**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

បទវិភាគ៖ការដែលអ្នកធ្វើដំណើរតាមយន្តហោះមានចំនួនលើសពី៥រយលាននាក់ ជាសក្ខីភាពនៃការលើកកម្ពស់កម្លាំងជាតិចម្រុះរបស់ប្រទេសចិន

នាពេលបច្ចុប្បន្នប្រទេសចិន មានភាពមមាញឹកលើផ្លូវអាកាសមិនធ្លាប់មានពីមុនមក ។
នាពេលថ្មីៗកន្លងទៅនេះ រដ្ឋបាលអាកាសចរណ៍ស៊ីវិលនៃប្រទេសចិនបានបង្ហាញទិន្នន័យថា គិតរហូតដល់ឆ្នាំ២០២៥ អ្នកធ្វើដំណើរតាមយន្តហោះរបស់ប្រទេសចិនមានចំនួនលើសពី៥រយលាននាក់ ប្រទេសចិនបានក្លាយជាប្រទេសដែលមានចំនួនអ្នកធ្វើដំណើរតាមយន្តហោះច្រើនបំផុតនៅលើពិភពលោក។ ទ្រង់ទ្រាយ៥រយលាននាក់ ប្រមាណ ១,៥ដងនៃចំនួនប្រជាជនរបស់អាមេរិក ចំនួននេះដែរក៏ច្រើនជាង ចំនួនប្រជាជនសរុបនៃប្រទេសអឺរ៉ុបផងដែរ ។
នៅឆ្នាំ២០២៥ លំហអ្នកធ្វើដំណើរតាមយន្តហោះរបស់ចិន ត្រូវជា៣៩ភាគរយក្នុងប្រព័ន្ធគមនាគមន៍ចម្រុះ បានកើនឡើង៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ ។ ការធ្វើដំណើរតាមយន្តហោះ គឺជាជម្រើសដែលមានតម្លៃថ្លៃរបស់មនុស្សភាគតិចមួយចំនួន ប៉ុន្តែបច្ចុប្បន្ននេះបានក្លាយជាវិធីសាស្រ្តធ្វើដំណើរធម្មតារបស់ប្រជាពលរដ្ឋ ។ ព្រមពេលជាមួយគ្នានេះ ប្រទេសចិនក៏បានពន្លឿនការស្តារឡើងវិញនូវ “ការចាប់ដៃគ្នានៅលើអាកាស”ជាមួយពិភពលោក ។
ទិន្នន័យបានបង្ហាញថា នៅឆ្នាំ២០២៥ ជើងយន្តហោះអន្តរជាតិបានស្តារឡើងវិញមានចំនួនលើសពី៩០ភាគរយនៃចំនួនឆ្នាំ២០១៩ ចំនួនដឹកជញ្ជូនអ្នកដំណើរអន្តរជាតិបានកើនឡើង២១,៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ។ សន្ទស្សន៍ទាំងពីរនេះ សុទ្ធតែជាសញ្ញាគត់សម្គាល់ថា កម្រិតនៃការតភ្ជាប់រវាងចិន និងពិភពលោកទាំងមូលបានស្តារឡើងវិញជាមូលដ្ឋាន ហើយបានឆ្ពោះទៅកាន់កម្រិតថ្មី ។
ខណៈពេលខ្សែផ្លូវហោះហើរទៅកាន់អឺរ៉ុបនិងអាមេរិកបានកើនឡើងដោយនឹងនរ ទំនាក់ទំនងខាងអាកាសចរណ៍រវាងចិន និងប្រទេសរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ក៏ត្រូវបានលើកកម្ពស់យ៉ាងខ្លាំងផងដែរ ។ ចាប់ពីឆ្នាំ២០១៧ ដល់ចុងខែមិថុនា ឆ្នាំ២០២៥ ប្រទេសចិននិងប្រទេសរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” សម្រេចបាននូវជើងហោះហើរចំនួន១លាន៥សែន៥ម៉ឺន៩ពាន់លើក បានដឹកជញ្ជូនអ្នកដំណើរចំនួន២រយលាននាក់ ដឹកជញ្ជូនទំនិញចំនួន៥លាន ៩សែន៥ម៉ឺន១ពាន់តោន ត្រូវជា៥៩,៣ភាគរយ ៥៩,២ភាគរយនិង២៥,៨ភាគរយដោយឡែកពីគ្នាក្នុងទំហំសរុបនៃការដឹកជញ្ជូនតាមអាកាសចរណ៍អន្តរជាតិ ។
