**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

កម្មសិក្សាការី ១១០នាក់ បានចូលវគ្គហ្វឹកហ្វឺនបំប៉ន នាយទាហាន ថ្នាក់កងអនុសេនាតូច-ធំ កាំភ្លើងធំកងទ័ពជើងគោក

ភ្នំពេញ៖ នៅបញ្ជាការដ្ឋានកាភ្លើងធំ កងទ័ពជើងគោក ស្ថិតនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំពិធីបើកវគ្គហ្វឹកហ្វឺនបំប៉ន ថ្នាក់កងអនុសេនាតូច កងអនុសេនាធំ កាំភ្លើងធំកងទ័ពជើងគោក ស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ពៅ សុខា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ ។

ឧត្តមសេនីយ៍ត្រី រ័ត្ន វណ្ណេត មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក បានឧទ្ទេសនាមស្តីពីតួនាទី ភារកិច្ចស្នូលបញ្ជាការដ្ឋានកាំភ្លើងធំ ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងទីបញ្ជាការ ការងារហ្វឹកហ្វឺន រួចមក លោកវរសេនីយ៍ឯក ហេង សុធា មេបញ្ជាការរង ប្រធានទទួលបន្ទុកហ្វឹកហ្វឺន បញ្ជាការដ្ឋានកាំភ្លើងធំ បានឲ្យដឹងថា៖ វគ្គហ្វឹកហ្វឺនបំប៉ននាយទាហានថ្នាក់កងអនុសេនាតូច-ធំ កាំភ្លើងធំកងទ័ពជើងគោក ត្រូវបានបែងចែកជា ៣ថ្នាក់ រួមមាន៖ ថ្នាក់ស៊ើបការណ៍ សិក្សារយ:ពេល ៦១ថ្ងៃ សិក្សាលើមុខវិជ្ជា អប់រំចិត្តសាស្ត្រ , ឋានលេខា និងឧបករណ៍ , មុខវិជ្ជាស៊ើបការណ៍ វាស់វែង , មុខវិជ្ជាបាញ់ និងត្រួតពិនិត្យលទ្ធផល ។ ថ្នាក់កាំភ្លើងធំអូសសណ្តោង ( ១២២ដេ៣០) សិក្សារយៈពេល ៦១ថ្ងៃ សិក្សាមេរៀន អប់រំចិត្តសាស្ត្រ , ឋានលេខា ឧបករណ៍ , មុខវិជ្ជាវាស់វែង , មុខវិជ្ជាសព្វាវុធ , និងការងារទីតាំង និងថ្នាក់កាំភ្លើងធំធុនលីសែង ( ត្បាល់ដេការ ) សិក្សារយៈពេល ៦១ថ្ងៃ មេរៀនរួមមាន អប់រំចិត្តសាស្ត្រ , ឋានលេខា ឧបករណ៍ , មុខវិជ្ជាវាស់វែង , កាំភ្លើងធំ (ត្បាល់ ) , កាំភ្លើងបាញ់បុក (ដេកា ) មុខវិជ្ជាយុទ្ធវិធី និងត្រួតពិនិត្យលទ្ធផល ។

ឧត្តមសេនីយ៍ឯក ពៅ សុខា បានគូសបញ្ជាក់ពីគោលបំណង និងសារៈសំខាន់ នៃវគ្គដែលដំណើរការបើកនាពេលនេះ ដើម្បីឲ្យនាយទាហានយើងបានយល់ពីតួនាទីដឹកនាំបញ្ជា ជំនាញ និងចេះធ្វើគំរោងផែនការប្រតិបត្តិការកាំភ្លើងធំ និងជាសេនាធិការឲ្យមេបញ្ជាការ និងចេះប្រើឧបករណ៏កាំភ្លើងទំនើប ក្នុងការគិតគូរពីទិន្ន័យ ការបាញ់លឿន រហ័ស និងចេះធ្វើផែនការប្រើប្រាស់កាំភ្លើង ចេះចាត់តាំងហ្វឹកហ្វឺន និងត្រៀមប្រយុទ្ធគ្រប់កាលៈទេសៈនៅលើគ្រប់សមូរភូមិផងដែរ ។ ឧត្តមសេនីយ៍ឯក ពៅ សុខា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រងវគ្គ គ្រូយោធាចារ្យ សិក្ខាកាមទាំងអស់បានសហការណ៍ល្អធ្វើឲ្យវគ្គនេះដំណើរការបើកតាមការគ្រោងទុក ។

ឧត្តមសេនីយ៍ឯក ពៅ សុខា បានបន្តទៀតថា ស្ថិតនៅបរិបទកូវីដ-១៩ រាតត្បាតជាសកល ការងារហ្វឹកហ្វឺនបានដំណើរការហ្វឹកហ្វឺនជាប់ជាប្រចាំ ដើម្បីលើកកម្ពស់សមត្ថភាពជំនាញ ចេះដឹនាំបញ្ជា និងប្រើប្រាស់មានប្រសិទ្ធភាពនូវឧមករណ៍សព្វាវុធថ្មីៗ ធ្វើជាមូលដ្ឋានក្នុងការងារត្រៀមប្រយុទ្ធក៍ដូចជាការងារហ្វឹកហ្វឺនដល់អង្គភាពរបស់ខ្លួន។

ឧត្តមសេនីយ៍ឯក ពៅ សុខា បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់លើកកំពស់ស្មារតី ខិតខំសិក្សារៀនសូត្រ ទាំងខ្លឹមសារ និងទ្រឹស្ដី រួមទាំងការអនុវត្តជាក់ស្តែងនៅក្នុងថ្នាក់ និងលើទីលាន។ ត្រូវមានសាមគ្គីឯកភាពផ្ទៃក្នុង យោធាចារ្យខិតខំរិៈរកវិធីសាស្ត្របង្រៀនផ្ទេរចំណេះដឹងដល់សិក្ខាកាមពេលបញ្ចប់វគ្គទទួលលទ្ធផលបានល្អ ៕

អត្ថបទដែលជាប់ទាក់ទង