**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ក្រសួងរៀបចំដែនដី នឹងចាត់វិធានការតាមច្បាប់លើជនទុច្ចរិតក្លែងជាជំនួយការឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានទាក់ទងទៅអតិថិជនគម្រោងដីឡូត៍ភូមិមរតក

ភ្នំពេញ៖ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន. ស.) បានចេញសេចក្ដីប្រកាសមួយ នឹងចាត់វិធានការតាមច្បាប់លើជនទុច្ចរិតក្លែងជាជំនួយការឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានទាក់ទងទៅអតិថិជនគម្រោងដីឡូត៍ភូមិមរតក។

តាមសេចក្ដីប្រកាសនោះបានឱ្យដឹងថា, នាពេលថ្មីៗនេះមានជនទុច្ចរិតមួយចំនួនបានឆ្លៀតឱកាសក្លែងបន្លំឋានៈជាថ្នាក់ដឹកនាំក្រសួង ជាជំនួយការផ្ទាល់របស់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងបានទាក់ទងតាមប្រព័ន្ធតេលេក្រាមទៅកាន់ប្រជាពលរដ្ឋដែលជាអតិថិជនគម្រោងដីឡូត៍ភូមិមរតក (ក្រុងស្វាយរៀង) ដែលមានទីតាំងស្ថិតនៅភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង និងអតិថិជន គម្រោងដីឡូត៍ភូមិមរតកថ្មស(ស្រុកស្វាយជ្រំ) ដែលមានទីតាំងស្ថិតភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដោយបានបោកប្រាស់ប្រជាពលរដ្ឋទាំងនោះ ឱ្យធ្វើការបង់ប្រាក់ជាថ្នូរនឹងការដោះស្រាយការលក់ទិញដីឡូត៍។

ក្រសួងរៀបចំដែនដី បានចាត់ទុកទង្វើនេះថាជាទង្វើបំពានទាំងផ្នែកផ្លូវច្បាប់ និងសីលធម៌ ដែលបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យ៉ាងធ្ងន់ធ្ងរ។

បន្ទាប់ពីបានទទួលការប្រគល់ភារកិច្ចពីរាជរដ្ឋាភិបាល, ក្រសួង ដ.ន.ស. បាននិងកំពុងខិតខំពុះពារក្នុងការសម្របសម្រួលដោះស្រាយបញ្ហាលក់ទិញរបស់ប្រជាពលរដ្ឋនៅក្នុងគម្រោងទាំងពីរខាងលើ និងឈានទៅរកការបិទបញ្ចប់ជាស្ថាពរក្នុងពេលឆាប់ៗនេះ។ រាជរដ្ឋាភិបាល សម្រេចទទួលបន្ទុករ៉ាប់រងពន្ធអាករ និងសេវាសុរិយោដី បន្ថែមទៀត ជូនដល់ប្រជាពលរដ្ឋជាអតិថិជននៃគម្រោងទាំងពីរខាងលើ។
ប្រភពដដែលបានឱ្យដឹងបន្តថា, ក្រសួងរៀបចំដែនដី នឹងសហការជាមួយក្រសួងមហាផ្ទៃ ស្ថាប័នជំនាញពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

ជាមួយគ្នានេះ ក្រសួង ដ.ន.ស. ក៏បានអំពាវនាវដល់អតិថិជនពាក់ព័ន្ធនឹងគម្រោងបុរី ខុនដូ ឬ ដីឡូត៍ ដែលកំពុងមានបញ្ហា និងកំពុងសម្របសម្រួលដោះស្រាយនៅក្រសួងទាំងអស់ មានការប្រុងប្រយ័ត្នចំពោះករណីឆបោក និងក្លែងបន្លំគ្រប់ប្រភេទ និងស្នើសុំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់ សហការចូលរួមសម្របសម្រួល និងដោះស្រាយរួមគ្នាប្រកបដោយភាពស្មោះត្រង់ និងឆន្ទៈខ្ពស់បំផុត៕

អត្ថបទដែលជាប់ទាក់ទង