នៅឆ្នាំ២០២៥ អាកាសចរណ៍ស៊ីវិលចិនបានពន្លឿនការកសាងហេដ្ឋារចនាសម័្ពន្ធ ដែលបានជំរុញឱ្យវិស័យ នេះសម្រេចបាននូវការវិនិយោគខាងអចលនាទ្រព្យចំនួនលើសពី១២០ពាន់លានយាន់ប្រាក់ចិន ហើយតំបន់សេដ្ឋកិច្ចពិសេស ដែល ផ្តោត លើ វិស័យ អាកាសចរណ៍ (Airport Economic Zones) និងចាត់ទុកព្រលានយន្តហោះជាស្នូលបានក្លាយជាចំណុចកើនឡើងថ្មីនៅទូទាំងប្រទេសចិន ។ មជ្ឈមណ្ឌលអាកាសចរណ៍អន្តរជាតិនៅសង្កាត់ ដាស៊ីន ក្រុងប៉េកាំង សង្កាត់ ភូតុង ក្រុងសៀងហៃ និងសង្កាត់ បៃហួន ក្រុងក្វាងតុងជាដើម បានអភិវឌ្ឍទៅជាសង្កាត់សេដ្ឋកិច្ចលើវិស័យអាកាសចរណ៍ចម្រុះដែលប្រមូលផ្តុំគ្នានូវឡូជីស្ទិក ពាណិជ្ជកម្ម ការតាំងពិព័រណ៍ និងផលិតកម្មបច្ចេកវិទ្យាខ្ពស់ជាដើម ។
អ្វីដែលទ្រទ្រង់ដល់ការរីកចម្រើន នៃប្រទេសខ្លាំងក្លាខាងអាកាសចរណ៍ មិនត្រឹមតែទីផ្សារនិងកិច្ចកសាងហេដ្ឋារចនាសម័្ពន្ធប៉ុណ្ណោះទេ ថែមទាំងមាន ខ្សែសង្វាក់ផលិតកម្មមានភាពម្ចាស់ការដែលមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ យន្តហោះដឹកអ្នកដំណើរ C919 ដែលផលិតដោយប្រទេសចិនមានអត្រាកាន់តែខ្ពស់ប្រកបដោយភាពនឹងនរក្នុងទីផ្សារយន្តហោះដឹកអ្នកដំណើរនៃប្រទេសចិន ។ ព្រមពេលជាមួយគ្នានេះ ដំណើរផលិតដោយខ្លួនឯងលើវិស័យគន្លឹះ ដូចជាម៉ាស៊ីបញ្ចេះអាកាសចរណ៍ ប្រព័ន្ធអគ្គិសនីអាកាសចរណ៍ សម្ភារៈអាកាសចរន៍ជាដើមក៏បានបង្កើនល្បឿនឆ្ពោះទៅមុខផងដែរ ។
ការស្តារភាពរុងរឿងរបស់អាកាសចរណ៍ស៊ីវិលចិន មិនត្រឹមតែជាការបំបែកឧបសគ្គ លើវិស័យគមនាគមន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគំរូបង្ហាញឱ្យឃើញនូវការលើកកម្ពស់កម្លាំងជាតិចម្រុះទៀតផង ។ ចាប់ផ្តើមពី “អាចហោះហើរបាន” ដល់ “ហោះហើរបានល្អ” ចាប់ផ្តើមពី “អ្នកតាមដាន” កា្លយទៅជា “អ្នកណែនាំ” ប្រទេសចិនបាននិងកំពុងចារទំព័រការអភិវឌ្ឍថ្មីលើវិស័យអាកាសចរណ៍៕

អត្ថបទដែលជាប់ទាក់ទង