**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់

កម្ពុជាបន្តជាគោលដៅទេសចរណ៍ការងារសង្គមរបស់សង្គមស៊ីវិលចិន

ស្រុកបន្ទាយស្រី៖ ក្នុងបរិបទនៃការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជន កម្ពុជា–ចិន សង្គមស៊ីវិលចិនជាច្រេីនដែលចាប់ពីថ្ងៃទី២៦ ខែមករា ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៦ បានជ្រើសរើសកម្ពុជាជាគោលដៅសំខាន់មួយសម្រាប់ទេសចរណ៍ការងារសង្គម ដោយបានចុះបំពេញបេសកកម្មមនុស្សធម៌ និងការសិក្សាស្រាវជ្រាវអំពីផលប្រយោជន៍សង្គមពីគម្រោងអភិវឌ្ឍនានាដែលប្រទេសចិនបានគាំទ្រកន្លងមកនៅកម្ពុជា។

នាព្រឹកថ្ងៃទី២៨ ខែ មករា ឆ្នាំ ២០២៦ ក្នុងដំណើរទស្សនកិច្ចនៅស្រុកបន្ទាយស្រី លោក Liu  Wenzhi តំណាងមូលនិធិចិនPeaceland បានដឹកនាំក្រុមការងារមកពីបណ្តាសង្គមស៊ីវិលនានារបស់ប្រទេសចិនចុះជួបជាមួយកុមារ៨រូបដែលធ្លាប់ទទួលបានការព្យាបាលវះកាត់ និងសេវាសុខាភិបាលពីក្រុមគ្រូពេទ្យចិនរបស់មន្ទីរពេទ្យបេះដូងFuwaiខេត្តយូណាន និងអង្គការ YUNDIតាមរយៈកម្មវិធីសហប្រតិបត្តិការវេជ្ជសាស្ត្រកម្ពុជា–ចិនដែលបានសម្របសម្រួលដោយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន។ កុមារទាំងនេះជាច្រើនបានជាសះស្បើយ និងអាចវិលត្រឡប់ទៅរស់នៅ និងសិក្សាដូចកុមារធម្មតា បង្ហាញពីតម្លៃមនុស្សធម៌ និងវិជ្ជាជីវៈខ្ពស់របស់ការជួយគ្នាទៅវិញទៅមករវាងប្រទេសយេីងទាំងពីរ។

លោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រី បានបញ្ជាក់ថា ដំណើរទេសចរណ៍ការងារសង្គមនេះ មិនត្រឹមតែជាការចុះមើលជាក់ស្តែងពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប៉ុណ្ណោះទេ ថែមទាំងជាស្ពានមិត្តភាពរវាងប្រជាជននៃប្រទេសយេីងទាំងពីរក្នុងកិច្ចបង្កើនការយល់ដឹង សេចក្តីជឿជាក់ និងចំណងមិត្តភាពយូរអង្វែង។

ក្នុងនាមជាអ្នកសម្របសម្រួលជាមួយសង្គមស៊ីវិលចិន លោកបណ្ឌិត ជា មុនីឫទ្ធិ បានកត់សម្គាល់ថាថា កម្ពុជាជាប្រទេសមានសក្ដានុពល និងមានភាពកក់ក្តៅក្នុងការទទួលភ្ញៀវអន្តរជាតិ ហើយនឹងបន្តជាគោលដៅសំខាន់សម្រាប់សកម្មភាពមនុស្សធម៌ ការផ្លាស់ប្តូរបទពិសោធន៍ និងការរួមចំណែកអភិវឌ្ឍន៍នាពេលអនាគត ដើម្បីរួមគ្នាឱ្យកាន់តែរឹងមាំក្នុងកិច្ចស្ថាបនាសហគមន៍ជោគវាសនារួមរកម្ពុជា-ចិន គ្រប់រដូវកាល ក្នុង យុគសម័យ ថ្មី ។

គួរបញ្ជាក់ថា សង្គមស៊ីវិលចិនទាំងនេះក៏បានចុះសួរសុខទុក្ខ និងឈ្វេងយល់បន្ថែមពីស្ថានភាពជីវភាពរស់នៅរបស់គ្រួសារដែលទទួលផលពីគម្រោងអភិវឌ្ឍនានារបស់ចិន ដូចជា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធទឹកស្អាត និងគម្រោងអភិវឌ្ឍជនបទផ្សេងៗ។ គ្រួសារទទួលផលបានបង្ហាញការថ្លែងអំណរគុណចំពោះការគាំទ្រដ៏មានន័យ ដែលបានជួយលើកកម្ពស់គុណភាពជីវិត ការចូលរួមសិក្សា និងឱកាសការងារ៕

អត្ថបទដែលជាប់ទាក់ទង