោទប្រកាន់អវិជ្ជមាន និងបាននិយាយថា ការភ្ជាប់ទំនាក់ទំនងជាមួយ Epstein គឺជា “កំហុស” ដែលលោកសោកស្តាយ។

សន្និសីទ AI នៅញូដេលីនៅតែបន្តប្រព្រឹត្តទៅ ដោយមានមេដឹកនាំ និងអ្នកបច្ចេកវិទ្យាអន្តរជាតិជាច្រើនចូលរួម រួមមាននាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នាយកប្រតិបត្តិ OpenAI លោក Sam Altman និងនាយកប្រតិបត្តិ Google លោក Sundar Pichai។

អ្នកវិភាគនិយាយថា ការអវត្តមានរបស់ Gates បានក្លាយជាប្រធានបទសំខាន់មួយនៅជុំវិញសន្និសីទ ប៉ុន្តែព្រឹត្តិការណ៍នៅតែបន្តដោយផ្តោតលើអនាគតនៃបច្ចេកវិទ្យា AI ៕

អត្ថបទដែលជាប់ទាក់ទង