**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ឯកឧត្តម លី ធុជ ដឹកនាំកិច្ចប្រជុំលើកទី១ នៃក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៥

ភ្នំពេញ៖ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ តាងនាមឱ្យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន រួមជាមួយ លោក Enrico Gaveglia អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNDP) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ នៃក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៥ (CfR5)– សកម្មភាពមីនសម្រាប់ការអភិវឌ្ឍមនុស្ស ។

កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅនៅទីស្នាក់ការអាជ្ញាធរមីន និងតាមប្រព័ន្ធអនឡាញ ដោយមានការអញ្ជើញចូលរួមពីតំណាងស្ថានទូតលុចសំបួ អ៊ីតាលី អូស្រ្តាលី ណូវែលហ្សឺឡង់ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ និងតំណាងមូលនិធិជនពិការ។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ និងគូសបញ្ជាក់ពីសារៈសំខាន់នៃការរួមចំណែកពីប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការធានាថាសកម្មភាពមីននៅកម្ពុជាបន្តការពារអាយុជីវិត ស្ដារឡើងវិញនូវសេចក្តីថ្លៃថ្នូរ និងបើកឱកាសសម្រាប់ការអភិវឌ្ឍ។ ឯកឧត្តម បន្តទៀតថា ការរួមចំណែកនេះផងដែរ នឹងបញ្ជូនសញ្ញាដ៏រឹងមាំនៃសាមគ្គីភាពអន្តរជាតិជាមួយនឹងដំណើររបស់ប្រទេសកម្ពុជាឆ្ពោះទៅកាន់អនាគតដែលគ្មានមីន។

ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងថា ខណៈពេលដែលប្រទេសកម្ពុជាទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ជាច្រើនទសវត្សរ៍កន្លងមក ផលប៉ះពាល់ដែលនៅសេសសល់ កាន់តែមានភាពស្មុគស្មាញខ្លាំង ហើយផ្ទៃដីរងផលប៉ះពាល់ស្ថិតនៅក្នុងតំបន់សហគមន៍ដែលងាយរងគ្រោះ។ ទន្ទឹមនឹងនេះផងដែរ ភាពតានតឹងនាពេលថ្មីៗនេះនៅតាមព្រំដែនកម្ពុជា-ថៃ បានបង្កើតបញ្ហាប្រឈមផ្នែកមនុស្សធម៌ និងទាមទារឱ្យបង្កើនប្រតិបត្តិការបន្ថែមទៀត។

ឯកឧត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់ទៀតថា ទោះបីមានបញ្ហាប្រឈមទាំងនេះ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅតែបង្ហាញពីភាពជាម្ចាស់ដ៏រឹងមាំនៃវិស័យសកម្មភាពមីនក្នុងការរក្សាការរួមចំណែកផ្នែកហិរញ្ញវត្ថុ និងការណែនាំច្បាស់លាស់ក្នុងការជំរុញសកម្មភាពមីនមនុស្សធម៌ ។ ការប្តេជ្ញាចិត្តរបស់សម្តេចធិបតី បានបញ្ជាក់ជាថ្មីថា វិស័យសកម្មភាពមីន នៅតែឈរជើងយ៉ាងរឹងមាំជាអាទិភាពជាតិក្នុងការគាំទ្រសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងផ្សាភ្ជាប់ទៅនឹងការអភិវឌ្ឍជនបទ ការកាត់បន្ថយភាពក្រីក្រ និងកិច្ចគាំពារសង្គមជាដើម។

តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់ UNDP លុចសំបួ អ៊ីតាលី អូស្រ្តាលី ណូវែលហ្សឺឡង់ ដែលបានចូលរួមក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៥ ក៏ដូចជាប្រទេសជាមិត្ត និងដៃគូដទៃទៀត ដែលបានបន្តភាពជាដៃគូ និងការគាំទ្រយ៉ាងខ្ជាប់ខ្ជួនដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញអាទិភាពសកម្មភាពមីន និងរួមចំណែកក្នុងការផ្លាស់ប្តូរស្ថានភាពរស់នៅរបស់ប្រជាជនកម្ពុជា។

អត្ថបទដែលជាប់ទាក់ទង