**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់

អាជ្ញាធរជាតិអប្សរា កំពុងជួសជុលខ្លោងទ្វារខាងជើងនៃប្រាសាទមេបុណ្យខាងកើត ដែលរងការខូចខាតទ្រុឌទ្រោម

សៀមរាប៖ ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលខ្លោងទ្វារខាងជើងនៅប្រាសាទមេបុណ្យខាងកើត ដែលបានរងការខូចខាតទ្រុឌទ្រោមដោយកត្តាជាច្រើន។

លោក សូរ ប៉ោត ជាស្ថាបត្យករ និងបុរាណវិទូបានឱ្យដឹងថា ផ្អែកលើផែនទីហានិភ័យ ខ្លោងទ្វារខាងជើងមានកម្រិតហានិភ័យខ្ពស់ និងត្រូវធ្វើការជួសជុលបន្ទាន់ ដើម្បីទប់ស្កាត់ និងបញ្ចៀសការរលុះធ្លាក់នៃប្រាង្គ។ ក្នុងនោះ ក្រុមការងារផ្តោតសំខាន់ទៅលើការជួសជុលគ្រឹះ និងជញ្ជាំងថ្មបាយក្រៀម ដែលព័ទ្ធជុំវិញជារចនាសម្ពន្ធសម្រាប់ទ្រទ្រង់ដល់តួប៉មឥដ្ឋផ្នែកខាងលើ ដោយធ្វើការសម្អាតយកកំណកដីចេញពីតាមចន្លោះថ្នេរថ្ម និងកន្លែងប្រេះ រួចបិតបាយអឡើងវិញ ដើម្បីធានាមិនឲ្យទឹកជ្រាបចូល។ ដោយឡែកសម្រាប់ទីតាំងណាដែលថ្មនៅមានគុណភាពល្អ យើងរក្សាទុកដដែល លើកលែងតែថ្មអស់គុណភាព និងពុកផុយ ដែលត្រូវជំនួសដោយថ្មថ្មី ប៉ុន្តែត្រូវរក្សាទម្រង់ដើមទៅតាមបច្ចេកទេស។
គម្រោងនេះបានចាប់ផ្តើមពីចុងឆ្នាំ២០២៥ ហើយគ្រោងនឹងបញ្ចប់ក្នុងខែមេសា ឆ្នាំ២០២៦ខាងមុខ។ មកដល់ពេលនេះ ដំណើរការជួសជុលសម្រេចលទ្ធផលបានប្រមាណជាង៥០ភាគរយហើយ។

សូមជម្រាបជូនថា ប្រាសាទមេបុណ្យខាងកើត ជាប្រាសាទភ្នំមួយ ស្ថិតនៅចំកណ្តាលបារាយណ៍យសោធរតដាក (បារាយណ៍ខាងកើត)។ ប្រាសាទនេះ មានអាយុកាលចាស់ជាងប្រាសាទប្រែរូប កសាងឡើងក្នុងរជ្ជកាល ព្រះបាទរាជេន្រ្ទវម៌្មទី២ នាសតវត្សទី១០ ដើម្បីឧទ្ទិសថ្វាយបុព្វការីជន៕

អត្ថបទដែលជាប់ទាក់ទង