**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា

លោក ដូណាល់ ត្រាំ៖ ទីក្រុងវ៉ាស៉ីនតោន កំពុងចរចាកិច្ចព្រមព្រៀងមួយជាមួយថ្នាក់ដឹកនាំគុយបា បន្ទាប់ពីរូបលោកបានគំរាមធ្វើការបិទខ្ទប់ប្រេង

វ៉ាស៉ីនតោន៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ទីក្រុងវ៉ាស៉ីនតោន កំពុងចរចាកិច្ចព្រមព្រៀងមួយជាមួយថ្នាក់ដឹកនាំគុយបា បន្ទាប់ពីរូបលោកបានគំរាមធ្វើការបិទខ្ទប់ប្រេង ដើម្បីបង្កើនសម្ពាធលើ​ប្រទេសដែនកោះតំបន់ Caribbean មួយនេះ។

លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «គុយបាគឺជាប្រទេសបរាជ័យមួយ និងជាយូរមកហើយ ប៉ុន្តែឥឡូវនេះ គុយបាលែងមានវ៉េណេស៊ុយអេឡា ដើម្បីជួយជ្រោមជ្រែងទៀតហើយ។ ហេតុដូច្នេះ យើងកំពុងជជែកជាមួយរដ្ឋាភិបាលគុយបា ដើម្បីមើលថាតើ ស្ថានការណ៍នឹងទៅជាយ៉ាងណា។ ខ្ញុំគិតថា យើងនឹងសម្រេចបានកិច្ចព្រមព្រៀងមួយជាមួយគុយបា»។ យ៉ាងណាមិញ លោកប្រធានាធិបតីអាមេរិក មិនបានបញ្ជាក់លម្អិតជាងនេះទៀតទេ។

រដ្ឋបាលអាណត្តិទី២របស់លោក ត្រាំ បានបង្កើនសម្ពាធលើគុយបា ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីឆ្នេររដ្ឋ Florida ចាប់តាំងតែពី​ថ្ងៃទី៣ ខែមករា ជាពេលដែលយោធាអាមេរិក បានបើកប្រតិបត្តិការវាយប្រហារចាប់ខ្លួន ប្រធានាធិបតីវ៉េណេស៊ុយអេឡា​លោក Nicolas Maduro ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ទីក្រុងឡាហាវ៉ាន់ ហើយវ៉េណេស៊ុយអេឡា គឺជាប្រភពដ៏ចម្បងសម្រាប់​ការផ្គត់ផ្គង់ប្រេងទៅឱ្យគុយបា។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន លោក ត្រាំ បានចេញបទបញ្ជាប្រតិបត្តិមួយ ដែលគំរាមដំឡើងពន្ធគយបន្ថែម​ទៅលើបណ្តាប្រទេសឡាយណា ដែលលក់ប្រេងឱ្យគុយបា។ ត្រឹមតែមួយថ្ងៃក្រោយមក ប្រជាជនគុយបាត្រូវគេមើលឃើញនាំគ្នាទៅតម្រង់ជួរ នៅតាមស្ថានីយប្រេងឥន្ធនៈក្នុងរដ្ឋធានីឡាហាវ៉ាន់៕

អត្ថបទដែលជាប់ទាក់ទង