**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បញ្ជូនកម្លាំងនគរបាលជាង១០០នាក់ រថយន្តទឹក១១គ្រឿង ចុះជួយពន្លត់ករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ កាលពីវេលាម៉ោង ២១:២០នាទីយប់ ថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០២៦ មានករណីអគ្គីភ័យមួយបានឆាបឆេះផ្ទះសំណាក់យីហោ ខេមរា និងទីតាំងលក់សំបុត្ររថយន្តក្រុងដឹកអ្នកដំណើរយីហោ កាពីតូល នៅតាមផ្លូវជាតិលេខ ៥ស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ស្នងការរង ការងារសេនាធិការ បានដឹកនាំកម្លាំងនគរបាលជំនាញ ពន្លត់អគ្គីភ័យ និងកម្លាំងនគរបាលតាមបណ្តាក្រុង/ស្រុក រួមមានកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ ស្រុកអូរជ្រៅ ស្រុកមង្គលបូរី កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនតូចលេខ៩១១,៨៩១ នាំយករថយន្តទឹក ចំនួន១១គ្រឿង កម្លាំងសរុប១៥០នាក់ សហការជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ ក្រុមពន្លត់អគ្គីភ័យមកពីបណ្តាក្រុមហ៊ុនកាស៊ីណូ ចុះជួយអន្តរាគមន៍ពន្លត់ទីតាំងកើតហេតុ។

ប្រតិបត្តិការជួយពន្លត់អគ្គីភ័យនេះ នគរបាលយើងបានប្រើប្រាស់រថយន្តដឹកទឹកចំនួន១១គ្រឿង ទឹកចំនួន១៩ធុង រហូតដល់ម៉ោង១១យប់ទើប ភ្លើងបានរលត់ទាំងស្រុង និងគ្រប់គ្រងបាន១០០ភាគរយ មិនឆេះរាលដល់ទៅកន្លែងដ៏ទៃទៀត។ ហេតុការនេះមិនបានបណ្តាលឲ្យបានជនណាម្នាក់ស្លាប់បាត់បង់ជីវិតទេ មានតែពលរដ្ឋម្នាក់រងរបួសស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។ ផ្ទះចំនួន២ទីតាំង ដែលមួយទីតាំងមានទំហំ ៨៨ម៉ែត្រx៣០ម៉ែត្រ ត្រូវបានភ្លើងឆេះទាំងស្រុង៕

អត្ថបទដែលជាប់ទាក់ទង