**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

មន្ត្រីសន្តិសុខកំពូលអ៉ីរ៉ង់៖ មានភាពរីកចម្រើនឆ្ពោះទៅរកកិច្ចចរចាជាមួយសហរដ្ឋអាមេរិក បើទោះជាភាពតានតឹងរវាងប្រទេសទាំង២ មិនទាន់មានភាពធូរស្រាលក៏ដោយ

ប៉ារីស៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP មន្ត្រីសន្តិសុខកំពូលរបស់អ៉ីរ៉ង់ កាលពីថ្ងៃសៅរ៍ ទី៣១ ខែមករា បាននិយាយថាមានភាពរីកចម្រើនឆ្ពោះទៅរកកិច្ចចរចាជាមួយសហរដ្ឋអាមេរិក បើទោះជាភាពតានតឹងរវាងប្រទេសទាំង២ មិនទាន់មានភាពធូរស្រាលក៏ដោយ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលស្គាល់ថាសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ពិតជាកំពុងចរចាគ្នាពិតមែន បន្ទាប់ពីប្រធានក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៉ីរ៉ង់ លោក Ali Larijani បាននិយាយថាតេហេរ៉ង់កំពុងត្រៀមខ្លួនសម្រាប់កិច្ចចរចាជាមួយទីក្រុងវ៉ាស៊ីនតោន ខណៈមានភាពរីកចម្រើនឆ្ពោះទៅរកកិច្ចចរចា។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានលើកឡើងថាអ៉ីរ៉ង់គួរតែយល់ព្រមទទួលយកកិច្ចព្រមព្រៀងមួយគ្មានអាវុធនុយក្លេអ៊ែរ ប៉ុន្តែលោកមិនដឹងនោះទេថាតើអ៉ីរ៉ង់នឹងយល់ព្រមទទួលយកកិច្ចព្រមព្រៀង បែបនេះឬក៏អត់?

«អ៉ីរ៉ង់កំពុងសន្ទនាជាមួយពួកយើង ហើយយើងនឹងបានឃើញថាតើយើងត្រូវធ្វើអ្វីមួយឬ៏អត់? ឬក៏យើងនឹងបានឃើញថាតើនឹងមានរឿងអ្វីកើតឡើង។ យើងមានកងនាវាចម្បាំងដ៏ធំកំពុងធ្វើដំណើរ សំដៅទៅរកអ៉ីរ៉ង់»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំប្រាប់ទូរទស្សន៍ Fox News។

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ផងដែរ ក្រសួងការបរទេសកាតាបានឱ្យដឹងថានាយករដ្ឋមន្ត្រីកាតា ព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman Al Thani ដែលមានតួនាទីជារដ្ឋមន្ត្រីការបរទេសផងដែរនោះ បានចូលរួមពិភាក្សាក្នុងទីក្រុងតេហេរ៉ង់ជាមួយលោក Ali Larijani កាលពីថ្ងៃសៅរ៍ ដើម្បីព្យាយាមបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់៕

អត្ថបទដែលជាប់ទាក់ទង