**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ភាពរស់រវើកនៃAIក្នុងកម្មវិធីរាត្រីសមោសរទទួលអំណរឆ្នាំមមី បង្ហាញពីបច្ចេកវិទ្យានិងសិល្បៈចិនកាន់តែអច្ឆរិយៈ

«រាត្រីសមោសរទទួលអំណរឆ្នាំថ្មីប្រពៃណីចិន» ដែលបានចាប់កំណើតតាំងពីឆ្នាំ១៩៨៣ គឺជាជំហាននៃនវានុវត្តវប្បធម៌របស់ចិននាសម័យទំនើបរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ហើយបានពាំនាំដែលមិនត្រឹមតែក្តីសង្ឃឹមដល់ប្រជាជាតិចិនដែលបាននិងកំពុងត្រៀមខ្លួនរួចរាល់ទទួលអំណរឆ្នាំថ្មីប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាវេទិកាសំខាន់មួយពីមួយដំណាក់កាលទៅមួយដំណាក់កាលសម្រាប់ការរួមបញ្ចូលបច្ចេកវិទ្យាទៅក្នុងទម្រង់ពហុចម្រុះនៃវប្បធម៌ប្រពៃណីចិនក្នុងយុគសម័យថ្មី។ បទពិសោធន៍សម្បូរបែបនិងភាពច្នៃប្រឌិតនៃវិទ្យាសាស្រ្តបច្ចេកវិទ្យារបស់ចិនត្រូវបានរំលេចបញ្ចូលទៅក្នុងកម្មវិធីសម្តែងសិល្បៈក្នុងរាត្រីសមោសរនេះ សម្រាប់បញ្ជាក់ពីសក្ខីភាពនូវទំហំសុភមង្គល កម្រិតវិបុលភាពជីវភាពរបស់ប្រជាជនចិនដល់ពិភពលោកទាំងមូល។ តាមរយៈការបង្ហាញសិល្បៈប្រកបដោយភាពច្នៃប្រឌិតនេះ ប្រជាជនចិនរួមជាមួយជនបរទេសបានទស្សនាយ៉ាងរីករាយនិងពោរពេញដោយក្តីសង្ឃឹមចំពោះអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសចិនក្រោមការដឹកនាំប្រកបដោយត្រីវិស័យដ៏ត្រឹមត្រូវក្រៃលែងរបស់បក្សកុម្មុយនិស្តចិន។

«រាត្រីសមោសរទទួលអំណរឆ្នាំថ្មីប្រពៃណីចិន» ដែលជាកម្មវិធីអាទិភាពសំខាន់មួយរបស់នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៃរាត្រីមុនការមកដល់ឆ្នាំថ្មីតែងបានទាក់ទាញអារម្មណ៍របស់ប្រជាជនចិនក្នុងចរន្តនៃវិញ្ញាណសាមគ្គីភាពក្នុងគ្រួសារ ភាពសប្បាយរីករាយជាមួយមិត្តភក្តិ និងមោទកភាពជាតិក្នុងភាពលន្លង់លន្លោចតាមរយៈការសម្តែងសិល្បៈដោយបានរួមបញ្ចូលបច្ចេកវិទ្យាAI។ ឆាកសម្តែងឆ្នាំ២០២៦នៃរាត្រីសមោសរទទួលអំណរឆ្នាំមមី ប្រទេសចិនបានបញ្ចូលបច្ចេកវិទ្យាសម្រាប់បង្កើតទិដ្ឋភាពទាក់ទាញ និងទំនិញភាពបែបនវានុវត្តថ្មីៗ ដូចជា មនុស្សយន្តឆ្លាតវៃដែលសម្តែងរបាំ សម្តែងក្បាច់គុនបុរាណចិន ការតម្លើងសិល្បៈដែលមានលំនាំរូបសេះរាប់ពាន់ក្បាលរត់ក្នុងទម្រង់ដ៏ស្វាហាប់ ក្នុងល្បឿនដ៏លឿនក្នុងដែនដីរបស់ប្រទេសចិនពោរពេញដោយបៃតងភាពស្របតាមរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ដោយនេះមិនត្រឹមបង្ហាញពីវឌ្ឍនភាពបច្ចេកវិទ្យាថ្មីរបស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងរំលេចពីអំណាចសុខដុមនីយកម្មដ៏ខ្លាំងក្លារបស់ប្រជាជាតិចិនតាមរយៈសូចនាករដែលបានគូសបញ្ជាក់ក្នុងឆ្នាំ២០២៥ថាមានប្រមាណជាង $១៣,៩០០ដុល្លារអាមេរិក ហើយកំពុងបន្តកំណើនតាមរយៈផែនការជាតិ៥ឆ្នាំលើកទី១៥ដែលប្រទេសចិនកំពុងអនុវត្តចាប់ពីឆ្នាំ២០២៦នេះ។

