**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ឃាត់ខ្លួនជនបរទេស៧៥នាក់សង្ស័យលបលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅ រាជធានីភ្នំពេញ

ភ្នំពេញ៖ ក្នុងយុទ្ធនាការបោសសម្អាតបទល្មើសបច្ចេកវិទ្យាទូទាំងប្រទេស គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបន្តបើកប្រតិបត្តិការ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នេះ ដោយបានឃាត់ខ្លួនជនបរទេសសរុបចំនួន ៧៥នាក់ ដែលសង្ស័យថាមានការពាក់ព័ន្ធនឹងអំពើច្បាប់ហាមឃាត់ ក្នុងនោះសង្ស័យមានការលបលួចធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងស្នាក់នៅដោយខុសច្បាប់។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានចុះអនុវត្តវិធានការរដ្ឋបាល ក្នុងភូមិសាស្ត្រខណ្ឌចំនួនពីរ រួមមាន៖ ១. ទីតាំងសណ្ឋាគារ សេវេន ហេវិន ស្ថិតនៅខណ្ឌ៧មករា ៖ ឃាត់ខ្លួនបាន ចំនួន ៣៩ នាក់ (ជនជាតិប៉ាគីស្ថាន៖ ២៦ នាក់, ជនជាតិឥណ្ឌា ១១ នាក់ និងជនជាតិបង់ក្លាដេស ០២ នាក់ ) និងទី២. ទីតាំងផ្ទះសំណាក់ C8 ស្ថិតនៅខណ្ឌសែនសុខ ឃាត់ខ្លួនបាន ៣៦ នាក់ ( ជនជាតិឥណ្ឌា ២៥នាក់ ក្នុងនោះស្រី្ត ០៤ នាក់) និងជនជាតិបង់ក្លាដេសចំនួន ១១នាក់។

ការចុះបង្ក្រាបនេះ ធ្វើឡើងស្របតាមខ្លឹមសារនៃ អនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំង រស់នៅប្រមូលផ្តុំ និងជាផ្នែកមួយនៃយុទ្ធនាការថ្នាក់ជាតិក្នុងការប្រយុទ្ធប្រឆាំង នឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

គួររម្លឹកថា ក្នុងប្រតិបត្តិការបង្រ្កាបសកម្មភាពឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា នៅទូទាំងប្រទេស ក្នុងរយៈពេល មួយសប្តាហ៍ចុងក្រោយនេះ ចាប់ពីចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ សមត្ថកិច្ចចុះប្រតិបត្តិការបង្ក្រាបសរុបបាន ៤ទីតាំង នៅរាជធានីភ្នំពេញ ចំនួន២កន្លែង  និងខេត្តបាត់ដំបង២កន្លែង ឃាត់ខ្លួនជនសង្ស័យសរុប ១២៣នាក់(ស្រី្ត៩នាក់) ក្នុងនោះជនជាតិចិន ៤៦នាក់(ស្រី្ត ៤នាក់)  ស្ត្រីជនជាតិឡាវ ១នាក់, ឥណ្ឌា ៣៦នាក់(ស្រី្ត ៤នាក់), បង់ក្លាដេស ១៣នាក់ និងប៉ាគីស្ថាន ២៧នាក់។

លេខាធិការដ្ឋានគ.ប.ឆ.ប. បានបញ្ជាក់ថា បើគិតពីថ្ងៃទី១ខែមករា ដល់ថ្ងៃទី១៦ខែមករា ឆ្នាំ២០២៦វិញ ចុះបង្ក្រាបសរុបបាន ១៤ទីតាំង នៅរាជធានីភ្នំពេញ បាត់ដំបង សៀមរាប ដោយឃាត់ខ្លួនជនសង្ស័យសរុប ១៦២ នាក់ ក្នុងនោះជនជាតិចិន ៥០នាក់, កូរ៉េខាងត្បូង៣២នាក់, ឡាវ ១នាក់, ឥណ្ឌា ៣៦នាក់(ស្រី្ត ៤នាក់), បង់ក្លាដេស ១៣នាក់, ប៉ាគីស្ថាន ២៧នាក់ និងនេប៉ាល់ ៣នាក់។ ដោយឡែក សំណុំរឿងជនជាតិនេប៉ាល់ ៣នាក់ នេះ កំពុងស្ថិតក្នុងនីតិវិធីតុលាការ ដោយសាលាដំបូងខេត្តសៀមរាបបានចេញ ដីកាឃុំខ្លួនបណ្ដោះអាសន្ន រង់ចាំការអនុវត្តនីតិវិធីតាមច្បាប់។

សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕

អត្ថបទដែលជាប់ទាក់ទង