**ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍធនធានមនុស្ស**អ្នកវិ​ភាគ​បង្ហាញ​សុទិដ្ឋិ​និយម​ចំពោះ​ដំណើរ​ទស្សនកិច្ចនៅ​ចិនរបស់សម្តេច​​តេជោ ​ហ៊ុន សែន ជុំវិញ​​ដំ​ណោះ​ស្រាយប​ញ្ហាព្រំដែ​នកម្ពុជា និងថៃ**អ្នកវិភាគព្រមានថា ការលួចឆ្លងដែនទៅធ្វើការនៅថៃដោយខុសច្បាប់ ប្រឈមគ្រោះថ្នាក់ដល់ជីវិត និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សមធម៌យេនឌ័រ និងការងារដែលគិតគូរលើការថែទាំ»**ក្រសួងការងារ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលខ្នាតអន្តរជាតិអ៊ីស្រាអែល ពិភាក្សាពង្រឹងកិច្ចសហការបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការទីផ្សារការងារ**សម្ដេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន ៦**វិចារណកថា៖ ការពារបរិស្ថានរបស់យើង មុនពេលបាតុភូត អែលនីញ៉ូ (El Niño) មកដល់**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពសន្តិសុខ និងសុវត្ថិភាព នៃគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ខេត្តបន្ទាយមានជ័យ**អុីស្រាអែលប្រកាសយ៉ាងដាច់អហង្ការថា កងទ័ពរបស់ខ្លួននឹងដកចេញពីភាគខាងត្បូងប្រទេសលីបង់ លុះត្រាតែក្រុមហេសបូឡា ត្រូវបានរំសាយអាវុធទាំងស្រុង**សម្តេចតេជោ៖ ទំនាក់ទំនងរវាង គណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន ជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់សម្រាប់ការអនុវត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ**សម្តេចតេជោ៖ ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ**ក្នុងក្របខ័ណ្ឌនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្រុមការងារបច្ចេកទេសកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា រៀបចំកិច្ចប្រជុំលើកទី២ បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបប្រតិភូក្រុមហ៊ុនចិន ដែលមានបំណងវិនិយោគបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ក្នុងខេត្តកំពង់ធំ**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ

ក្រុមអ្នកជួយសង្គ្រោះឥណ្ឌូណេស៉ី កំពុងស្វែងរកយន្តហោះស៊ើបការណ៍ដែលបានបាត់ខ្លួនទៅជាមួយមនុស្ស ១១នាក់

ហ្សាការតា៖ បេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៧ ខែមករា ក្រុមអ្នកជួយសង្គ្រោះឥណ្ឌូណេស៉ី កំពុងស្វែងរកយន្តហោះស៊ើបការណ៍ជលផល ធុន ATR 42-500 ដែលបានបាត់ខ្លួនទៅជាមួយមនុស្ស ១១នាក់នៅលើនោះ។

លោក Andi Sultan មន្ត្រីទីភ្នាក់ងារជួយសង្គ្រោះក្នុងតំបន់ ប្រាប់ Reuters ថាយន្តហោះរបស់ក្រុមហ៊ុន The Indonesia Air Transport បានបាត់ការទាក់ទងជាមួយប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស វេលាម៉ោងប្រហែល ១រសៀល នៅជុំវិញតំបន់ Maros ក្នុងខេត្ត South Sulawesi។

លោក Sultan បន្ថែមថា យន្តហោះនេះធ្វើដំណើរពីខេត្ត Yogyakarta ឆ្ពោះទៅកាន់ទីក្រុង Makassar នៃខេត្ត South Sulawesi ដោយមានពីឡុត ៨នាក់ និងអ្នកដំណើរ ៣នាក់។ បុគ្គលិកប្រហែល ៤០០នាក់ មានទាំងយោធា និងប៉ូលិស ត្រូវបានដាក់ពង្រាយដើម្បីស្វែងរក ទោះបីជាកិច្ចខិតខំប្រឹងប្រែងនេះត្រូវបានរារាំងដោយអាកាសធាតុអាក្រក់ក៏ដោយ។

មន្រ្តីក្រសួងកិច្ចការសមុទ្រ និងជលផលប្រទេសឥណ្ឌូណេស៉ី លោក Pung Nugroho Saksono បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋថា យន្តហោះនេះត្រូវបានជួលដោយក្រសួង។

តាមរដ្ឋមន្ត្រីក្រសួងកិច្ចការសមុទ្រ និងជលផល លោក Sakti Wahyu Tenggono អ្នកដំណើរទាំង ៣នាក់គឺជាបុគ្គលិករបស់ក្រសួង ដែលធ្វើការឃ្លាំមើលតាមផ្លូវអាកាសលើវិស័យជលផល។

ទិន្នន័យពីគេហទំព័រតាមដានការហោះហេីរ Flightradar24 បង្ហាញឱ្យឃេីញយន្តហោះមួយគ្រឿង មានភិនភាគដូចយន្តហោះដែលបានរៀបរាប់ បានហោះឆ្ពោះទៅទិសខាងកើតលើសមុទ្រ Java ក្នុងរយៈកម្ពស់ ១០ ០០០ហ្វីត មុនពេលបាត់បង់ការគ្រប់គ្រង និងបាត់ពីប្រព័ន្ធតាមដាន៕

អត្ថបទដែលជាប់ទាក់ទង