«រាត្រីសមោសរទទួលអំណរឆ្នាំថ្មីប្រពៃណីចិន» ឆ្នាំ២០២៦ ឆ្នាំមមី តាមរយៈបច្ចេកវិទ្យាAI នោះអ្នកបច្ចេកទេស និងសិល្បករចិនអាចបង្កើតសិល្បៈដែលផ្លាស់ប្ដូរបានដោយស្វ័យប្រវត្តិ ដើម្បីឆ្លើយតបទៅនឹងបរិយាកាស និងការចូលរួមរបស់ទស្សនិកជន។ វិធីសាស្ត្ររបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននេះមិនត្រឹមបង្កើនភាពទាក់ទាញនៃកម្មវិធីទេ ថែមទាំងបង្កើនឱកាសឲ្យសិល្បករ និងអ្នកបច្ចេកទេសមានសេរីភាពក្នុងការបង្ហាញនូវការច្នៃប្រឌិតថ្មីៗ បែបដែលស្របទៅនឹងបច្ចេកវិទ្យា និងវប្បធម៌ក្នុងយុគសម័យសតវត្សរ៍ទី២១ដែលជាសតវត្សរ៍ចិនទៀតផង។ ជាតថភាព បច្ចេកវិទ្យាAI បានចូលរួមក្នុងគ្រប់ទិដ្ឋភាពទាំងអស់របស់ប្រទេសចិន លើគ្រប់វិស័យ លើគ្រប់មុខងារ ហើយបានឆក់ស្រូបទាញយកដួងចិត្តរបស់មនុស្សជាតិតាមរយៈការបញ្ចូលទៅក្នុងសិល្បៈចិន ដែលលទ្ធភាពនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សង្គមមនុស្សជាតិដោយវាមិនត្រឹមបង្កើតបរិយាកាសសប្បាយរីករាយ និងជួយពង្រឹងការតភ្ជាប់សហគមន៍នៅក្នុងប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងបាននាំមនុស្សជាតិយល់កាន់តែស៊ីជម្រៅពីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដូចទៅនឹងលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤ដោយមិនត្រឹមបង្ហាញពី«ទំហំ»នៃទិន្នន័យអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិចិនក្នុងកំណើន៥%ប៉ុណ្ណោះទេ ថែមទាំងផ្តោតយ៉ាងសំខាន់លើ «គុណភាព»នៃការអភិវឌ្ឍសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយរបស់មនុស្សជាតិ បន្តបោះជំហានឆ្ពោះទៅមុខឈានទៅសម្រេចបានគោលដៅដ៏មហិមាស្តីពីការធ្វើទំនើបកម្មតាមបែបផែនចិន។

ជារួម «រាត្រីសមោសរទទួលអំណរឆ្នាំថ្មីប្រពៃណីចិន ឆ្នាំមមី» ដែលបានរៀបចំឡើងដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ជាគំរូល្អនៃការរួមបញ្ចូលបច្ចេកវិទ្យា និងវប្បធម៌ប្រពៃណី ដោយបញ្ជាក់យ៉ាងច្បាស់ថា បច្ចេកវិទ្យាAIបាននិងកំពុងក្លាយជាឧបករណ៍សំខាន់ក្នុងការរក្សា និងបង្កើនតម្លៃវប្បធម៌បុរាណ កែលម្អឧត្តមានុភាពជាតិចិន និងបង្កើនទំនាក់ទំនងសកលនៅលើឆាកអន្តរជាតិ។ ជាសច្ចភាពដែលយើងមិនអាចប្រកែកបាន នោះគឺ«រាត្រីសមោសរទទួលអំណរឆ្នាំថ្មីប្រពៃណីចិន»ដែលមិនត្រឹមតែជាការបង្ហាញសិល្បៈប៉ុណ្ណោះទេ ថែមទាំងជាវេទិកាដ៏មានតម្លៃសម្រាប់ការបង្រៀន ការច្នៃប្រឌិត និងការផ្សព្វផ្សាយវប្បធម៌ចិនទៅកាន់សហគមន៍មនុស្សជាតិដែលកំពុងទទួលអំណរជាមួយជនជាតិចិន៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង